Trending now

វៀតណាមបំផុសចលនារួមដៃគ្នាដើម្បីជំនះពុះពារនូវផលវិបាកនៃគ្រាប់បែកមីនកក្រោយសង្គ្រាម

16:37 | 04/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - យុទ្ធនាការដើម្បីរួមដៃគ្នាដើម្បីជំនះនូវផលវិបាកនៃគ្រាប់បែកមីនដោយពីសង្គ្រាមបាននាំមកនូវជីវិតប្រកបដោយសុវត្ថិភាពនៅឆ្នាំ ២០២០ ទើបតែត្រូវបានអង្គការសហប្រជាជាតិប្រកាសជាផ្លូវការក្នុងប្រទេសវៀតណាម។

វៀតណាមបំផុសចលនារួមដៃគ្នាដើម្បីជំនះពុះពារនូវផលវិបាកនៃគ្រាប់បែកមីនកក្រោយសង្គ្រាម (រូបភាព៖ vnanet)

យោងតាមលោកស្រី Caitlin Wiesen តំណាងក្រុមបេសកកម្មនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅប្រទេសវៀតណាម និងលោក Han-Deong Cho នាយក KOICA ប្រចាំនៅវៀតណាម បានឱ្យដឹងថានេះគឺជាឱកាសដើម្បីរំលឹកវិញ្ញាណក្ខ័ន្ឌដល់មនុស្សរាប់ពាន់នាក់នៅលើពិភពលោកនិងជាពិសេសប្រជាជនវៀតណាមជាច្រើននាក់ដែលបានរងរបួសឬស្លាប់ដោយសារអាវុធនៅសេសសល់ពីសង្គ្រាម។ នេះក៏ជាទិវាដើម្បីថ្លែងអំណរគុណដល់មនុស្សក្លាហានដែលបានធ្វើការដោយមិនចេះ នឿយ ហត់នៅទូទាំងប្រទេសដើម្បីសម្អាតគ្រាប់បែកមីនផងដែរ។

ថ្ងៃទី៤ ខែមេសា ជាថ្ងៃពិភពលោកប្រយុទ្ធប្រឆាំងនឹងបញ្ហាគ្រាប់បែកមីនហើយនៅវៀតណាមគ្រាប់បែកមីននិងគ្រឿងផ្ទុះដែលបន្សល់ទុកពីសង្រ្គាមគឺជាការគំរាមកំហែងជាប្រចាំថ្ងៃចំពោះប្រជាជនផងដែរ។ នាបច្ចុប្បន្នផ្ទៃដីបំពុលនិងសង្ស័យថាការបំពុលដោយគ្រាប់បែកមីននៅវៀតណាមមានប្រមាណ ៦,១ លានហិកតាស្មើនឹង ១៨,៧១% នៃផ្ទៃដីធម្មជាតិសរុបរបស់ប្រទេសជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បក្សនិងរដ្ឋវៀតណាមបានផ្តោតការយកចិត្តទុកដាក់ដ៏ពិសេសក្នុងការជំនះពុះពារនូវផលវិបាកនៃគ្រាប់បែកមីននិងរៀបចំការបោសសំអាតគ្រាប់បែកមីនផងដែរ។

លោក Nguyen Ba Hoan ប្រធានខុទ្ទកាល័យនៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានមានប្រសាសន៍ថា៖ «កម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដល់ឆ្នាំ ២០៣០ បានកំណត់ថា៖ ការជំនះពុះពារលើបញ្ហាគ្រាប់បែកមីននិងផលវិបាកនៃសង្គ្រាមគឺជាគោលដៅសំខាន់របស់ពិភពលោក ក្នុងនោះមានប្រទេសវៀតណាមផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំដល់ក្រសួងការពារប្រទេស ឱ្យពន្លឿនការដោះស្រាយបញ្ហាគ្រាប់បែកមីន នៅតំបន់ដែលរងការបំពុល។ ទោះបីជាសម្រេចបានលទ្ធផលដ៏វិជ្ជមានក៏ដោយ ប៉ុន្តែដើម្បីបោសសំអាតរាល់គ្រាប់បែកមីនក្រោយពីសង្គ្រាមនៅវៀតណាមគឺត្រូវការទឹកប្រាក់រាប់សិបលានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលរាប់ពាន់លានដុល្លារអាមេរិកទៀត សម្រាប់ការតាំងទីលំនៅថ្មី ដើម្បីធានាសន្តិសុខសង្គម នៅក្នុងតំបន់ដែលរងការបំពុលផងដែរ»៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn និង vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់