Trending now

វៀតណាមបន្តរួមចំណែកទៅក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

06:20 | 19/07/2019 (ប្រភព៖ vovworld.vn)

នាព្រឹកថ្ងៃទី១៨ ខែកក្កដា នៅរដ្ឋធានីហាណូយ ក្រសួងការពារជាតិវៀត ណាម បានរៀបចំកិច្ចប្រជុំក្រុមការងារអន្តរផ្នែកអំពីការដែលវៀតណាមចូលរួម សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

បណ្ដាកម្មាភិបាលនិងបុគ្គលិកនៃកងពេទ្យកម្រិត២ ទីពីររបស់វៀតណាម (រូបថត៖ TTXVN)

ស្នងការរក្សាសន្តិភាព វៀតណាមបានសហការជាមួយវិទ្យាស្ថានពេទ្យយោធាដំណើរការត្រួតពិនិត្យ កែ តម្រូវ និងរៀបចំបុគ្គលិកចំពោះកងពេទ្យកម្រិត២ ទីពីរ ដែលរួមមានបុគ្គលិកពេញសិទ្ធចំនួន៦៣នាក់ និងបុគ្គលិកបម្រុងចំនួន៧នាក់ដែលក្នុងនោះមានយុទ្ធនារី១០ នាក់។ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីការពារជាតិនិងជា ប្រធានក្រុមការងារអន្តរផ្នែកអំពីការដែលវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ បានអោយដឹងថា វគ្គហ្វឹកហ្វឺនជាសារវ័ន្តត្រូវ បានសម្រចរួចហើយ ដែលរួមមានការហ្វឹងហ្វឺនខាងយោធា ភាសាបរទេស ភស្តុភា បច្ចេកទេស សុខាភិបាល ដោយមានការជួយឧបត្ថម្ភរបស់អ្នកជំនាញ អាមេរិក អង់គ្លេសនិងអូស្ត្រាលី។ ទន្ទឹមនឹងការធានាជំនាញនិងបច្ចេកទេសនោះ កងពេទ្យកម្រិត២ ទីពីររបស់វៀតណាមក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការ កាត់បន្ថយសំរាមប្ល៉ាស្ទិកក្នុងសកម្មភាពរបស់ខ្លួន។ លោក Nguyen Chi Vinh បាន សង្កត់ធ្ងន់ថា៖

“កងពេទ្យកម្រិត២ ទីមួយបានសម្រេចភារកិច្ចរបស់ខ្លួនយ៉ាងល្អ ហើយកង ពេទ្យទីពីរនឹងបន្តពង្រីកសមិទ្ធផលក្នុងរយៈពេលមួយឆ្នាំកន្លងទៅ និងបទ ពិសោធន៍ដែលយើងទទួលបាន។ យើងខ្ញុំក៏កំពុងស្រាវជ្រាវវិធីសាស្ត្រកសាង ឡើងមន្ទីរពេទ្យកាត់បន្ថយសំរាមប្ល៉ាស្ទិកទៀតផង។ នេះជាបទដ្ឋានសំខាន់ ពិសេសមួយរបស់អង្គការសហប្រជាជាតិ”។

លោក Nguyen Chi Vinh ក៏បានអោយដឹងថែមទៀតថា លោក Kamal Malhotra អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំវៀតណាមបាន ស្នើអោយក្រសួងការពារជាតិពិចារណាបញ្ជូនសមាសភាពផ្សេងៗទៀតទៅចូល រួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដូចជាកម្លាំងនគរបាល និងកម្លាំងស៊ីវិល។ អង្គការសហប្រជាជាតិជានិច្ចកាលស្វាគមន៍ លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់វៀតណាមក្នុងបញ្ហានេះ។ លោក Nguyen Chi Vinh បានអះអាងថា៖

“យើងបានអនុវត្តន៍ដំណាក់កាលដំបូងប្រកបដោយជោគជ័យណាស់ អញ្ចឹង បានបង្កើតឡើងជំនឿទុកចិត្តចំពោះពួកគេ។ ហេតុនេះហើយ គេបានស្នើអោយ យើងពង្រីកសកម្មភាពនៅអង្គការសហប្រជាជាតិ។ ឧទាហរណ៍ថា ក្រៅពីកម្លាំង ពេទ្យយោធានោះ គឺគេមានគោលបំណងចង់អោយយើងបញ្ជូនកងវិស្វកម្ម កង ទ័ពជើងគោក និងកម្លាំងនគរបាល ជាដើម។ អង្គការសហប្រជាជាតិបានអញ្ជើញ ជាផ្លូវការនាយទាហានមួយចំនួនរបស់យើងទៅធ្វើជាកម្មាភិបាលបញ្ជាការរបស់ អង្គការសហប្រជាជាតិនៅក្រុមបេសកកម្មក៏ដូចជានៅទីស្នាក់ការអង្គការសហ ប្រជាជាតិផងដែរ”៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ