Trending now

វៀតណាមបង្កើនការគ្រប់គ្រងការបំពុលខ្យល់អាកាស

10:39 | 20/01/2021

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទើបបានចេញសារាចរណែនាំស្តីពីការបង្កើនការគ្រប់គ្រងការបំពុលខ្យល់អាកាស។

ការបំពុលបរិស្ថាននៅទីក្រុងធំៗ ដែលជះឥទ្ធិពលទៅលើសុខភាពរបស់សហគមន៍ទាំងមូល (រូបថត៖ baovanhoa.vn)

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួងនិងគណៈកម្មាធិការប្រជាជននៃខេត្តនិងទីក្រុងដែលចំណុះមជ្ឈិម ត្រូវផ្តោតលើការជំរុញការអនុវត្តកម្មវិធីនិងភារកិច្ចគ្រប់គ្រងគុណភាពខ្យល់អាកាស តាមការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងផែនការសកម្មភាពជាតិស្តីពីការគ្រប់គ្រងគុណភាពខ្យល់អាកាសដល់ឆ្នាំ ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០២៥។ ជាពិសេស ចាប់ពីពេលនេះដល់ពាក់កណ្តាលឆ្នាំ ២០២១ ចាំបាច់ត្រូវពិនិត្យនិងវាយតម្លៃជាបន្ទាន់នូវច្បាប់ស្តីពីការត្រួតពិនិត្យធូលីនិងការបំភាយផ្សែងនៅតាមសហគ្រាសឧស្សាហកម្ម សកម្មភាពចរាចរណ៍និងសំណង់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ក៏ដូចជាលើកសំណើរទៅអាជ្ញាធរមានសមត្ថកិច្ចពិចារណាឬផ្អាកសកម្មភាពរបស់សហគ្រាសដែលបង្កឱ្យមានការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ ដោយយោងទៅតាមបទបញ្ញត្តិនៃច្បាប់៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន