Trending now

វៀតណាមនាំចេញអង្ករជើងដំបូងដើមឆ្នំាទៅប្រទេសម៉ាឡេស៊ីនិងសិង្ហបុរី

10:59 | 15/01/2021

នាថ្ងៃទី ១៣ មករា នៅក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ Trung An នៃទីក្រុង Can Tho ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង រៀបចំពិធី នាំចេញជើងអង្ករដើមឆ្នាំ ២០២១ របស់វៀតណាមទៅកាន់ប្រទេសម៉ាឡេស៊ីនិងសិង្ហបុរី ដែលមានចំនួន ១,៦០០ តោន។

ការនាំចេញអង្ករជើងដំបូងដើមជាឆ្នាំជាសញ្ញាវិជ្ជមានសម្រាប់ការនាំចេញរបស់វៀតណាមក្នុងឆ្នាំ ២០២១

ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh បានលើកឡើងថា ការនាំចេញអង្ករនៅតែបន្ត កើនឡើង ហើយក្រៅពីទីផ្សារប្រពៃណី ទីផ្សារសក្តានុពលនឹងមានវិបុលភាព ជាច្រើនដែរ។ លោក Le Quoc Doanh បន្តអនុសាសន៍ថា៖ “ត្រូវបន្តផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ ប្រកបដោយអត្ថន័យនិងទូលំទូលាយ ជាមួយកសិករមូលដ្ឋាននិងសហករណ៍ ដើម្បីបង្កើតខ្សែសង្វាក់តម្លៃមួយពិតប្រាកដដោយហេតុនេះលើកកម្ពស់ផលិតភាពគុណភាព កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនសមត្ថភាពប្រកួតប្រជែង ហើយយើងបំពេញតម្រូវការរបស់ប្រទេសនាំចូល ក៏ដូចជាលើកកម្ពស់ឋានៈនិងតម្លៃអង្ករវៀតណាមនៅលើទីផ្សារអន្តរជាតិ”។

លោក Le Quoc Doanh បានឲ្យដឹងថា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ តែងតែគាំទ្រដល់អាជីវកម្មនិងមូលដ្ឋានដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្ម និងបង្កើតឡើងផលិតផលដែលមានគុណភាពនិងមានសុវត្ថិភាព./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់