Trending now

វៀតណាមនិងអេមីរ៉ាតអារ៉ាប់រួម (UAE) ខិតខំនាំមកនូវប្រាក់ចំណូលឡើងដល់ ១០ពាន់លានដុល្លារអាមេរិក

06:44 | 11/07/2019 (ប្រភព៖ vovworld.vn)

បង្កើនទំហំពាណិជ្ជកម្មឡើងដល់ ១០ ពាន់ លានដុល្លារអាមេរិក គឺជាបញ្ហាគន្លឹះ នៅក្នុងកិច្ចពិភាក្សារវាងឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ជាមួយ មេដឹកនាំ UAE ក្នុងអំឡុងទស្សនកិច្ចនៅ Abu Dhabi។

ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ទទួលជួបជាមួយរដ្ឋមន្ត្រី ថាមពលនិងឧស្សាហកម្មលោក Suhail Mohammed Faraj Al Mazroui

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានទទួលជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស UAE លោក Sultan Bin Ahmed Al Jaber និងរដ្ឋមន្ត្រី ថាមពលនិងឧស្សាហកម្មលោក Suhail Mohammed Faraj Al Mazroui ។

នៅក្នុងជំនួបធ្វើការទាំងអស់នេះ ភាគីទាំងពីរបានផ្លាស់ប្តូររាល់វិធានការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពលកកើតឡើងវិញ ប្រេងនិងហេដ្ឋារចនាសម្ព័ន្ធ។ UAE និងវៀតណាមបានចាត់ទុកគ្នាទៅវិញទៅមកថាជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់ផងដែរ។ ហេតុដូច្នេះ ភាគីទាំងពីរខិតខំប្រឹងប្រែង បង្កើនពាណិជ្ជកម្មទ្វេភាគីរវាង UAE និងវៀតណាមឲ្យឡើងដល់ ១០ពាន់លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងចំនួន ៦,៣ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០១៧ ។

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា UAE ជាដៃគូពាណិជ្ជ កម្មនិងវិនិយោគនាំមុខគេរបស់វៀតណាមនៅមជ្ឈឹមបូព៌ា ព្រមទាំងជឿជាក់ថា ប្រទេសទាំងពីរនឹងជំរុញយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនក្នុងរយៈពេលខាងមុខជាពុំខាន៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម