Trending now

វៀតណាមនិងសហភាពអឺរ៉ុបពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

11:49 | 11/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នៅឯកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការចម្រុះ វៀតណាម - សហភាពអឺរ៉ុប (EU) ភាគីទាំងពីរបានអះអាងបញ្ជាក់អំពីការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (IPA) ដែលនឹងបានចុះហត្ថលេខាជាផ្លូវការយ៉ាងឆាប់ៗនាពេលខាងមុខនេះ។

ប្រតិភូដែលចូលរួមក្នុងសម័យប្រជុំ (រូបថតៈ TTXVN)

សម័យប្រជុំលើកទី ១ នៃគណៈកម្មាធិការចម្រុះ វៀតណាម - សហភាពអឺរ៉ុប (EU) ស្តីពីការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម - សហភាពអឺរ៉ុប (PCA) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១០ ខែឧសភានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក To Anh Dung និងលោក Gunnar Weigand អគ្គនាយកនៃនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក នៃទីភ្នាក់ងារទំនាក់ទំនងកិច្ចការបរទេសអឺរ៉ុប (EEAS)។

សម័យប្រជុំនេះត្រូវមានការចូលរួមពីប្រតិភូប្រហែល ៨០ នាក់ មកពីបណ្តាក្រសួង ស្ថាប័ននិងអង្គភាពវៀតណាម និងតំណាងចំនួន ៤០ រូប មកពីទីភ្នាក់ងារទំនាក់ទំនងកិច្ចការបរទរសទេសរបស់អឺរ៉ុប; គណៈកម្មការពាណិជ្ជកម្មអឺរ៉ុប; គណៈ ប្រតិភូសហភាពអឺរ៉ុបនិងតំណាងស្ថានទូតនៃបណ្តាប្រទេសជាសមាជិករបស់សហភាពអឺរ៉ុបនៅវៀតណាម។

នៅក្នុងសម័យប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងវៀតណាមនិងសហភាពអឺរ៉ុបក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមក។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើបំណងប្រាថ្នា ចង់ធ្វើឲ្យស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លាស់ប្តូរគណៈប្រតិភូ សន្តិសុខ - ការពារជាតិ, ពាណិជ្ជកម្ម - វិនិ យោគ ច្បាប់ ថាមពលស្អាតស្អំ រួមទាំងការលើកកម្ពស់វិស័យកសិកម្ម - ព្រៃឈើនិងជលផល។

សហភាពអឺរ៉ុបវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានពីវិស័យសេដ្ឋកិច្ចសង្គមនិងឋានៈកាន់តែខ្ពស់របស់វៀតណាមនៅក្នុងតំបន់ ព្រមទាំងមានបំណងចង់ពង្រឹងភាពសម្របសម្រួលដើម្បីជំរុញទំនាក់ទំនងអាស៊ាន - សហភាពអឺរ៉ុប ជាពិសេស គាំទ្រដល់ការថែរក្សាសន្តិសុខ សុវត្ថិភាពដែនសមុទ្រនិងអាកាសចរណ៍និងការយកច្បាប់ជាចម្បងនៅសមុទ្រខាងកើតផងដែរ។ ការដែល EU និងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការ លើបណញតាបញ្ហាសកលលោកនឹងរួមចំណែកដល់សន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោកតែម្តង។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត: TTXVN)

ភាគីទាំងពីរក៏បានពិភាក្សាអំពីការអនុវត្តជំហានចាំបាច់ដើម្បីឆ្ពោះទៅរកការផ្តល់សច្ចាប័ននិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអនុសញ្ញាមូលដ្ឋានរបស់អង្គការពលកម្មអន្តរជាតិ (ILO)។ ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម - សហភាពអឺរ៉ុបសម្រាប់ដំណាក់កាល ២០១៤-២០២០។

ភាគីទាំងពីរ បានគាំទ្រនូវកិច្ចព្រមព្រៀងភាពជាដៃគូរស្ម័គ្រចិត្តស្តីពីការប្រតិបត្តិច្បាប់ព្រៃឈើ អភិបាលកិច្ចព្រៃឈើ និងពាណិជ្ជកម្មព្រៃឈើ (VPA/FLEGT) រវាងវៀតណាមនិងសហភាពអឺរ៉ុ បដែលមានសុពលភាពចាប់ពីថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០១៩ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងខ្ពស់របស់វៀតណាមក្នុងកំណែទម្រង់ក្របខ័ណ្ឌច្បាប់ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍និងមិនបានកំណត់ (IUU)។

ភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តយន្តការវាយតម្លៃរយៈពេលពាក់កណ្តាលសំដៅធានាការប្រតិបត្តិប្រកបដោយប្រ សិទ្ធភាពនូវលទ្ធផលសម្រេចបាន រួមចំណែកជាវិជ្ជមានក្នុងការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងសហភាពអឺរ៉ុបផងដែរ។

សម័យប្រជុំនេះបានចេញសេចក្តីថ្លែងការណ៍រួមនិងឯកភាពគ្នាថា កិច្ចប្រជុំលើកទីពីរ នឹងប្រព្រឹត្តទៅនៅទីក្រុងប៊្រុច សែល នៃប្រទេសប៊ែលហ្ស៊ិកនៅឆ្នាំ ២០២០ខាងមុខ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ