Trending now

វៀតណាមនិងសហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA

16:15 | 18/10/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៧ ខែតុលា នៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ស្តីពីការបង្កើតក្របខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិរបស់សហភាពអឺរ៉ុប (FPA) ។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងអនុប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Federica Mogherini ចុះហត្ថលេខាងលើកិច្ចព្រមព្រៀង FPA (រូបថត៖ qdnd.vn)

ការដែល លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងអនុប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Federica Mogherini ចុះហត្ថលេខាងលើកិច្ចព្រមព្រៀងនេះបានគូសបញ្ជាក់នូវជំហានអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងក្រសួងការពារជាតិរវាងវៀតណាមនិងសហភាពអ៊ឺរ៉ុប ដោយរួមចំណែកដល់ការជំរុញនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចព្រមព្រៀងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហភាពអឺរ៉ុប (PCA) ។

សម្រាប់សហភាពអឺរ៉ុប ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងបង្កលកក្ខណៈងាយស្រួលសម្រាប់សហភាពនេះក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រហូតមកដល់ពេលនេះសហភាពអ៊ឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FPA ជាមួយប្រទេសជាច្រើនក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ក្រៅពីវៀតណាម គឺមានប្រទេសកូរ៉េខាងត្បូងនិងអូស្ត្រាលីផងដែរ។

ទិដ្ឋភាពនៃពិធី (រូបថត៖ qdnd.vn)

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងលោកស្រី Federica Mogherini បានសម្តែងក្តីរីករាយនៅពេលដែលកិច្ចព្រមព្រៀង FPA ត្រូវបានចុះហត្ថលេខា ដោយបញ្ជាក់ពីការ ប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។ ភាគីទាំងពីរក៏បានឯកភាពអនុវត្តលើវិស័យសហប្រតិបត្តិការនានាដែលវៀតណាមបានជ្រើសរើសក្នុងការចូលរួមក្របខ័ណ្ឌ FPA ។

លោកស្រី Federica Mogherini បានអះអាងថាសហភាពអឺរ៉ុបនិងបណ្តាប្រទេសជាសមាជិកមានការព្រួយបារម្ភអំពីស្ថានភាពស្មុគស្មាញនៅសមុទ្រខាងកើតនាពេលថ្មីៗនេះហើយសហភាពអ៊ឺរ៉ុបអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាគោរពតាមច្បាប់អន្តរជាតិ រួមមានអនុសញ្ញា អ.ស.ប ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ