Trending now

វៀតណាមនិងវេណេហ្ស៊ុអេឡាជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យបានខ្លាំងក្លាថែមទៀត

20:25 | 18/09/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី១៨ខែកញ្ញានៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh និងអនុរដ្ឋមន្ត្រីការបរទេសវេណេហ្ស៊ុយអេឡា Ruben Dario Molina បានអនុវត្តន៍សម័យពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

ជំនួបពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្ត្រីលើកទី៧រវាងវៀតណាមនិងវេណេហ្ស៊ុយអេឡា (រូបថតៈ BNG )

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានជូនដំណឹងទៅវិញទៅមកអំពីស្ថានភាពនៃប្រទេសនីមួយៗនិងពិភាក្សាលើវិធានការមួយចំនួនសំដៅជម្រុញថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរនិងក្រសួងការបរទេសនៃប្រទេសទាំងពីរ ព្រមទាំងផ្លាស់ប្តូរមតិលើបណ្តាបញ្ហាតំបន់និងអន្តរជាតិដែលមានការចាប់អារម្មណ៍ដូចគ្នា។

តាមរយៈការពិគ្រោះយោបល់នេះ ក្រសួងការបរទេសនៃប្រទេសទាំងពីរបានឯកភាព បន្តសម្របសម្រួលការផ្លាស់ប្តូរគណៈប្រតិភូនិងការ ជួបសន្ទនាទ្វេភាគីនិងអនុវត្តន៍តាមកិច្ចសន្យានានារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រួមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងពាណិ្ជកម្ម ការវិនិយោគទ្វេភាគីនិងបណ្តាគម្រោងការសហប្រតិបត្តិការអំពីវិស័យកសិកម្ម ការពារជាតិនិងវិទ្យាសាស្ត្របច្ចេកវិទ្យាជា ដើម។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានព្រមព្រៀង ត្រូវរក្សារាល់យន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលនិងការពិគ្រោះនយោបាយរវាងក្រសួងការបរទេសទាំងពីរ។ បន្តកែលម្អក្របខ័ណ្ឌច្បាប់សម្រាប់ការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរក៏បានព្រមព្រៀងសម្របសម្រួលសកម្មភាពរំលឹកខួបលើកទី ៣០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៩ផងដែរ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិយ៉ាងជ្រាលជ្រៅស្តីពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការចាប់អារម្មណ៍ដូចគ្នា និងបានព្រមព្រៀងលើទស្សនៈនៃការដោះស្រាយជម្លោះរវាងប្រទេសនានាដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ