Trending now

វៀតណាមនិងគុយបាបានពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

17:24 | 10/11/2018

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា លោក Miguel Mario Diáz Canel Bermúdes នាយប់ថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញរៀបចំពិធីជប់លៀង ទទួលស្វាគមន៍លោកប្រធាន Miguel Mario Diáz Canel Bermúdes និងគណៈប្រតិភូជាន់ខ្ពស់គុយបាផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញរៀបចំពិធីជប់លៀងអបអរសាទរប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Mario Diáz Canel Bermúdes (រូបថតៈ VOV)

ថ្លែងក្នុងពិធីជប់លៀង អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានស្វាគមន៍យ៉ាងកក់ក្តៅជាថ្មីម្តងទៀត ចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបាលោក Miguel Mario Diáz Canel Bermúdes ដែលនាំមកនូវមនោសញ្ចេតនាសាមគ្គីភាព តម្លាភាព និងចំណងមិត្តភាពពិសេសរបស់ប្រជាជនគុយបា។

លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍ថា៖“នាខែកញ្ញាកន្លងទៅនេះ ប្រទេសទាំងពីរវៀតណាមនិងគុយបា បានប្រារព្ធពិធីអបអរសាទរជាច្រើន សម្រាប់ ខួបលើកទី ៤៥ នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់អគ្គមគ្គុទេស Fidel Alejandro Castro Ruz ដែលជាថ្នាក់ដឹកនាំបរទេសតែមួយគត់ ដែលបានអញ្ជើញមកដល់តំបន់រំដោះភាគខាងត្បូងវៀតណាមនាឆ្នាំ១៩៧៣។ សព្វថ្ងៃនេះ ទំនាក់ទំនងរវាងវៀតណាមនិងគុយបាបានប្រៀបប្រដូចជា មាសបានឆ្លងកាត់ភ្លើង ហើយកាន់តែស្អិតរមួត។ វៀតណាមមិនត្រឹមតែជាអ្នកតាមមើលប៉ុណ្ណោះទេ ថែមទាំងរួមដំណើរជាមួយការអភិវឌ្ឍបដិវត្តន៍របស់ប្រទេសគុយបាទៀតផងដែរ។ វៀតណាមបានចាត់ទុក សមិទ្ធផលរបស់គុយបាជាសេចក្តីសប្បាយរបស់ខ្លួន ការលំបាករបស់គុយបាក៏ជាការលំបាកផ្ទាល់របស់ខ្លួនដែរ ពោលគឺវៀតណាមបានចែករំលែកការសប្បាយរីករាយក៏ដូចជាការលំបាក ប្រគៀកស្មា ជាមួយប្រទេសគុយបា ជាបងប្អូនផងដែរ”។

ចំណែក ប្រធានក្រុមប្រឹក្សារដ្ឋនិងប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីគុយបា លោក Miguel Miguel Diáz Canel Bermúdes បានគូសបញ្ជាក់នូវចំណងមិត្តភាពជាប្រពៃណីនិងសាមគ្គីភាពជាប្រវត្តិសាស្ត្ររវាងវៀតណាមនិងគុយបាគឺមានសារៈសំខាន់និងពិសេស។ ដំណើរទស្សនកិច្ចនៅវៀតណាមនេះរបស់លោកគឺដើម្បីបញ្ជាក់ថា គុយ បាខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំងពីរគុយបានិងវៀតណាមស្ថិតស្ថេរជានិរន្ត៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ