Trending now

វៀតណាមនិងកូរ៉េខាងត្បូងនឹងសហប្រតិបត្តិការយ៉ាងស្អិតរមួតដើម្បីជំរុញការអនុវត្តបណ្ដាកិច្ចព្រមព្រៀងជាន់ខ្ពស់

23:35 | 18/09/2020

នាព្រឹកថ្ងៃទី១៨ កញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួប ពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha។ (រូបថត៖ VGP)

នៅជំនួបនេះ ភាគីទាំងពីរបានអះអាងនូវការគោរពទំនាក់ទំនងទ្វេភាគី ហើយមានបំណងចង់សហប្រតិបត្តិការយ៉ាងស្អិតរមួតដើម្បីអភិវឌ្ឍទំនាក់ ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀត ណាម-កូរ៉េខាងត្បូងឲ្យ កាន់តែស៊ីជម្រៅថែមទៀត ជាពិសេសក្នុងបរិបទដែលប្រទេសទាំងពីរកំពុង ឆ្ពោះទៅការរំលឹកខួបលើកទី៣០ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២២។

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានស្នើឲ្យជំរុញការតភ្ជាប់ឡើងវិញនូវដំណើរទស្សនកិច្ចទៅវិញទៅ មករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយរក្សាយន្តការសន្ទនា ទ្វេភាគីប្រកបដោយប្រសិទ្ធភាពក្រោមរូបភាពជាច្រើន។ លោក Pham Binh Minh បានស្នើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងជួយសម្រួលដល់ការនាំចេញកសិ ផលនិងជលផលវៀតណាមទៅកាន់កូរ៉េខាងត្បូង ជួយលើកកំពស់សមត្ថ ភាពប្រកួតប្រជែងហើយដាក់បញ្ចូលផលិតផលនានារបស់វៀតណាមទៅ ក្នុងខ្សែសង្វាក់តម្លៃរបស់សហគ្រាសកូរ៉េខាងត្បូងនៅប្រទេសសាម៉ីក៏ដូចជានៅឯបរទេស រួមចំណែកដល់ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ទៅ១០០ពាន់លានដុល្លាអាមេរិក (ឆ្នាំ២០១៩គឺ៧០ពាន់លានដុល្លាអាមេរិក)។

ភាគីទាំងពីរបានឯកភាពលើកទឹកចិត្តឲ្យសហគ្រាសកូរ៉េខាងត្បូងបោះទុននិងពង្រីកគម្រោងវិនិ យោគចូលមកវៀតណាម បង្កើនថែមទៀតនូវ កញ្ចប់ជំនួយឧបត្ថម្ភឥតសំណងជូនចំពោះវៀតណាម ព្រមទាំងយកចិត្តទុក ដាក់ថែមទៀតដល់ការជួយឧបត្ថម្ភដល់សហគមន៍ជនវៀតណាមនៅកូរ៉េ ខាងត្បូង ជាពិសេសគឺស្ត្រីវៀតណាមដែលរៀបការជាមួយពលរដ្ឋកូរ៉េខាងត្បូង។

ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់វៀតណាម ស្ដីពីការបើកជើងហោះហើរពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូងឡើងវិញ ហើយ សម្ដែងនូវបំណងថា ភាគីទាំងពីរអាចបង្កើនបរិមាណជើងហោះហើរនាពេល ខាងមុខ។ ទន្ទឹមនឹងនោះ វៀតណាមបន្តជួយសម្រួលជាច្រើនថែមទៀតដល់ ធុរជនកូរ៉េខាងត្បូងចូល មកវៀតណាម សំដៅជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

ស្ដីពីបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពបន្តសហប្រតិ បត្តិការយ៉ាងស្អិតរមួតនិងប្រកបដោយប្រសិទ្ធភាពនៅយន្តការពហុភាគី នានា ស្វាគមន៍កិច្ចខិតខំប្រឹងប្រែងសំដៅជំរុញកិច្ចសន្ទនានិងការដោះ ស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដោយសន្តិវិធី។ ភាគីទាំងពីរក៏បានឯកភាពគាំទ្រចំពោះការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព ដោះស្រាយ ជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីដែលស្របទៅតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ