ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ — លោក Andrea Olivero អនុរដ្ឋមន្រ្តីក្រសួងគោលនយោបាយកសិកម្ម ស្បៀងអាហារ និងព្រៃឈើនៃប្រទេសអ៊ីតាលីបានថ្លែងនៅក្នុងសិក្ខាសាលាមួយ ស្តីពី «វៀតណាម – ច្រកមួយទៅកាន់អាស៊ាន – ឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមរបស់អ៊ីតាលី» ដែលបានធ្វើឡើងនៅទីក្រុងរ៉ូម កាលពីពេលថ្មីៗនេះថា ប្រទេសអ៊ីតាលីសង្ឃឹមថា ប្រទេសវៀតណាមនឹងបន្តភ្ជាប់ទំនាក់ទំនងអាជីវកម្មរបស់អ៊ីតាលីជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
លោក Andrea Olivero អនុរដ្ឋមន្រ្តីក្រសួងគោលនយោបាយកសិកម្ម ស្បៀងអាហារ និងព្រៃឈើនៃប្រទេសអ៊ីតាលី
យោងតាមស្ថានទូតវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបានបង្ហាញនូវភាពជាដៃគូដែលអាចទុកចិត្តបានរបស់ប្រទេសអ៊ីតាលីនៅក្នុងតំបន់។ លោកបាននិយាយថា ប្រទេសអ៊ីតាលីមានឆន្ទៈក្នុងការចែករំលែកបទពិសោធន៍ជាមួយប្រទេសវៀតណាមក្នុងការស្រាវជ្រាវ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗ។ យោងតាមលោក Olivero ក៏បានសង្កត់ធ្ងន់ទៅលើការបង្កើនពាណិជ្ជកម្មទ្វេភាគីរវាងអ៊ីតាលី និងវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដែរ បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីកាលពីឆ្នាំ ២០១៣ ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Cao Chinh Thien បានរៀបរាប់ថា ប្រទេសវៀតណាមជាទីផ្សារជោគជ័យមួយដែលមានប្រជាជនជាង ៩០លាននាក់ និងជាទិសដៅដ៏ល្អដើម្បីអភិវឌ្ឍន៍អាជីវកម្មផ្នែកស្វ័យប្រវត្តកម្ម ស្បែកជើង វាយនភ័ណ្ឌ សេវាកម្ម ម៉ូដទាន់សម័យ និងកសិកម្ម។ ឯកអគ្គរដ្ឋទូតវៀតណាមរូបនេះបាននិយាយបន្ថែមថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះក៏ជាច្រកចេញចូលទៅកាន់ទីផ្សារអាស៊ានផងដែរ ដោយផ្តល់ឱកាសដល់វិនិយោគិនអ៊ីតាលីក្នុងការនាំយកបច្ចេកវិទ្យា និងទំនិញដែលមានគុណភាពខ្ពស់ទៅកាន់ប្រទេសវៀតណាម និងបណ្តាប្រទេសសមាជិកអាស៊ានផ្សេងៗទៀត។
លោកបាននិយាយថា ទាំងអ៊ីតាលី និងវៀតណាម មានចំណុចខ្លាំងខាងកសិកម្ម ហើយផលិតផលរបស់ពួកគេ គឺមានភាពបំពេញបន្ថែមគ្នា។ ប្រទេសអ៊ីតាលីមានភាពល្បីល្បាញដោយសារឈីស ស្រា និងផ្លែឈើ ខណៈដែលប្រទេសវៀតណាមមានភាពរឹងមាំក្នុងវិស័យកសិដ្ឋាន និងផលិតផលជលផល។ ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅអ៊ីតាលី លោក Nguyen Duc Thanh បានណែនាំនូវឱកាសនៃ កិច្ចសហប្រតិបត្តិការនៅវៀតណាម ជាមួយនឹងតម្លៃផលិតកម្មទាបនិងគោលនយោបាយអនុគ្រោះជាច្រើន៕
(ប្រភពព័ត៌មាន: https://www.information.gov.kh/)
មតិពីមិត្តអ្នកអាន