Trending now

វៀតណាមត្រូវបានគេវាយតម្លៃជាដៃគូដ៏ខ្លាំងក្លារបស់អង្គការសហប្រជាជាតិ

21:11 | 22/09/2020

មុននឹងបើកសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៥ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានធ្វើសម្ភាសលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិស្ដីពីសមិទ្ធផលគួរឲ្យចងចាំក្នុងប្រវត្តិសាស្ត្ររយៈពេល ៧៥ ឆ្នាំរបស់អង្គការសហប្រជាជាតិ និងតួនាទីរបស់វៀតណាមនៅអង្គការនេះ ដែលបានរួមចំណែកក្នុងភាពជោគ​ជ័យរបស់វៀតណាមនៅអង្គការពហុភាគីនេះ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

អ្នកយកព័ត៌មាន៖ សូមគោរពលោកឯកអគ្គរដ្ឋទូត សម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះ ក៍ជាការគូសសំគាល់រយៈពេល ៧៥ ឆ្នាំ​នៃការបង្កើតអង្គការនេះ សូមលោកឯកអគ្គរដ្ឋទូតឲ្យដឹងអំពីសមិទ្ធផលគួរឲ្យចងចាំក្នុងដំណើរ ៧៥ ឆ្នាំ របស់អង្គការសហប្រជាជាតិ?

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy៖ ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក មានមតិយោបល់ជាច្រើនដែលបានវាយតម្លៃខុសគ្នាអំពីតួនាទីនិងសមិទ្ធិផលរបស់អង្គការ​សហប្រជាជាតិ ប៉ុន្តែតាមខ្ញុំគិតថា មាន ៣ ចំណុច ដែលបង្ហាញពីតួនាទីនិងភាពជោគជ័យដ៏ធំធេងរបស់អង្គការសហប្រជាជាតិ។

ទីមួយគឺអង្គការសហប្រជាជាតិបានបង្កើតច្បាប់សម្រាប់អ្នកទាំងឡាយលេងជាមួយគ្នាដោយមានអនុសញ្ញាជាង ១០០ និងកតិកាសញ្ញាអន្តរជាតិប្រមាណ ៥៨០ ដែលបានតម្កល់និងចុះបញ្ជីការនៅអង្គការសហប្រជាជាតិដោយបង្កើតទៅជាឆ្អឹងខ្នងនៃច្បាប់អន្តរជាតិ។ ច្បាប់អន្ដរជាតិគឺជាច្បាប់សម្រាប់អ្នកទាំងឡាយកែតម្រូវទង្វើរបស់ខ្លួនក៏ដូចជាសម្រាប់អង្គការនិងបុគ្គលទាំងឡាយដែលចូលរួមសកម្មភាពអន្តរជាតិ។ ប្រសិនបើពិភពលោកយើងគ្មានច្បាប់ទាំងនោះ តើពិភពលោកនេះនឹងទៅជាយ៉ាងណាក្នុងរយៈពេល ៧៥ ឆ្នាំកន្លងទៅ។ ខ្ញុំគិតថានេះគឺជាសមិទ្ធិផលដ៏អស្ចារ្យបំផុត។

ទី ២ គឺអង្គការសហប្រជាជាតិទទួលបានជោគជ័យយ៉ាងធំក្នុងវិស័យអភិវឌ្ឍន៍។ ក្រៅពីតម្រង់ទិសនៃការអភិវឌ្ឍសម្រាប់មនុស្សជាតិទាំងមូល ពិសេសក្រោយពីសង្គ្រាមត្រជាក់មក អង្គការសហប្រជាជាតិបានកំណត់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ទាំងឡាយ ហើយឥឡូវនេះគឺជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងអស់។ ក្រៅពីនោះ អង្គការសហប្រជាជាតិក៏បានដាក់ចេញកម្មវិធីជាច្រើនតាមរយៈកម្មវិធីអភិវឌ្ឍន៍របស់ខ្លួន (UNDP) និងកម្មវិធីអភិវឌ្ឍន៍ជាច្រើនផ្សេង ៗ ទៀតដើម្បីជួយគាំទ្រដល់បណ្ដាប្រទេស ជាពិសេសប្រទេសក្រីក្រ។

ទី ៣ គឺសមិទ្ធិផលទាំងឡាយរបស់អង្គការសហប្រជាជាតិលើវិស័យសន្តិសុខ។ អង្កការសហប្រជាជាតិដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់មិនឲ្យផ្ទុះឡើងសង្គ្រាមលោកលើកទី ៣ ព្រមទាំងគ្រប់គ្រងអាវុធប្រល័យលោកទៀតផង។ នេះជាសមិទ្ធិផលចំនួន ៣ របស់អង្គការសហប្រជាជាតិដែលខ្ញុំគិតថាមិនអាចបដិសេធបានឡើយ។

អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងដូចម្ដេចលើតួនាទីរបស់វៀតណាមនៅយន្តការនិងវេទិកាអង្គការសហប្រជាជាតិ ជាពិសេសនៅក្នុងក្រុមប្រឹក្សាសន្តិសុខក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍?

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy៖ វៀតណាមបានចូលជាសមាជិកពេញសិទ្ធិនៃអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ ១៩៧៧ មក។ នៅពេលថ្មីៗនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានអបអរសាទរប្រទេសវៀតណាមក្នុងឱកាសរំលឹកខូប ៧៥ ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ។ លោកចាត់ទុកថា វៀតណាមជាដៃគូដ៏ខ្លាំងក្លារបស់អង្គការសហប្រជាជាតិ។ ជាក់ស្ដែង យើងបានចូលរួមយ៉ាងសកម្មតាំងពីដំបូងម៉្លេះ។ ដំបូងឡើយ យើងជាអ្នកបានទទួលផលពីកម្មវិធីទាំងឡាយនៃអង្គការសហប្រជាជាតិ ឥឡូវនេះយើងបានចូលរួមកាន់តែច្រើនឡើងៗនិងរួមវិភាគទានក្នុងអង្គការសហប្រជាជាតិ។ យើងមិនត្រឹមតែចូលរួមក្នុងវិស័យអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងយើងក៏បានអង្គការសហប្រជាជាតិទទួលស្គាល់ជា“ គំរូសម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ជាប្រទេសដែលងើបចេញពីភាពក្រីក្រ និងការបំផ្លិចបំផ្លាញនៃសង្រ្គាម” ហើយនិងក្លាយទៅជាប្រទេសមួយដែលមានប្រាក់ចំណូលជាមធ្យម។

សម្រាប់វិស័យសន្តិសុខ យើងបានចូលរួមកាន់តែសកម្មក្នុងការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយត្រូវបានគេវាយតម្លៃខ្ពស់។ យើងបានចូលរួមក្នុងយន្តការកំណត់លើគោលនយោបាយខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិក៏ដូចជាក្រុមប្រឹក្សាសន្តិសុខ។ នៅក្នុងអាណត្តិមុនរបស់ក្រុមប្រឹក្សាសន្តិសុខ យើងបានបំពេញការងារបានយ៉ាងល្អ ហើយក្នុងអាណត្ដិនេះរហូតមកដល់ពេលនេះយើងត្រូវបានវាយតម្លៃថាជាដៃគូសកម្មដែលមានតួនាទីជាប្រធានអាស៊ានផងនិងជាសមាជិកមិនអចិន្ដ្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានវាយតម្លៃថា វៀតណាមកំពុងបំពេញភារកិច្ចរបស់ខ្លួនយ៉ាងល្អដែរ។

អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូតឲ្យដឹងថា តើកត្តាអ្វីខ្លះដែលបានជួយឲ្យវៀតណាមទទួលបានការគាំទ្រនិងសម្រេចបានជោគជ័យបែបនេះនៅក្នុងអង្គការពហុភាគីដែលមានប្រទេសសមាជិកជាង ១៩០ ប្រទេស?

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy៖ ខ្ញុំគិតថាមានកត្តាជាច្រើនដែលបានរួមចំណែកក្នុងភាពជោគជ័យរបស់វៀតណាមនៅអង្គការសហប្រជាជាតិ ប៉ុន្តែប្រហែលជាមានកត្តា សំខាន់បំផុតចំនួន ៣ គឺ៖

ទីមួយគឺប្រពៃណីជាតិ។ នាពេលថ្មីៗនេះ ក្នុងឱកាសខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម យើងខ្ញុំបានទទួលសារអបអរសាទរជាច្រើនពីតំណាងនៃបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិដែលក្នុងនោះបណ្ដាប្រទេសបានវាយតម្លៃខ្ពស់ចំពោះប្រពៃណីតស៊ូការពារប្រទេសរបស់ប្រជាជនវៀតណាម។

ទី ២ គឺយើងបានផ្លាស់ថ្មី និងបើកទីផ្សារដោយជោគជ័យនិងចូលរួមតាមច្បាប់អន្តរជាតិ ព្រមទាំងទទួលបានសមិទ្ធិផលទាំង​ឡាយ​ដែលត្រូវបានវាយតម្លៃខ្ពស់ក្នុងការកាត់បន្ថយភាពក្រីក្រ កំណើនសេដ្ឋកិច្ច និងខិតខំដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់​ប្រជាជន ហើយឥឡូវនេះយើងកំពុងអនុវត្ដយ៉ាងល្អនូវគោលដៅសហស្សវត្សរ៍។

ទីបី គឺយើងមានអកប្បកិរិយាល្អត្រឹមត្រូវជាមួយបណ្ដាប្រទេសធំ ៗ ស្និទ្ធស្នាលនឹងប្រទេសជាមិត្ដទាំងឡាយ។ ហេតុដូច្នេះបណ្ដាប្រទេសមិនត្រឹមតែចាត់ទុកវៀតណាមជាប្រទេសមួយដែលមានទំនួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាមិត្តដែលគួរឱ្យទុកចិត្តទៀតផង។ ខ្ញុំគិតថា នេះជាកត្តាសំខាន់ចំនួន ៣ ដែលធ្វើឱ្យវៀតណាមត្រូវបានគេវាយតម្លៃខ្ពស់នៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ៕


(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់