Trending now

វៀតណាមដាក់គោលដៅនាំចេញឈើឲ្យបាន ១៤ពាន់លានដុល្លារក្នុងឆ្នាំ២០២១

00:57 | 22/01/2021

ប្រទេសវៀតណាមបានដាក់ចេញផែនការនាំចេញឈើរបស់ខ្លួនទៅក្រៅប្រទេស ឲ្យបានក្នុងទឹកប្រាក់១៤ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១នេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌ក្នុងស្រុកមួយរបស់វៀតណាម។

វៀតណាមដាក់គោលដៅនាំចេញឈើឲ្យបាន ១៤ពាន់លានដុល្លារក្នុងឆ្នាំ២០២១

កាល​ពីឆ្នាំ​២០២០កន្លងទៅ ប្រទេស​ដែលមានទំហំព្រៃឈើជាង ១២លានហិកតា​មួយនេះ សម្រេចបាន​ការនាំ​ចេញឈើរង្វង់ទឹកប្រាក់ ១៣ពាន់​លាន​ដុល្លារ​កើន​ឡើង រង្វង់ ១៧% បើធៀប​ទៅឆ្នាំ២០១៩។ ហើយ​ក្នុង​ឆ្នាំ២០២១នេះ ក្រសួង​កសិម្មវៀតណាម​បាន​ដាក់​គោល​ដៅថា នឹង​នាំ​ចេញ​ឈើឲ្យ​បាន​លើស​ឆ្នាំ​២០២០ចំនួន ១២% ពោលគិតជាទឹកប្រាក់ជាង ១៤ពាន់លាន​ដុល្លារអាមេរិក។

ទិន្ន​ផល​ព្រៃឈើ​ដែល​វៀត​ណាម​នាំ​ចេញ ត្រូវ​បាន​លក់ និង​ចែក​ចាយ​ទៅ​ជាង ១២០​ប្រទេស​ជុំវិញ​ពិភព​លោក​ដែល​ក្នុង​នោះ ប្រទេស​ចិន ជប៉ុន សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​កូរ៉េ​ខាងត្បូង ជា​ប្រទេស​ធំៗ​ទាំង​៥ ដែល​ទិញ​ឈើ​ពី​វៀតណាម​ច្រើន​ជាង។ ប្រការ​នេះ ​ធ្វើឲ្យ​វៀតណាមក្លាយ​ជា​ប្រទេស​នាំចេញ​ឈើច្រើន​ជាង​គេ​លំដាប់​ទី ១នៅ​អាស៊ីអាគ្នេយ៍ លំដាប់​ទី២ក្នុង​ទ្វីអាស៊ី និង​ច្រើន​ជាង​គេ​លំដាប់​ទី៥ក្នុង​លោក។

វៀតណាមមានក្រុមហ៊ុនច្រើនជាង ៥.៥០០ក្រុមហ៊ុនកំពុងប្រតិបត្តិការក្នុងការផលិតនិងកែច្នៃអនុផលព្រៃឈើ ដែលបង្កើតបានការងារដល់ពលរដ្ឋវៀតណាមរាប់លាននាក់។ សូមបញ្ជាក់ថា វៀតណាមក៏បានដាក់ចេញផងដែរនូវផែនការ ៥ឆ្នាំទៅមុខទៀតដោយកំណត់ការនាំចេញឈើឲ្យបានចំនួន ២០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: cambonomist.com/congthuong/)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន