Trending now

វៀតណាមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខស្តីពីស៊ូដង់ខាងត្បូង

10:06 | 18/10/2020

ថ្លែងមតិនៅទីនេះ តំណាងវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍វិជ្ជមានក្នុងវិស័យនយោបាយ - សន្តិសុខ នៅស៊ូដង់ខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង នៅខែកុម្ភៈឆ្នាំ ២០២០ ដោយហេតុនេះ រួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការពារក្រុមងាយរងគ្រោះ ក្នុងនោះមានកុមារផង។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ

នាថ្ងៃទី ១៦ ខែតុលា លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងនាមជាប្រធានគណៈកម្មាធិការនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទទួលបន្ទុកស៊ូដង់ខាងត្បូង បានធ្វើជាអធិបតីសម័យប្រជុំតាមអនឡាញ រវាងគណៈកម្មាធិការជាមួយ លោកស្រី Virginia Gamba តំណាងពិសេសរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិអំពីកុមារ និងជម្លោះប្រដាប់អាវុធ។ ថ្លែងមតិនៅទីនេះ តំណាងវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍វិជ្ជមានក្នុងវិស័យនយោបាយ - សន្តិសុខ នៅស៊ូដង់ខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលអន្តរកាលត្រូវបានបង្កើតឡើង នៅខែកុម្ភៈឆ្នាំ ២០២០ ដោយហេតុនេះ បានរួមចំណែកបង្កលក្ខណៈងាយស្រួលសម្រាប់ការពារក្រុមងាយរងគ្រោះ ក្នុងនោះមានកុមារ ផង។ តំណាងវៀតណាមរូបនេះក៏បានអំពាវនាវឱ្យរដ្ឋាភិបាលស៊ូដង់ខាងត្បូង បន្តជំរុញការអនុវត្តកម្មវិធីសកម្មភាពរួមជាមួយអង្គការសហប្រជាជាតិនិងបង្កើនការធានាការទទួលបានអាហារ ការអប់រំនិងសុខភាពសម្រាប់កុមារ។ លោកសង្ឃឹមថា អង្គការសហប្រជាជាតិ អង្គការនានាក្នុងតំបន់និងដៃគូអន្តរជាតិដទៃទៀត នឹងបន្តគាំទ្រដល់ស៊ូដង់ខាងត្បូងក្នុងដំណាក់កាលអន្តរកាលនេះ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់