Trending now

វៀតណាមចែករំលែកបទពិសោធន៍របស់អាស៊ាននៅសប្តាហ៍ប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ

17:06 | 11/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅក្នុងពិធីបិទនៃសប្តាហ៍ប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នៅថ្ងៃទី ១០ ខែកក្កដា ក្រោមអធិបតីភាពរបស់លោក Vladimir Voronkov អគ្គលេខាធិការរងអង្គការសហប្រជាជាតិនិងមានការចូលរួមពីប្រធានស្ថានបេសកកម្មនៃប្រទេសសមាជិក ក្នុងសម័យប្រជុំនេះប្រទេសវៀតណាមបានចែករំលែកបទពិសោធន៍របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងអំពើហឹង្សាជ្រុលនិយមតាមរយៈការអនុវត្តអនុសញ្ញា និងផែនការសកម្មភាពរួម។

ឯកអគ្គរដ្ឋទូតនិងឯកអគ្គរាជទូត នៃស្ថានបេសកកម្មប្រចាំអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំ។ (ប្រភព៖ TTXVN)

យោងតាមអ្នកយកព័ត៌មាន របស់ទីភ្នាក់ងារសាសរព័ត៌មានវៀតណាម ប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថាកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូអំពីអត្ថបទ «អាទិភាពក្នុងការប្រឆាំងនឹងភេរវកម្មរបស់បណ្តាប្រទេសនៅក្នុងបរិយាប័ន្នក្រោយកូវិដ១៩» វៀតណាមបានចែករំលែកគំនិតផ្តួចផ្តើមនិងសកម្មភាពជាក់លាក់របស់អាស៊ាន ដែលតាមរយៈការអនុវត្តអនុសញ្ញាអាស៊ានស្តីពីការទប់ស្កាត់អំពើភេរវកម្ម ផែនការសកម្មភាពអាស៊ានស្តីពីការបង្ការនឹងការកើនឡើងនូវអំពើហឹង្សានិងអំពើហឹង្សាជ្រុលក្នុងកំឡុងដំណាក់កាល ២០១៨-២០២៥ ។

តំណាងតំបន់និងអង្គការអន្តរជាតិដូចជាសហរដ្ឋអាមេរិកចិនអេហ្ស៊ីបសហភាពអឺរ៉ុប (EU) អង្គការអាមេរិកាំងសហភាពសភាពិភពលោក (IPU) សុទ្ធតែសង្កត់ធ្ងន់ទៅលើអំពើភេរវកម្មជាតិកំពុងគំរាមកំហែង ដល់ប្រជាជាតិទាំងអស់ ដូច្នេះបណ្តាប្រទេសចាំបាច់ត្រូវប្រុងប្រយ័ត្ននៅពេលមានជំងឺរាតត្បាតដែរ ទន្ទឹមនឹងនេះដើម្បីចៀសវាងហានិភ័យនៃទម្រង់ភេរវកម្មដែលកំពុងលេចចេញដូចជាការវាយប្រហារតាមអ៊ីនធឺណិត អំពើភេរវកម្មជាមួយអាវុធជីវសាស្ត្រ ឬប្រើបច្ចេកវិទ្យាឌីជីថលអ៊ិនធឺរណែតសម្រាប់គោលបំណងភេរវកម្ម។

ភាគីនានាបានបញ្ជាក់ថាវាចាំបាច់ត្រូវដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចសង្គមពីកូវិដ១៩ ដើម្បីកុំអោយមានភាពងាយស្រួលដល់ការអភិវឌ្ឍភេរវកម្ម ក៏ដូចជាលើកកម្ពស់ពហុភាគីនិយមនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងគាំទ្រតួនាទីសម្របសម្រួលរបស់អង្គការសហប្រជាជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងអំពើហឹង្សាជ្រុល។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងពីភាពចាំបាច់ក្នុងការលើកកម្ពស់ជំនួយបច្ចេកទេសនិងការកសាងសមត្ថភាពសម្រាប់ប្រទេសនានាក្នុងការរាវរកការស៊ើបអង្កេតការចោទប្រកាន់ឧក្រិដ្ឋកម្មភេរវកម្ម និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត តាមដានចលនារបស់ភេរវករ ពង្រឹងការគ្រប់គ្រងព្រំដែននិងប្រឆាំងនឹងថវិកាសម្រាប់ភេរវកម្ម។ យោងតាមលោកឯកអគ្គរដ្ឋទូត ការប្រឆាំងនឹងអំពើភេរវកម្មរបស់បណ្តាប្រទេសនិងអង្គការអន្តរជាតិត្រូវតែស្របនឹងគោលការណ៍និងគោលបំណងនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិក៏ដូចជាកាតព្វកិច្ចផ្នែកច្បាប់អន្តរជាតិ។

គេគម្រោងថាលទ្ធផលដែលបានពិភាក្សាក្នុងសប្តាហ៍នេះនឹងត្រូវបានបញ្ចូលទៅក្នុងដំណើរការពិនិត្យដ្ឋាននៃយុទ្ធសាស្ត្រសកលរបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងនឹងអំពើភេរវកម្មដែលនឹងកើតឡើងនៅឆ្នាំ ២០២១៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: Baotintuc)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់