Trending now

វៀតណាមគាំទ្រដល់សហគ្រាសក្នុងការនាំចេញកសិផលទៅកាន់សហភាពអឺរ៉ុប

11:26 | 02/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - ដើម្បីគាំទ្រជាអតិបរមាសម្រាប់សហគ្រាសដើម្បីឆ្លៀតប្រើប្រសិទ្ធភាពពីឱកាសដែលបានផ្តល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទដើម្បីបង្កើតក្រុមការងារ ទទួលនិងចាត់វិធានការសំណើពីសហគ្រាសទាំងដោយផ្ទាល់និងតាមអនឡាញ។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទដើម្បីបង្កើតក្រុមការងារដើម្បីគាំទ្រសហគ្រាស

នាថ្ងៃទី ៣០ ខែមិថុនា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទនិងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញដើម្បីរៀបចំសន្និសីទ “គាំទ្រសហគ្រាសក្នុងការនាំចេញកសិផល រុក្ខផល និងជលផល ទៅកាន់ទីផ្សារសហភាពអឺរ៉ុប អនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង EVFTA”។

វៀតណាមគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដំបូងនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប។ ហេតុការនេះបានបញ្ជាក់តួនាទីផង បង្កើនថានះភូមិសាស្ត្រន-យោបាយសំខាន់ផងរបស់វៀតណាមក្នុងតំបន់ ក៏ដូចជានៅលើទីផ្សារអន្តរជាតិ។ តាមរយៈកិច្ចព្រមព្រៀង EVFTA វៀតណាមនិង EU បានជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មផ្អែកលើច្បាប់តម្លាភាពនិងយុត្តិធម៌ដែលនឹងបញ្ជូនសញ្ញាវិជ្ជមានដល់សហគមន៍អន្តរជាតិ បង្កើតសន្តិភាពផ្លូវចិត្តនៅក្នុងសហគមន៍សហគ្រាសនិង ដោយហេតុនេះរួមចំណែកដល់ការលើកកម្ពស់ការស្តារសេដ្ឋកិច្ចឡើងវិញរបស់ភាគីទាំងពីរ ជាពិសេសក្រោយពីជំងឺរាតត្បាត Covid-19។

ទីផ្សារសហភាពអឺរ៉ុបមានចំណូលនាំចូលទី ២ លើពិភពលោក ដែលស្មើនឹង ១៤,៩% នៃការនាំចូលសរុបរបស់ពិភពលោក។ ទោះបីសហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញធំជាងគេទី ២ របស់ប្រទេសយើង ក៏ដោយក៏ប្រទេសយើងមានតែប្រមាណ ២% នៃការនាំចូលសរុបរបស់សហគមន៍អឺរ៉ុប ហេតុដូច្នេះវៀតណាមកំពុងមានឱកាសដើម្បីបង្កើនការនាំចេញ ជាពិសេសសម្រាប់កសិផល រុក្ខផល និងជលផល។

យោងតាមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh ដោយមានកិច្ចព្រមព្រៀង EVFTA កសិផល រុក្ខផល និងជលផលនាំចេញរបស់វៀតណាមនឹងអាចចូលទៅកាន់ទីផ្សារដែលមានសក្តានុពលជាមួយនឹងមានប្រជាជនជាង ៥០០ លាននាក់ និងផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបាន ១៥.០០០ ពាន់លានដុល្លារ​អាមេរិក។

លោករដ្ឋមន្រ្តី Tran Tuan Anh ក៏បានឱ្យដឹងថា ការនាំចេញកសិផល រុក្ខផល និងជលផលរបស់វៀតណាមទៅកាន់ទីផ្សារសហភាពអឺរ៉ុបនាពេលខាងមុខនេះនឹងចូលទៅក្នុង “ទីផ្សារ” ដ៏ធំមួយ ដែលត្រូវទទួលយកនឹងការលំបាកនិងបញ្ហាប្រឈមថ្មីៗ។ ជាក់ស្តែង ឧបសគ្គបច្ចេកទេសចំពោះទំនិញពីសហគមន៍អឺរ៉ុបគឺតឹងរឹងណាស់។ បញ្ហាចរចារអំពីការពិនិត្យរកមើលជំងឺនៃរុក្ខជាតិនិងសត្វនៅតែជាបញ្ហាសម្រាប់ប្រទេសនានានៅពេលបើកទីផ្សារកសិផលនិងជលផលជាមួយគ្នា។ ដើម្បីអភិវឌ្ឍការនាំចេញប្រកបដោយចីរភាព ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានផ្តល់អនុសាសន៍ថា វិស័យកសិកម្មចាំបាច់ត្រូវរៀបចំផលិតកម្មឡើងវិញដើម្បីធានានូវផលិតផលដែលមានគុណភាពខ្ពស់និងមានតម្លៃខ្ពស់។ ទន្ទឹមនឹងនេះដែរបង្កើនការគ្រប់គ្រងនិងការត្រួតពិនិត្យពីផលិតកម្មទៅដល់ការកែច្នៃ ការអភិរក្សក្រោយពេលប្រមូលផល ការតាមដានប្រភពដើមនិងធានាសុវត្ថិភាពចំណីអាហារ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ