Trending now

វៀតណាមគឺជាដៃគូអាទិភាពចម្បងរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

06:46 | 11/07/2019 (ប្រភព៖ vovworld.vn)

ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែកក្កដា គណៈ ប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទរស មជ្ឈិម បានទៅបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី។

ស្របតាមការអនុញ្ញាតរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong លោក Hoang Binh Quan បានប្រគល់មេដាយមិត្តភាពដល់លោក Gennady Zyuganov ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី (រូបថត: VOV)

នៅឯទីក្រុងម៉ូស្គូក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Hoang Binh Quan បានទទួលជួបពិភាក្សាជាមួយមេដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយមួយចំនួនរបស់រុស្ស៊ី និងជួបសវនាការជាមួយថ្នាក់ដឹកនាំក្រសួងការបរទេសនិង Duma ជាតិ រុស្ស៊ីផងដែរ។

ក្នុងបណ្តាជំនួបធ្វើការនេះ ភាគីទាំងពីរបានផ្លាស់ប្តូរមតិអំពីស្ថានភាពអន្តរជាតិ តំបន់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សនយោបាយសំខាន់ៗរបស់រុស្ស៊ី។ ក្រៅពីនោះ ភាគីទាំងពីរបានផ្លាស់ប្តូរ មតិស្តីពីវិធានការដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើកាណាល់បក្ស ការទូត រដ្ឋាភិ បាលនិងរដ្ឋសភា ជាពិសេស គឺឆ្នាំរុស្ស៊ីនៅវៀតណាមនិងឆ្នំាំវៀតណាមនៅរុស្ស៊ី ក្នុងឱកាសនៃការប្រារព្ធខួបលើក ២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីគោល ការណ៍ជាមូលដ្ឋាននៃទំនាក់ទំនងវៀតណាម - រុស្ស៊ី និងឆ្ពោះទៅប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២០ ខាងមុខ។

ថ្នាក់ដឹកនាំគណបក្ស រដ្ឋសភានិងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី បានអះអាងថាទោះបីជាសហព័ន្ធរុស្ស៊ីគឺកាន់របប ពហុបក្សក៏គណបក្សទាំងអស់មិនពឹងផ្អែកលើនិន្នាការនយោបាយនោះឡើយ ពោលគឺសុទ្ធតែយកចិត្តទុកដាក់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ព្រមទាំងចាត់ទុកវៀតណាមជាដៃគូអាទិភាពចម្បងរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ថ្នាក់ដឹកនាំនៃស្ថាប័ននានាររបស់រុស្ស៊ីបានឯកភាពបង្កើនការឃ្លាំមើលលើការអនុវត្តរាល់កិច្ចព្រមព្រៀងកម្រិតខ្ពស់ ដែលបានសម្រេចរវាងប្រទេសទាំងពីរ ជាពិសេសគឺលទ្ធផលទទួលបានពីដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong កាលពីខែកញ្ញាឆ្នាំ ២០១៨ កន្លងទៅនោះ ដែលក្នុងនោះមានការអនុវត្តគម្រោងធំៗ រវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ សន្តិសុខនិងបច្ចេកទេសយោធាដើម្បីសហ គមន៍ជនវៀតណាមនៅរុស្ស៊ីរក្សាស្ថិរភាពជីវភាពរស់នៅ និងធ្វើការផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់