Trending now

វៀតណាមកត់ត្រានូវអតិរេកពាណិជ្ជកម្មខ្ពស់បំផុតក្នុងរយៈពេល ១១ ខែនៃឆ្នាំ២០២០

15:32 | 01/12/2020

នាថ្ងៃទី២៩ ខែវិច្ឆិកា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា ក្នុងបរិបទការវិវឌ្ឍយ៉ាងស្មុគស្មាញរបស់ជំងឺរាតត្បាត Covid-19 បន្តជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក ប៉ុន្តែសកម្មភាពនាំចូល និងនាំចេញទំនិញរបស់វៀតណាមក្នុងរយៈពេល១១ ខែដើមឆ្នាំ២០២០ ឈានដល់កម្រិតអតិរេកពាណិជ្ជកម្មខ្ពស់បំផុត ដែលសម្រេចបាន ២០.១ ពាន់លានដុល្លារអាមេរិក។

រូបថតឧទាហរណ៍ (vnanet.vn)

ជាក់ស្តែង ទំហំពាណិជ្ជកម្មនាំចូល និងនាំចេញទំនិញក្នុងរយៈពេល១១ ខែដើមឆ្នាំ២០២០ សម្រេចបាន ៤៨៩.១ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៣.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ទំហំពាណិជ្ជកម្មនាំចេញសម្រេចបាន ២៥៤.៦ ពាន់លានដុល្លារ កើនឡើង ៥.៣% និងទំហំពាណិជ្ជកម្មនាំចូលសម្រេចបាន ២៣៤.៥ ពាន់លានដុល្លារកើនឡើង ១.៥%។

អំពីទីផ្សារនាំចេញទំនិញ សហរដ្ឋអាមេរិក ជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាមក្នុងរយៈពេល ១១ ខែដើមឆ្នាំ២០២០ បន្ទាប់មកគឺប្រទេសចិន សហភាពអឺរ៉ុប អាស៊ាន កូរ៉េខាងត្បូង និងជប៉ុន ជាដើម ។ល។ អំពីទីផ្សារនាំចូលទំនិញក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០២០ ចិនជាទីផ្សារនាំចូលធំជាងគេរបស់វៀតណាម បន្ទាប់មកគឺកូរ៉េខាងត្បូង អាស៊ាន ជប៉ុន សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ល។

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស