Trending now

វៀតណាម - សហរដ្ឋអាមេរិកបានផ្ញើសារលិខិតអបអរសារទរទៅវិញទៅមកក្នុងឱកាសខួបលើកទី ២៥ នៃការបង្កើត ទំនាក់ទំនងការទូត

16:39 | 11/07/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសខួបលើកទី ២៥ នៃការធ្វើឱ្យប្រក្រតីនិងការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងសហរដ្ឋអាមេរិក (ថ្ងៃទី១២ កក្កដា ឆ្នាំ១៩៩៥ / ថ្ងៃទី១២ កក្កដា ឆ្នាំ២០២០) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានផ្ញើសារលិខិតអបអរ សាទរជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ (Donald Trump)។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ (Donald Trump) ក្នុងជំនួបពិភាក្សាមួយកាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០១៩ (រូបថត៖ baoquocte)

ក្នុងសារលិខិតនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានបញ្ជាក់ថា ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងសហរដ្ឋអាមេរិកបានជំនះ លើចម្ងាយភូមិសាស្ត្រនិងភាពខុសគ្នាដើម្បីអភិវឌ្ឍជាវិជ្ជមាននិងស្ថិរភាពនិងធ្វើឲ្យអាមេរិកក្លាយជាដៃគូ ឈានមុខគេរបស់វៀតណាមលើវិស័យជាច្រើនផងដែរ។ វៀតណាមជឿជាក់ថាដោយស្មារតីរក្សាទុកអតីត កាល ជំនះពុះពារលើភាពខុសគ្នា ជំរុញភាពស្រដៀងគ្នា និងឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរ ព្រមទាំង ធ្វើឲ្យទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិកកាន់តែស៊ីជម្រៅ ប្រសិទ្ធភាពនិង យូរអង្វែងដើម្បីផ្តល់ឧត្តមប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ និង រួមចំណែកដល់សន្តិ សុខសន្តិភាពនិងវិបុលភាពនៅក្នុងតំបន់និងពិភពលោកផងដែរ។ រីឯក្នុងសារលិខិតអបអរសាទររបស់ លោកប្រធានាធិបតីដូណាល់ត្រាំ បានបញ្ជាក់ថាការអភិវឌ្ឍភាពទំនាក់ទំនងជាដៃគូរវាងប្រទេសទាំង ពីរអាមេរិក-វៀតណាមគឺជាសមិទ្ធិផលដ៏អស្ចារ្យពិសេស។ កិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ននេះបាន បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការជឿទុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមកដែលអនុញ្ញាតឱ្យប្រទេសទាំងពីរបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយដូចដែលអ្វីបានបង្ហាញដោយទំនាក់ទំនងពាណិជ្ជកម្មកាន់តែកើនឡើង ការផ្សារភ្ជាប់គ្នារវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីររួមគ្នាដោះស្រាយបញ្ហាមនុស្សធម៌និងផលវិបាកសង្គ្រាមជាដើម។ ​​សហរដ្ឋអាមេរិករក្សា ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរដោយឈរលើមូលដ្ឋាននៃ ចក្ខុវិស័យរួមគ្នានៃសន្តិភាពនិងវិបុលភាពក្នុងតំបន់មហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិកក៏ដូចជាការគោរព អធិបតេយ្យភាពទៅវិញទៅមកនិងច្បាប់អន្តរជាតិផងដែរ។

វៀតណាម - សហរដ្ឋអាមេរិកបានផ្ញើសារលិខិតអបអរសារទរទៅវិញទៅមកក្នុងឱកាសខួបលើកទី ២៥ នៃការបង្កើត ទំនាក់ទំនងការទូត

ក្នុងឱកាសរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហរដ្ឋអាមេរិក ដែរ ថ្នាក់ដឹកនាំអនុអនុគណៈកម្មការកិច្ចការបរទេសចំនួន ២ នៃព្រឹទ្ធសភានិងសភាអាមេរិកបានណែនាំអំពី សេចក្តីសម្រេចចិត្តចំនួន២រួមមាន S.Res. 607 និង H. Res. 1018 ដើម្បីអបអរព្រឹត្តិការណ៍នេះ។

ដោយមានឈ្មោះថា“ អបអរសាទរខួបលើកទី ២៥ នៃ ការធ្វើឱ្យមានប្រក្រតីភាពសាធារណរដ្ឋសង្គម និយមវៀតណាមនិងសហរដ្ឋអាមេរិករួមសហការគ្នាដើម្បីតំបន់អាស៊ីអគ្នេយ៍មួយប្រកបដោយស្ថិរភាព វិបុលភាពនិងសន្តិភាព” សេចក្តីសម្រេចចិត្តទាំងពីរនេះបានបានបញ្ជាក់ថាសភាសហរដ្ឋអាមេរិកបាន ប្តេជ្ញាបន្តធ្វើជាដៃគូរឹងមាំអាចទុកចិត្តបាននិងមានភាពថាមវន្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ព្រមទាំងបញ្ជាក់ពីសារសំខាន់នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកនិង កិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរដើម្បីតំបន់មហាសមុទ្រឥណ្ឌូ - ប៉ាស៊ីហ្វិកប្រកបដោយសន្តិភាព វិបុលភាពនិងបើកចំហរដោយឈរលើច្បាប់ លើកកម្ពស់សន្តិសុខ ការអភិវឌ្ឍន៍និង ការគោរពអធិបតេយ្យ ភាព។ សេចក្តីសំរេចចិត្តទាំងនេះបានកោតសរសើរ ចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការ លើវិស័យ ទំនាក់ទំនងវៀតណាម - អាមេរិកក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុង យន្តការក្នុងតំបន់ ក្នុងនោះមានតំបន់ ទន្លេមេគង្គ។ ម្យ៉ាងវិញទៀតរដ្ឋសភាសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងឋានៈរបស់ វៀតណាមដែលកំពុងកើនឡើងនៅក្នុងតំបន់និងពិភពលោកជាពិសេសនៅពេលដែលវៀតណាមទទួលបានតួនាទីពីរគឺធ្វើជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ។ ភាគីអាមេរិកក៏វាយតម្លៃខ្ពស់ចំពោះការត្រៀម ខ្លួនរបស់វៀតណាមក្នុងការការពារសេរីភាពនាវាចរណ៍និងច្បាប់អន្តរជាតិនៅសមុទ្រខាងកើតដោយ អះអាងអំពីសិទ្ធិនិងផលប្រយោជន៍របស់វៀតណាមស្របតាមច្បាប់អន្តរជាតិដែលត្រូវតែគោរពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ