Trending now

វៀតណាម - សហភាពអឺរ៉ុបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមុនដំណាច់ខែមិថុនាឆ្នាំ ២០១៩

14:05 | 26/04/2019 (ប្រភព៖ baoquocte.vn បកប្រែដោយ សំណាង)

យុគសម័យ - នាថ្ងៃទី២៥​ ខែ មេសា ឆ្នាំ២០១៩ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បានទទួលជួបជាមួយលោក J.C. Belliard អគ្គលេខាធិការរងនៃទីភ្នាក់ងារកិច្ចការបរទេសអឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។​

នៅក្នុងជំនួបអនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung សម្តែងការសប្បាយរីករាយយ៉ាងក្រៃលេងចំពោះការអភិវឌ្ឍយ៉ាងសកម្ម នៃទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀតណាម-សហភាពអឺរ៉ុប ក្នុងរយះពេលកន្លងមក។ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក To Anh Dung​ ក៏បានបញ្ជាក់ថា វៀតណាម វាយតម្លៃខ្ពស់តួនាទីដ៏សំខាន់របស់សហភាពអឺរ៉ុបក្នុងតំបន់ និងលើពិភពលោក។ វាយតម្លៃខ្ពស់ការយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការរបស់អឺរ៉ុបនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ាន ដើម្បីសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចរីភាព។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម​លោក To Anh Dung សម្តែងការសប្បាយរីករាយយ៉ាងក្រៃលេងចំពោះការអភិវឌ្ឍយ៉ាងសកម្មនៃទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប ក្នុងរយះពេលកន្លងមក។ (រូបថត៖​Tuan Anh)

ជាការឆ្លើយតប លោក J.C. Belliard បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលវៀតណាមទទួលបានលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងឋានះរបស់វៀតណាមនៅតំបន់ ក៏ដូចជានយោបាយការបរទេសមុនក៏ដូចជាក្រោយរបស់វៀតណាម។ លោក J.C. Belliard បានបញ្ជាក់ថា សហភាពអឺរ៉ុបមានបំណងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ ទន្ទឹននឹងនោះតាមរយះវៀតណាម​ អឺរ៉ុបនឹងជំរុញទំនាក់ទំនងអាស៊ាន-អឺរ៉ុប។ ក្នុងឆ្នាំ២០២០ វៀតណាម​កាន់តំណែងជាប្រធានអាស៊ាន ក្នុងនោះផ្តល់សារះសំខាន់លើការរក្សាសន្តិភាព សុវត្ថិភាពនាវាចរណ៌ គោរពច្បាប់ ប្រឆាំងឧក្រិដ្ឋកម្ម និងតំឡើងទំនាក់ទំនងអឺរ៉ុប-អាស៊ាន ក្លាយទៅជាភាពជាដៃគូយុទ្ធសាស្រ្ត។

ទិដ្ឋភាពនៃជំនួប (រូបថត៖ Tuan Anh)

លោក J.C. Belliard បានឲ្យដឹងថា ក្នុងអំឡុងពេលខាងមុខ វៀតណាម អាចមានការរួមវិភាគទានជាច្រើនបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីពង្រឹងសន្តិភាព និងដោះស្រាយបណ្តាបញ្ហាលើពិភពលោក​​ ជាពិសសេនៅពេលដែលវៀតណាម ក្លាយទៅជាសមាជិកមិនអចិន្រ្តៃយ៌នៃក្រុមប្រឹក្សាអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១។

ភាគីទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងវៀតណាម-អឺរ៉ុប អភិវឌ្ឍន៍យ៉ាងខ្លាងខ្លាក្នុងអំឡុងពេលខាងមុខ ក្នុងនោះមានការបង្កើនផ្លាស់ប្តូរគណៈប្រតិភូ រៀបចំឲ្យបានប្រកបដោយជោគជ័យកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការចំរុះវៀតណាម-អឺរ៉ុប ស្តីពីដំណើការ PCAV គ្រោងនឹងប្រព្រឹត្តិទៅនា ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។ ពិធីចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុប (EVFTA) នាចុងខែ មិថុនា ឆ្នាំ២០១៩ និងអនុម័តលើសន្ធិសញ្ញានេះក្នុងពេលឆាប់ៗខាងមុខនេះ។

លោក J.C. Belliard បញ្ជាក់ថា អឺរ៉ុបមានបំណងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

ទន្ទឹននឹងនោះតាមរយះវៀតណាម​ អឺរ៉ុបជំរុញទំនាក់ទំនងអាស៊ាន-អឺរ៉ុប។ (រូបថត៖​Tuan Anh)

នៅក្នុងជំនួប ភាគីទំាងពីរក៏បានផ្លាស់ប្តូរបណ្តាបញ្ហាអន្តរជាតិ និងបញ្ហាតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ភាគីអឺរ៉ុប បញ្ជាក់ថាគាំទ្រជំហររបស់វៀតណាម ស្តីអំពីការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសលើអនុសញ្ញាអង្គរការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ UNCLOS ផងដែរ៕

(ប្រភព៖ baoquocte.vn បកប្រែដោយ សំណាង)

(ប្រភព៖ baoquocte.vn បកប្រែដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ