Trending now

វៀតណាម - ន័រវែសបានបង្កើនកិច្ចសហប្រតិបត្តិការក្រោយវិបត្តិកូវិដ១៩

09:27 | 27/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នារសៀលថ្ងៃទី ២៦ ឧសភាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសន័រវេសលោកស្រីអ៊ី Ine Marie Eriksen Søreide ដើម្បីពិភាក្សាអំពីការពង្រឹងសម្របសម្រួលកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរលើវេទិកាពហុភាគីនានា។

ឧសភាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសន័រវេសលោកស្រីអ៊ី Ine Marie Eriksen Søreide ។​(ប្រភព៖ baoquocte)

នៅកិច្ចសន្ទនាតាមទូរសព្ទនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក​ Pham Binh Minh និងរដ្ឋមន្រ្តីក្រសួងការបរទេសន័រវែសមានសេចក្តីរីករាយដោយឃើញកិច្ចសហប្រតិបត្តិការទ្វេភាគីមានការរីកចម្រើនល្អ ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងនានាក្នុងដំណើរទស្សនកិច្ច នៅប្រទេសន័រវេសរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ឧសភា ២០១៩) និងសម្របសម្រួលរៀបចំសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ន័រវែស (១៩៧១-២០២១) ។

ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តីក្រសួងការបរទេសន័រវែសលោកស្រី Ine Marie Eriksen Søreide ក៏បានពិភាក្សាអំពីទិសដៅដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ រួមទាំងការជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EFTA ឲ្យបានឆាប់ៗ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរនិងជំនះផលប៉ះពាល់ដែលបណ្តាលមកពីវិបតត្តិកូវិដ១៩។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសន័រវែសក៏បានផ្លាស់ប្តូរវិធានការដើម្បីគ្រប់គ្រងការរីករាលដាលនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេលក្រោយឆ្នាំ Covid-19 ។ រដ្ឋមន្រ្តីការបរទេសន័រវេសបានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់វៀតណាមក្នុងការបង្ការការរីករាលដាលដោយនិយាយថាទាំងនេះជាបទពិសោធន៍ល្អនិងវិធីសាស្ត្រល្អនិងមានប្រសិទ្ធភាព។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានអះអាងថាវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកជាមួយប្រទេសន័រវែសនូវបទពិសោធន៍និងកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ និងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយទៅវិញទៅមកក្នុងការការពារពលរដ្ឋ។ សូមស្វាគមន៍គំនិតផ្តួចផ្តើមរបស់ប្រទេសន័រវេសសហការជាមួយអង្គការសហប្រជាជាតិដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីជំនះផលវិបាលពីវិបត្តិកូវិដ១៩ ក៏ដូចជាជំរុញការស្រាវជ្រាវវ៉ាក់សាំង។

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសលោក​ Pham Binh Min និងរដ្ឋមន្រ្តីក្រសួងការបរទេសន័រវែសមានសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើវេទិកាពហុភាគីដោយសង្កត់ធ្ងន់ថាភាគីទាំងពីរបានចែករំលែកនូវទស្សនៈរួមជាច្រើនលើបញ្ហាអន្តរជាតិនៅក្នុង រួមទាំងការធានាសន្តិភាពស្ថិរភាពការគោរពច្បាប់និងការអភិវឌ្ឍប្រកបដោយចីរភាព។

ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនក្នុងការកេងចំណេញសក្តានុពលនៃកិច្ចសហប្រតិបត្តិការអាស៊ាន - ន័រវែសនៅពេលដែលវៀតណាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ និងពង្រឹងកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ ជាពិសេសនៅពេលដែលវៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០-២០២១៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស