Trending now

វៀតណាម - កាណាដាជំរុញកិច្ចសហប្រតិបត្តិការ និងទាញយកផលប្រយោជន៍ជាអតិបរមាពី CPTPP

15:27 | 26/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh និងរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ជំរុញការនាំចេញនិងសហគ្រាសខ្នាតតូចរបស់កាណាដា លោកស្រី Mary Ng បានជួបគ្នាតាមអនឡាញដើម្បីជំរុញយន្តការសហប្រតិបត្តិការទ្វេភាគី។

ផលិតសម្លៀកបំពាក់សម្រាប់នាំចេញ។

នាយុបថ្ងៃទី ២៥ ខែឧសភា នៅទីក្រុងហាណូយបានប្រារព្ធកិច្ចប្រជុំតាមអនឡាញរវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh និងរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ជំរុញការនាំចេញនិងសហគ្រាសខ្នាតតូចរបស់កាណាដា លោកស្រី Mary Ng ។

កិច្ចប្រជុំនេះមានគោលបំណងជំរុញយន្តការសហប្រតិបត្តិការទ្វេភាគី ដោយឆ្លៀតប្រើអតិបរមានូវផលប្រយោជន៍ពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដោយបង្កលក្ខណៈងាយស្រួលដើម្បីទទួលយកទីផ្សានៃសហគមន៍សហគ្រាសនៃភាគីទាំងពីរលើវិស័យទាំងពាណិជ្ជកម្មទាំងវិនិយោគ ក្នុងបរិបទដែលប្រទេសបានស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីបញ្ជប់ជំងឺរាតត្បាត COVID-19 និងចាំទទួលនិន្នាការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងពីរបានសម្តែងការរីករាយចំពោះការកំណើនការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីឈានដល់កំរិតខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅពេលកិច្ចព្រមព្រៀង CPTPP បានចូលជាធរមាន ដោយមានទឹកប្រាក់នាំចេញសរុបនៅឆ្នាំ ២០១៩ ប្រមាណ ៤,៧៧ ពាន់លានដុល្លារ ដែលកើនឡើង ២៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៨ ដែលក្នុងនោះ ការនាំចេញរបស់វៀតណាមមានប្រមាណ ៣,៩១ ពាន់លានដុល្លារ ការនាំចេញរបស់កាណាដាមានប្រមាណ ៨៦០ លានដុល្លារ។

លោករដ្ឋមន្ត្រី Tran Tuan Anh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង CPTPP ដោយមានកម្មវិធីសកម្មភាពជាក់លាក់ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សហគមន៍សហគ្រាសនៃភាគីទាំងពីរក្នុងការទទួលនិងធ្វើអាជីវកម្មនៅទីផ្សាររបស់គ្នាទៅវិញទៅមក។

លោកស្រីរដ្ឋមន្រ្តី Mary Ng បានឯកភាពជាមូយនឹងទស្សនៈរបស់លោករដ្ឋមន្រ្តី Tran Tuan Anh ហើយបានសង្កត់ធ្ងន់លើតួនាទីសំខាន់ៗរបស់វៀតណាមនៅក្នុងយុទ្ធសាស្ត្រធ្វើពិពិធកម្មទីផ្សារឆ្ពោះទៅតំបន់អាស៊ី - ប៉ាស៊ីហ្វិករបស់កាណាដា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ រដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាថា នៅក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 នៅតែមានភាពស្មុគស្មាញ ដែលនឹងដឹកនាំមន្ទីរនិងនាយកដ្ឋានពាក់ព័ន្ធដើម្បីរក្សាគំរូផ្លាស់ប្តូរតាមអនឡាញជាប្រចាំនៅគ្រប់កម្រិតដើម្បីអនុវត្តសកម្មភាពសហប្រតិបត្តិការ ជំរុញពាណិជ្ជកម្ម តភ្ជាប់ពាណិជ្ជកម្ម រួមវិភាគទានឱ្យទាន់ពេលវេលា លុបបំបាត់ការលំបាកសម្រាប់សហគមន៍សហគ្រាសនៃភាគីទាំងពីរ រួមចំណែកដល់ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីដែលធ្លាប់មានភាពល្អប្រពៃរវាងប្រទេសទាំងពីរ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម