Trending now

វៀតណាម - កូរ៉េខាងត្បូងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

14:07 | 02/06/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - កូរ៉េខាងត្បូងមានការរីកចម្រើនលើវិស័យជាច្រើនដូចជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសន្ទនាគោលនយោបាយការពារជាតិ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ...

រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍លោក​ Ngo Xuan Lich បានទទួលជួបលោក Park Noh-Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១ ខែមិថុនា នៅទីស្តីក្រសួងការពារជាតិវៀតណាម រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍លោក​ Ngo Xuan Lich បានទទួលជួបលោក Park Noh-Wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម។

នាយឧត្តមសេនីយ៍លោក Ngo Xuan Lich បានអះអាងថាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - កូរ៉េមានការរីកចម្រើនលើវិស័យជាច្រើនដូចជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់កិច្ចសន្ទនាគោលនយោបាយការពារជាតិ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល ការយកឈ្នះលើផលវិបាកនៃគ្រាប់មីនក្រោយសម្គ្រាម...

នាពេលខាងមុខភាគីទាំងពីរគួរតែបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដែលបានចុះហត្ថលេខា។ ពង្រឹងការផ្លាស់ប្តូរសហជីពការផ្លាស់ប្តូរនាយទាហានវ័យក្មេងផ្លាស់ប្តូរបទពិសោធន៍ចូលរួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងគាំទ្រដល់ការហ្វឹកហាត់កាយសម្បទានិងការហ្វឹកហាត់កីឡានៅក្នុងជួរកងទ័ព។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍លោក Ngo Xuan Lich បានជម្រាបជូនឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង អំពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩ របស់វៀតណាម។ ទន្ទឹមនឹងនេះដែរសូមថ្លែងអំណរគុណដល់បណ្តាប្រទេសរួមទាំងរដ្ឋាភិបាលកូរ៉េខាងត្បូងដែលបានគាំទ្រយ៉ាងសកម្មដល់ប្រទេសវៀតណាមក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវិដ១៩។

លោក Park Noh-Wan បានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តី Ngo Xuan Lich ដែលបានចំណាយពេលវេលាស្វាគមន៍និងសង្កត់ធ្ងន់ថាក្នុងអំឡុងពេលដែលលោកបំពេញការងារនៅប្រទេសវៀតណាម ឯកអគ្គរដ្ឋទូតនឹងខិតខំនិងបំពេញភារកិច្ចឱ្យបានល្អដែលរួមចំណែកដល់ការជំរុញទំនាក់ទំនងទ្វេភាគីជាទូទៅ កិច្ចសហប្រតិបត្តិការការពារជាតិនៃប្រទេសទាំងពីរជាពិសេស និងបន្តអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធភាព៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន