Trending now

វិស័យកែច្នៃនិងនាំចេញឈើជំនះពុះពារលើរាល់ការលំបាកនិងឧបសគ្គដើម្បីសម្រេចបាននូវគោលដៅ ១២ ពាន់លានដុល្លារអាមេរិក

16:55 | 21/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាពេលថ្មីៗនេះសហគ្រាសកែច្នៃឈើនិងគ្រឿងសង្ហារិមរបស់វៀតណាមបានផ្តោតសំខាន់លើការនាំចេញប៉ុន្តែគេបានភ្លេចបាត់ការផ្តោតសំខាន់លើអតិថិជនក្នុងស្រុកនោះឡើយ។

វិស័យកែច្នៃនិងនាំចេញឈើជំនះពុះពារលើរាល់ការលំបាកនិងឧបសគ្គដើម្បីសម្រេចបាននូវគោលដៅ ១២ ពាន់លានដុល្លារអាមេរិក ( រូបថត៖ Vnanet)

ដូចអ្វីដែលយើងបានដឹងថានាពេលកម្លងមក ការផ្ទុះជំងឺកូវីដ១៩បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យជាច្រើន ដែលក្នុងនោះមានវិស័យកែច្នៃនិងនាំចេញឈើរបស់វៀតណាម។ ដើម្បីរក្សានិងធ្វើឱ្យផលិតកម្មនិងអាជីវកម្មមានស្ថេរភាព អ្នកជំនាញផ្នែក ឈើ បានផ្តល់អនុសាសន៍ថាវិស័យនេះទាំងមូលត្រូវមានយុទ្ធសាស្ត្រឌីជីថលក្នុងផលិតកម្ម ដើម្បីមានភាពម្ចាស់ការក្នុងការនាំវិស័យឈើជំនះពុះពាររាល់ឧបសគ្គនាពេលបច្ចុប្បន្ន ហើយថែមទាំងសម្រេចបាននូវគោលដៅនៃការនាំចេញដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០២០ ដោយមានទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារអាមេរិកផងដែរ។

តំណាងសមាគមវិចិត្រសិប្បកម្មនិងកែច្នៃឈើទីក្រុងហូជីមិញ បានវាយតម្លៃថា ការធ្វើឌីជីថលក្នុងផលិតកម្មនិងអាជីវកម្មមិនមែនជារឿងថ្មីនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍អាជីវកម្មនាពេលបច្ចុប្បន្ននេះទេ។ នៅចំពោះមុខនិន្នាការទូទៅនេះសមាគមវិចិត្រសិប្បកម្មនិងសមាគមកែច្នៃឈើទីក្រុងហូជីមិញ ក៏បានស្វែងរកនិងសម្របសម្រួល ជាមួយបណ្តាញលក់អេឡិចត្រូនិចជាច្រើនដូចជា FPT - Silversea Media Group (សិង្ហបុរី) និងសមាគមពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាម (VECOM) ដើម្បីណែនាំអំពីគំរូលក់ទំនិញពីបែប Offline ប្រពៃណីឲ្យប្រែក្លាយទៅជាលក់ទំនិញតាមប្រព័ន្ធអនឡាញតែម្តង។ ហេតុដូច្នោះហើយប្រព័ន្ធ អេឡិចត្រូនិកទាំងនេះនឹងសហការជាមួយប្រព័ន្ធលក់បែបប្រពៃណីដែលមានស្រាប់ ដើម្បីបង្កើតកំលាំងចលករក្នុងការអភិវឌ្ឍថ្មីសម្រាប់អង្គភាពអាជីវកម្ម៕

នេះជាការខិតខំប្រឹងប្រែងរបស់សមាគមវិចិត្រសិប្បកម្មនិងកែច្នៃឈើទីក្រុងហូជីមិញ សំដៅផ្តល់ឱ្យសហគ្រាសក្នុងវិស័យឈើនូវដំណោះស្រាយថ្មីសម្រាប់កំណើនពាណិជ្ជកម្ម ព្រមទាំងស្វែងរកទិសដៅអភិវឌ្ឍន៍គំរូធ្វើអាជីវកម្មនាពេលអនាគត ដើម្បីបង្កើនតម្លៃផលិតផលឈើ និងធានាគោលដៅសម្រេចបានទឹកប្រាក់ចំនួន ២០ ពាន់លានដុល្លារអាមេរិកដែលរដ្ឋាភិបាលវៀតណាមបានកំណត់រហូតដល់ឆ្នាំ ២០២៥ ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ