Trending now

វិទ្យាស្ថានអាស៊ីអាគ្នេយ៍ (ISEAS) ៖ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានវិស័យសេដ្ឋកិច្ចបើកចំហបំផុត

11:08 | 05/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ពាណិជ្ជកម្មអន្តរជាតិ និង FDI ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក បានជួយឲ្យវៀតណាមក្លាយជាប្រទេសដែលមានវិស័យសេដ្ឋកិច្ចបើកចំហបំផុតនៅលើពិភពលោក។ នៅក្នុងតំបន់អាស៊ីវិញ វៀតណាមស្ថិតនៅ ក្នុងចំណាត់ថ្នាក់ទី ២ បន្ទាប់ពីតំបន់រដ្ឋបាលពិសេសហុងកុង (ប្រទេសចិន) និងប្រទេសសិង្ហបុរីតែប៉ុណ្ណោះ។

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានវិស័យសេដ្ឋកិច្ចបើកចំហបំផុត

វិទ្យាស្ថានអាស៊ីអាគ្នេយ៍ (ISEAS) កាលពីថ្ងៃទី ២ ខែកញ្ញាបានចុះផ្សាយអត្ថបទមួយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមដែលបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះត្រូវបានពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញនិងការវិនិយោគផ្ទាល់ពីបរទេស (FDI)។

អត្ថបទនេះក៏បានបញ្ជាក់ថា ពាណិជ្ជកម្មអន្តរជាតិ និង FDI ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក បានជួយឲ្យវៀតណាមក្លាយជាប្រទេសដែលមានវិស័យសេដ្ឋកិច្ចបើកចំហបំផុតនៅលើពិភពលោក។ នៅក្នុងតំបន់អាស៊ីវិញ វៀតណាមស្ថិតនៅ ក្នុងចំណាត់ថ្នាក់ទី ២ បន្ទាប់ពីតំបន់រដ្ឋបាលពិសេសហុងកុង (ប្រទេសចិន) និងប្រទេសសិង្ហបុរីតែប៉ុណ្ណោះ។ លំហូរវិនិយោគផ្ទាល់ពីបរទេសប្រចាំឆ្នាំរបស់វៀតណាម ស្មើនឹង ៦,៣% នៃផលិតផលក្នុងស្រុកសរុប ដែលជាអត្រាខ្ពស់បំផុតទី ៤ នៅអាស៊ីអាគ្នេយ៍។ ទន្ទឹមនឹងនេះ អត្ថបទនេះក៏បានសង្កត់ធ្ងន់ទៅលើការបើកចំហរបស់វៀតណាមចំពោះពាណិជ្ជកម្មនិងការវិនិយោគផ្ទាល់ពីបរទេសដែលផ្តើមចេញពីការពិចារណាលើទាំងខាងយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចផងដែរ។

វៀតណាមបានចាត់ទុកថាការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិគឺជាវិធានការគន្លឹះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំង ចាត់ទុកវិស័យពាណិជ្ជកម្មនិងវិនិយោគគឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ និងដំឡើងវិស័យសេដ្ឋកិច្ចផងដែរ។ លើសពីនេះទៀត វៀតណាមក៏មានផលប្រយោជន៍ខាង យុទ្ធសាស្ត្រ នៅពេលដែលប្រកាន់ខ្ជាប់តាមយន្តការពាណិជ្ជកម្មបើកចំហ ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្តាវិស័យសេដ្ឋកិច្ច សំខាន់ៗ ព្រមទាំងការទាក់ទាញ FDI ផងដែរ៕

អ្នកយុទ្ធសាស្ត្រវៀតណាមជឿជាក់ថាតាមរយៈការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិភពលោក និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសមហាអំណាច វៀតណាមអាចផ្សារភ្ជាប់ផលប្រយោជន៍សេដ្ឋកិច្ចជាមួយដៃគូ​រផ្សេងទៀត​របស់ខ្លួន៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន