Trending now

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ដឹកនាំកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ

09:23 | 21/09/2020

នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំរវាងការិយាល័យនយោបាយជាមួយគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សទីក្រុងហាណូយ ដើម្បីផ្តល់មតិយោបល់លើសេចក្តីព្រាងឯកសារ និងផែនការរៀបចំកម្មាភិបាលថ្នាក់គណៈកម្មាធិការបក្ស ដែលនឹងដាក់ ជូនមហាសន្និបាតលើកទី ១៧ នៃបក្សភាគទីក្រុងហាណូយ អាណត្តិ ២០២០-២០២៥។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា បក្សភាគ អាជ្ញាធរនិងប្រជាជនរដ្ឋធានី ចាំបាច់ត្រូវយល់ដឹងឱ្យកាន់តែច្បាស់ អំពីតួនាទីនិងឋានៈដ៏សំខាន់របស់រដ្ឋធានី។ នេះគឺជាកម្លាំងចលករដ៏ធំធេងសម្រាប់ការអភិវឌ្ឍរដ្ឋធានីនាពេលខាងមុខ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ទីក្រុងហាណូយត្រូវតែឈរនៅជួរមុខលើគ្រប់ជ្រុងជ្រោយ ទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ និងអរិយធម៌ ហើយទីក្រុងហាណូយត្រូវតែជាមជ្ឈមណ្ឌលនយោបាយ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានក្រើនរំលឹកថា ក្រៅពីការលើកកម្ពស់គុណភាពនៃការរៀបចំផែនការ និងការគ្រប់គ្រងធនធានមក ទីក្រុងហាណូយត្រូវជំរុញសង្គមភាវូបនីយកម្មនៃការអប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្សដែលមានគុណភាពខ្ពស់ ដោះស្រាយកំណើនសេដ្ឋកិច្ចប្រកបដោយសុខដុមរមនា កសាងបក្សភាគដ៏រឹងមាំនិងសាមគ្គីភាពផ្ទៃក្នុង៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់