Trending now

លោកនាយករដ្ឋមន្រ្តីស្នើឱ្យមានការជួយឧបត្ថម្ភប្រជាជននៅភាគកណ្ដាលដោយការទទួលខុសត្រូវខ្ពស់បំផុត

13:57 | 26/10/2020

ថ្ងៃទី ២៤ ខែតុលា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចុះសួរសុខទុក្ខ លើកទឹកចិត្ត និងចែករំលែកការបាត់បង់ និងខូចខាតដែលបណ្ដាលឡើងដោយទឹកជំនន់ចំពោះប្រជាជននៅស្រុក Quang Ninh ខេត្ត Quang Binh វៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចុះសួរសុខទុក្ខប្រជាជននៅឃុំ Hien Ninh ស្រុក Quang Ninh (រូបថត៖ vnanet.vn)

បន្ទាប់ពីមកដល់ឃុំ Hien Ninh ស្រុក Quang Ninh ខេត្ដ Quang Binh វៀតណាម។ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ លើកទឹកចិត្តនិងចែករំលែកការលំបាកជាមួយប្រជាជនដែលរងផលប៉ះពាលដោយទឹកជំនន់ ហើយលោកសង្ឃឹមថា ប្រជាជននឹងឆ្លងកាត់ការលំបាកនេះក្នុងពេលឆាប់ៗ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ដ្រីបានធ្វើការជាមួយថ្នាក់ដឹកនាំខេត្ដមួយចំនួននៅភាគកណ្ដាលវៀតណាមស្តីពីការជំនះនូវផលវិបាកដោយគ្រោះទឹកជំនន់។ មានប្រសាសន៍នៅកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិខំប្រឹងប្រែងរបស់បណ្ដាខេត្តនៅភាគកណ្ដាលក្នុងការទប់ទល់នឹងគ្រោះទឹកជំនន់ និងការជំនះផលវិបាក ព្រមទាំងលើកសរសើរចំពោះសប្បុរសជន​នៅទូទាំងប្រទេសដែលបានចែករំលែកការលំបាកជាមួយប្រជាជននៅភាគកណ្ដាល វៀតណាមផងដែរ។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអាជ្ញាធម៌ដែនដីត្រូវប្រមូលកម្លាំងទាំងអស់ដើម្បីជំនះរាល់ការ​ការលំបាក​ការខូចខាត និងជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ជាបន្ទាន់./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់