Trending now

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ទទួលជួបអនុប្រធានសម្ព័ន្ធក្រុមហ៊ុន Samsung

14:13 | 22/10/2020

នារសៀលថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានទទួលជួបលោក Lee Jae Yong អនុប្រធានសម័្ពន្ធក្រុមហ៊ុន Samsung នៃប្រទេសកូរ៉េខាងត្បូង ក្នុងឱកាសមកបំពេញទស្សនកិច្ច និងធ្វើការវិនិយោគនៅវៀតណាម។

លោក Nguyen Xuan Phuc បានសម្ដែងនូវក្ដីសប្បាយរីករាយដោយបានទទួលជួបលោក Lee Jae Yong បន្ទាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ មក ហើយចាត់ទុកថា កិច្ចសន្យារបស់ក្រុមហ៊ុន Samsung ក្នុងជំនួបនៅឆ្នាំ២០១៩ ត្រូវបានអនុវត្តល្អ ជាពិសេសគឺការកសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៏នៅទីក្រុងហាណូយ (ខែមីនា ឆ្នាំ២០២០)។ ក្នុងបរិបទនៃជំងឺ Covid-19 ការធ្វើអាជីវកម្ម និងផលិតកម្មរបស់សម្ព័ន្ធក្រុមហ៊ុន Samsung នៅតែអភិវឌ្ឍ ចូលរួមវិភាគទានក្នុងការអភិវឌ្ឍរបស់វៀតណាម។

លោក Nguyen Xuan Phuc ទទួលជួបលោក Lee Jae Yong (រូបថត៖ vnanet.vn)

លោក Lee Jae Yong ក៏បានសម្ដែងនូវក្ដីសប្បាយរីករាយដោយបានជួបលោក Nguyen Xuan Phuc និងចាត់ទុកថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាពផង និងអភិវឌ្ឍល្អនូវសេដ្ឋកិច្ចសង្គមផង។ លោក Lee Jae Yong បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ក្រសួង ស្ថាប័ន និងតំបន់របស់វៀតណាមដោយបានជួយគាំទ្រសម្ព័ន្ធក្រុមហ៊ុន នៅពេលកន្លងមក។-

ចំពោះមជ្ឈមណ្ឌល R&D លោក Lee Jae Yong បញ្ជាក់ថា នឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០២២ តាមការសន្យារបស់សម្ព័ន្ធក្រុមហ៊ុន Samsung ជាមួយលោកនាយករដ្ឋមន្រ្តី។ លោក Lee Jae Yong រំពឹងថា លោក Nguyen Xuan Phuc បន្តបង្កលក្ខខណ្ឌអំណោយផលសម្រាប់សម្ព័ន្ធក្រុមហ៊ុន និងបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន Samsung នឹងខិតខំប្រឹងប្រែងថែមទៀតក្នុងការធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុននឹងបន្តជួយសហគ្រាសឧស្សាហកម្មបន្ទាប់បន្សំរបស់វៀតណាមក្នុងការចូលរួមខ្សែសង្វាក់ផ្គត់ផ្គង់របស់សម្ព័ន្ធក្រុមហ៊ុន Samsung ក៏ដូចជាចូលរួមការស្រាវជ្រាវ និងការអភិវឌ្ឍនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីបញ្ជាក់ថា វៀតណាមនឹងបង្កលក្ខខណ្ឌអំណោយផលបំផុតសម្រាប់សម្ព័ន្ធក្រុមហ៊ុន Samsung ក្នុងការបណ្ដាក់ទុននៅគម្រោងបច្ចេកវិទ្យាទំនើប./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ