Trending now

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះការវិនិយោគលើវិស័យកសិកម្មនិងតំបន់ជនបទ

11:29 | 29/09/2020

នារសៀលថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន អញ្ជើញជួបពិភាក្សាការងារជាលើកទី ៣ ជាមួយកសិករ។

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាតូបកសិកម្មរបស់សហគ្រាសមួយនៅទីក្រុង Dak Lak

កិច្ចពិភាក្សាលើកនេះក្រោមមូលបទ “រួមគ្នាខិតខំជំនះរាល់បញ្ហាប្រឈម រក្សាកំណើននៃតម្លៃផលិតផលកសិកម្មវៀតណាម ដើម្បីជួយវិស័យកសិកម្មរីកចម្រើន កសិករមានបាន តំបន់ជន បទស៊ីវិល័យនិងទំនើប”។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានក្រើនរំលឹកពីសារសំខាន់នៃវិស័យកសិកម្ម កសិករ និងជនបទវៀតណាម សម្រាប់ដំណាក់កាលអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើពិភព លោកទាំងមូល គឺវិស័យកសិកម្មរបស់វៀតណាមនៅតែជាឆ្អឹងខ្នងដ៏សំខាន់របស់ប្រទេសជាតិ។

“នាពេលខាងមុខ ចាំបាច់ត្រូវពង្រីកទីផ្សារនាំចេញ ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាមចូលជាធរមាន។ ក្នុងបរិបទថ្មី មានបញ្ហាសំខាន់ពីរត្រូវបានដាក់ចេញសម្រាប់កសិករវៀតណាម។ ទីមួយ ចាំបាច់បំពាក់ឲ្យកសិករនូវការត្រះរិះថ្មី និងចំណេះដឹងថ្មី។ ទី ២ គឺធ្វើឱ្យប្រសើរឡើងនូវភាពខ្លួនទីពឹងខ្លួននិងភាពធន់របស់កសិករវៀតណាម”។ នេះបើ យោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍បន្ថែមទៀតថា៖ បញ្ហាប្រឈមកាន់តែធំ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះវិស័យកសិកម្មកសិករនិងតំបន់ជនបទកាន់ តែខ្លាំងឡើង។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បំណងប្រាថ្នាចង់បានប្រទេសវៀត ណាមមួយដ៏ខ្លាំងក្លា នៅឆ្នាំ ២០៤៥ ក៏ជាសេចក្តីប្រាថ្នារបស់កសិករវៀតណាម សម្រាប់ខឿនកសិកម្មវៀត ណាមដែលរីកចម្រើន៕



(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់