Trending now

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោកប្រធានាធិបតីអាមេរិក Donald Trump

11:01 | 07/05/2020 (ប្រែសម្រូលដោយឌីណា)

យុគសម័យ - នាថ្ងៃទី ៦ ឧសភា នៅការិយាល័យរដ្ឋាភិបាល តាមសំណើរបស់សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបសន្ទនា តាមទូរស័ព្ទជាមួយ លោកប្រធានាធិបតីអាមេរិក Donald Trump ។

លោកនាយករដ្ឋមន្រ្តីNguyen Xuan Phuc (រូបថត៖ VNA)

នៅក្នុងការសន្ទនានេះ លោក​ប្រធានាធិបតីអាមេរិក Donald Trump បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់វៀតណាម ក្នុងការ​ប្រឆាំង​នឹង​ជំងឺ Covid-19 និង​ថ្លែងអំណរគុណជូនដល់វៀតណាម​ដែលបាន​ជួយ​ឧបត្ថម្ភនិងដឹកជញ្ជូនសម្ភារៈបរិក្ខាពេទ្យ ក៏ដូចជាការ​ប្រគល់​ម៉ាស់​​ជូនដល់សហរដ្ឋអាមេរិក។

លោកប្រធានាធិបតី Donald Trump បាន​ជូនដំណឹង​ពីការត្រៀមខ្លួន​ជាស្រេច ក្នុង​ការជួយឧបត្ថម្ភ​ឱ្យប្រទេសវៀតណាម​នូវម៉ាស៊ីនជំនួយ​ដកដង្ហើមមួយចំនួន សំដៅគាំទ្រដល់ការព្យាបាលអ្នកជំងឺ Covid-19 ។ ជាមួយគ្នានេះដែរ លោកប្រធានាធិបតី Donald Trump បានស្នើ​ឱ្យប្រទេសទាំងពីរបន្តសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត ក្នុងការប្រឆាំង​នឹងជំងឺនេះ។

លោកប្រធានាធិបតី Donald Trump មានការសោកស្តាយចំពោះកិច្ច​ប្រជុំ​កំពូលពិសេស​រវាងសហរដ្ឋអាមេរិកនិងអាស៊ាន​ដែលត្រូវបាន​ពន្យារពេល ដោយសារការរីករាលដាលនៃ Covid-19 ហើយបាន​បង្ហាញនូវបំណងចង់លើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន នាពេលខាងមុខ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន​ជូនដំណឹងអំពី​ការធ្វើបច្ចុប្បន្នភាពស្ថានភាពនៃការគ្រប់គ្រងជំងឺ Covid-19 នៅ​ប្រទេស​វៀតណាម​ ហើយក្នុងពេលជាមួយគ្នា​នេះ​ដែរ​ លោក នាយករដ្ឋមន្ត្រី​បានចែក​រំលែកនូវ​ការខាត​បង់និងការលំបាក​ដែលប្រជាជន​អាមេរិក​កំពុងរងទុក្ខ ដោយទុកចិត្តថា ក្រោម​ការដឹកនាំរបស់លោក​ប្រធានាធិបតី​ Donald Trump សហរដ្ឋអាមេរិក​នឹងគ្រប់គ្រង​ជំងឺនេះដោយជោគជ័យ ឆាប់ៗនេះ​ហើយចាប់ផ្តើម​ការស្តារ​​សេដ្ឋកិច្ច​ឡើងវិញ។

លោកនាយករដ្ឋមន្រ្តីបានថ្លែងអរគុណដល់​សុឆន្ទៈ​របស់​លោក​ប្រធានាធិបតី Donald Trump ដែល​បានជួយឧបត្ថម្ភ​ម៉ាស៊ីនជំនួយ​ដកដង្ហើម។ ព្រមទាំង ក៏សូមអរគុណ​សហរដ្ឋអាមេរិក​ចំពោះ​ការគាំទ្រ​ផ្នែកហិរញ្ញវត្ថុដល់អាស៊ាន ក្នុងនោះ​ប្រទេសវៀតណាម​ទទួលបាន ១០ លាន​ដុល្លារអាមេរិក ​ដើម្បី​លើកកម្ពស់សមត្ថភាព​សុខាភិបាលនិងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីបញ្ចប់ជំងឺនេះ។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និង​លោក​ប្រធានាធិបតី​ Donald Trump បានឯកភាព​ជំរុញទំនាក់ទំនង​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​ថែមទៀត​និងបន្តបើកទីផ្សារសម្រាប់ទំនិញ​គ្នា​ទៅវិញ​ទៅមក​​ នាពេលខាងមុខ។

មេដឹកនាំទាំងពីរក៏បានពិភាក្សាពីវិធានការណ៍នានា ដើម្បី​នាំមក​នូវកិច្ច​សហប្រតិបត្តិការ​លើ​គ្រប់ជ្រុងជ្រោយ​ឱ្យកាន់តែស៊ីជម្រៅ​ជាពិសេស ក្នុងឱកាសអបអរសាទរខួបលើកទី ២៥ នៃការបង្កើត​ទំនាក់​ទំនង​ការទូត ​ដោយហេតុនេះបានចូលរួមចំណែក​យ៉ាង​ជាក់ស្តែង​ ដើម្បីរក្សាសន្តិភាពនិងស្ថិរភាព​ កិច្ចសហប្រតិបត្តិការ​និងការអភិវឌ្ឍនៅក្នុងតំបន់។

លោក​ប្រធានាធិបតី​ Donald Trump បានបញ្ជាក់ថា ​សហរដ្ឋ​អាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដោយវាយតម្លៃលើទំនាក់ទំនងវៀតណាម - អាមេរិកបានអភិវឌ្ឍន៍យ៉ាងខ្លាំង ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក​ហើយជឿជាក់ថាទំនាក់ទំនងនេះនឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លា ។ នាពេលអនាគត។ លោកក៏បានបង្ហាញនូវបំណងចង់​ជួប​លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នាពេលឆាប់ៗនេះ./.

(ប្រែសម្រូលដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ