Trending now

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងថ្នាក់ដឹកនាំជាច្រើនបានរួមដៃគ្នាគាំទ្រប្រជាជននៅតំបន់ភាគកណ្តាលវៀតណាម

08:53 | 20/10/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាព្រឹកថ្ងៃទី ១៩ ខែតុលា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីនិងមន្ត្រី ពលកម្មនៃការិយាល័យរដ្ឋាភិបាលបានចូលរួមប្រគល់អំណោយដល់ប្រជាជននៅតំបន់កណ្តាលដែលកំពុងជន់លិច។ ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh និងលោក Pham Binh Minh បានបរិច្ចាគថវិកាជួយឧបត្ថម្ភប្រជាជនដើម្បីជំនះនូវផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។ រូបថតៈ VGP / Nhat Bac

នៅក្នុងពិធីនេះ រដ្ឋមន្ត្រី ប្រធានការិយាល័យរដ្ឋាភិបាលលោក Mai Tien Dung បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងធ្លាក់ខ្លាំងនិងបន្តអូសបន្លាយ បានប៉ះពាល់ដល់ខេត្តភាគកណ្តាលមួយចំនួន ជាពិសេសនៅតាមបណ្តាខេត្ត Thua Thien-Hue និង Quang Tri ហើយទឹកជំនន់បានឡើងហួសកម្រិតទឹកជំនន់ជាប្រវត្តិសាស្រ្ត។

ភ្លៀងបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ តំបន់លំនៅដ្ឋានជាច្រើនត្រូវបានបែងចែក និងដាច់ឆ្ងាយ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពនៃជីវិតទ្រព្យសម្បត្តិនិងការរស់នៅរបស់ប្រជាជនជាង ១៣៥.០០០ គ្រួសារនៅក្នុងឃុំចំនួន ២០០ និងសង្កាត់នៃខេត្តក្រុងចំនួន ៥ (Thua Thien-Hue, Quang Binh, Quang Tri, Quang Nam និង Da Nang) ។

ដោយប្រឈមមុខនឹងស្ថានភាពនេះ រដ្ឋមន្រ្តី ប្រធានការិយាល័យរដ្ឋាភិបាលលោក Mai Tien Dung បាននិយាយថា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានដឹងបាំផ្តោតលើការឆ្លើយតបនឹងទឹកជំនន់ ស្វែងរកនិងជួយសង្គ្រោះ ជៀសផុតពីផលប៉ះពាល់នៃទឹកជំនន់ កាត់បន្ថយផលវិបាកនៃទឹកជំនន់។ លោកនាយករដ្ឋមន្រ្តីបានធ្វើទស្សនកិច្ចផ្ទាល់និងធ្វើការជាមួយយោធភូមិភាគទី ៤ ដើម្បីចែករំលែកនិងលើកទឹកចិត្តនិងដឹកនាំដោយផ្ទាល់នូវការងារឆ្លើយតបនឹងទឹកជំនន់និងការងារសង្គ្រោះនិងជួយសង្គ្រោះ។ ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ក៏មានវត្តមាននៅតាមមូលដ្ឋានដើម្បីដឹកនាំការបង្ការនិងជំនះនូវផលវិបាកដែលបង្កឡើងដោយទឹកជំនន់និងភ្លៀង។

មេដឹកនាំជាច្រើនចូលរួមដៃគាំទ្រប្រជាជននៅតំបន់ភាគកណ្ដាលវៀតណាម

លើកកម្ពស់ប្រពៃណី “ស្រឡាញ់គ្នាទៅវិញទៅមក” “ស្លឹកឈើល្អការពារស្លឹកឈើរហែក” របស់ជាតិយើង លោក Mai Tien Dung បានស្នើឱ្យកម្មាភិបាលមន្ត្រី រាជការ បុគ្គលិកសាធារណៈ និងពលករនៃការិយាល័យរដ្ឋាភិបាល ដោយក្តីស្រឡាញ់និងការទទួលខុសត្រូវរបស់ខ្លួន បានបរិច្ចាគយ៉ាងសកម្មដើម្បីគាំទ្រដល់ប្រជាជននៅតំបន់ភាគបណ្តាដើម្បីជំនះផលវិបាកនៃទឹកភ្លៀងនិងទឹកជំនន់យ៉ាងឆាប់ៗ ស្ដារផលិតកម្មប្រកបដោយស្ថេរភាពនិងជីវិតឡើងវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ