Trending now

លោកនាយករដ្ឋមន្ត្រីវៀតណាម៖ ទោះក្នុងស្ថានភាពគ្រោះថ្នាក់ ប្រជាជនវៀតណាមនៅជឿថា មានឱកាសដើម្បីកំណើនសេដ្ឋកិច្ច

11:27 | 25/05/2020

ដ្ឋាភិបាលវៀតណាម នៅតែមានជំនឿជាក់ក្នុងការស្តា និងបង្កើនកំណើនសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ ទោះបីជាក្នុងតំបន់ កំពុងតែប្រឈមនឹងការគំរាមកំហែងមិនថមថយនៃវីរុសរាតត្បាត Covid-19។ សម្រាប់ក្រុងហាណូយ ការណ៍ដែលអាចហ៊ានអះអាងបែបនេះ ដោយសារតែមើលឃើញពីសក្តានុពល និងភាពរឹងមាំ នៃការរៀបចំគោលនយោបាយរូបិយវត្ថុរបស់ខ្លួន ការតាំងចិត្តរបស់ប្រជាជន ក៏ដូចជាឱកាសដែលអាចទាញចេញពីបណ្តាប្រទេសជិតខាងផង ។

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc។ (រូបថត៖ Saigon online)

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បានលើកឡើង​ទោះបីជា​កំណើនសេដ្ឋកិច្ច​វៀតណាម មិនអាច​សម្រេចបាន​តា​ម​ការរំពឹងទុក​ក្នុង​រង្វង់​៦, ៨% ក៏ដោយ ផ្អែកលើ​លទ្ធភាព​នៃ​ការនាំចេញ និង​គោលនយោបាយ​អនុគ្រោះ​ក្នុងការ​ទាក់ទាញ​វិនិយោគ​បរទេស​ដោយផ្ទាល់ វៀតណាម រំពឹងថា​អាច​សម្រេចបាន​កំណើន​ក្នុង​រង្វង់ ៤-៥%​ភាគរយ​ដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា ក្នុងស្ថានភាព​ដែល​កំពុងតែ​រង​ការគំរាមកំហែង​ពី​វីរុស Covid-19 កិច្ច​ការដែល​រដ្ឋាភិបាល​របស់លោក​ផ្តោត​ខ្លាំង​នោះ​គឺ រក្សា​ឲ្យ​បាន​ស្ថិរភាព​សេដ្ឋកិច្ច និង​អត្រា​អតិផរណា​ទាប ដើម្បី​ជួយ​ដល់​អាជីវកម្ម អ្នកវិនិយោគ និង​ប្រជាជន​វៀតណាម​។ លោក ថា រដ្ឋាភិបាល នឹង​នៅតែ​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ចលនា​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​អាចអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​ឲ្យ​សមស្រប​នឹង​កំណើនសេដ្ឋកិច្ច​។​

​តាមរយៈ​កិច្ចសម្ភាសន៍​ស្តីពី​អាថ៌កំបាំង​វៀតណាម​ក្នុងការ​គ្រប់គ្រង Covid-19 ដដែល​នោះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ បាន​ទទួលស្គាល់ថា វីរុស​រាតត្បាត​នេះ ពិតជា​បាន​ប៉ះពាល់​ខ្លាំង​លើ​បរិ​មាណនៃ​ការនាំចេញ​របស់​វៀតណាម​ទៅកាន់​ទីផ្សារ​សកល ក៏ប៉ុន្តែ​វៀតណាម នៅតែមាន​ឱកាស​ក្នុងការ​ទទួលបាន​ផលប្រយោជន៍​ពី​បណ្តា​ក្រុមហ៊ុន​ធំៗ​មួយចំនួន ដែល​កំពុងតែ​ចង់​ប្តូរ​មូលដ្ឋាន ក៏ដូចជា​ចង់​ធ្វើ​ពិពិធ​កម្ម​រោងចក្រ​របស់​ពួកគេ​ដែលមាន​មូលដ្ឋាន​នៅ​ចិន​មក​ប្រទេស​ខាងក្រៅ​វិញ​។​

​បន្ថែម​ពី​ការ​អាច​គ្រប់គ្រង​ស្ថានភាព​រីក​រាល​នៃ​វីរុស​បានល្អ ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នោះ លោកនាយក​រដ្ឋមន្ត្រីរ​ដ្ឋា​ភិ​បាល​រូបនេះ ក៏បាន​អះអាង​ផងដែរ​ថា វៀតណាមមាន​មូលដ្ឋាន​សេដ្ឋកិច្ច​មួយ​ដ៏​រឹងមាំ ដូច្នេះ វៀតណាម នឹង​នៅតែ​ជា​កន្លែង​សុវត្ថិភាព និង​សក្តានុពល​សម្រាប់​ទាំង​ភ្ញៀវ​និង​អ្នកវិនិយោគ​អន្តរជាតិ​ចូលទៅ​វិនិយោគ​។​

​កន្លងមក​ដើម្បី​ធានាបាន​ទាំង​សុខមាលភាព​សង្គម និង​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ទាំងមូល រដ្ឋាភិបាល​វៀតណាម បានដាក់​ឲ្យ​អនុវត្ត​វិធានការ​តឹងរ៉ឹង​នៃ​ការរក្សា​គម្លាត​សង្គម​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការមិន​ឆ្លង​រីក​រាលដាល​ខ្លាំង​នៅក្នុង​ប្រទេស​។ សម្រាប់​គោលនយោបាយ​ហិរញ្ញវត្ថុ​វិញ រដ្ឋាភិបាល​វៀតណាម បាន​អនុវត្ត​គោលនយោបាយ​បន្ធូរបន្ថយ​លើ​កម្ចី​ធនាគារ​, បង្កក​បំណុល​, កាត់បន្ថយ ឬ​លើកលែង​អត្រា​ការប្រាក់​នៃ​ការសង និង​អនុវត្ត​កញ្ចប់​សង្គ្រោះ ដែលមាន​ទំហំ​រហូតដល់ ២,៧ ពាន់​លាន​ដុល្លារ សម្រាប់​ជា​ជំនួយ​ដល់ក​ម្មករ​ប្រមាណ​២០​លាន​នាក់​របស់​ប្រទេស​។​

​អ្វីដែល​គួរ​ឲ្យ​សម្គាល់​នោះ អ្វីដែល​ធ្វើ​ឲ្យ រដ្ឋាភិបាល​វៀតណាម មាន​ជំនឿ​ចិត្ត​ក្នុង​ការស្តារ និង​បន្ត​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស ទាំង​ស្ថានភាព​សកល​នៃ​វីរុស Covid-19 នៅតែ​មិនទាន់​អាច​គ្រប់គ្រង​បាន​នោះ​គឺ ការតាំង​ចិត្ត​របស់​ប្រជាជន​ខ្លួន​។ លោក​គូសបញ្ជាក់​៖ ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​វៀតណាម ទោះ​ក្នុងស្ថានភាព​គ្រោះថ្នាក់​ក៏ដោយ ឱកាស​នៅតែមាន​ជានិច្ច​៕

(ប្រភពព័ត៌មាន: thmey thmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ