Trending now

លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ទទួលជួបប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយរុស្ស៊ី

12:43 | 19/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ១៧ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានទទួលជួបប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយសហព័ន្ធរុស្ស៊ី (PACD) លោក C.Andrey Sergeevich ។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទទួលជួប ប្រធាន PACD លោក Andrey Sergeevich។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ថ្លែងនៅក្នុងជំនួបនេះលោកនាយករដ្ឋមន្រ្តីបានស្វាគមន៍​គណៈប្រតិភូ​មកបំ​ពេញទស្សន​កិច្ចនិងធ្វើការនៅប្រទេសវៀតណាម ក្នុង​ឱកាសប្រទេសទាំងពីរ​បាន​រៀបចំ​​ឆ្នាំវៀត​ណាមនៅ​សហព័ន្ធរុស្ស៊ី​ និង​ឆ្នាំសហព័ន្ធរុស្ស៊ី​នៅវៀតណាម​ថែមទាំងអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់​ទំនងកា​រ​ទូត​រវាង​ប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា​ប្រទេសវៀតណាមពិតជាសប្បាយរីករាយណាស់ចំពោះសមិទ្ធផលរបស់សហព័ន្ធរុស្ស៊ី នាពេលកន្លងមក ហើយឲ្យ​ដឹងថានេះ​បានរួមចំណែកយ៉ាងច្រើន​ដល់សន្តិភាពនិងស្ថិរភាពនៅលើពិភពលោក។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កិច្ចស​ហប្រ​តិបត្តិកា​ររវាងវៀតណាម​និង​សហព័ន្ធរុស្ស៊ីបានក្លាយជាទ្រ​ព្យសម្បត្តិ​ដ៏មានត​ម្លៃនៃ​ប្រជាជន​នៃ​ប្រទេសទាំង​ពីរ។

លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនឹ​ងរួមចំ​ណែក​​ជាវិជ្ជមានដល់ការជំ​រុញទំនាក់ទំ​នងមិ​ត្តភាពនិង​កិច្ចសហប្រតិប​ត្តិការរវាង​ប្រទេសទាំ​ងពីរ។

ប្រធាន PACD លោក Andrey Sergeevich បានថ្លែងអំណរគុណដល់​លោកនាយករដ្ឋមន្រ្តីNguyen Xuan Phuc ដែល​បាន​ផ្តល់​ពេលវេលាដ៏មាន​តំលៃ​របស់លោក ដើម្បី​ទទួល​ជួប​គណៈប្រតុភូនិងបានសង្កត់ធ្ងន់ថា ដំណើរ​ទស្សនកិ​ច្ចនេះនឹងរួមចំណែក​លើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអធិការ​ដ្ឋានរ​ដ្ឋាភិបា​លវៀតណាម រួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស