Trending now

រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រខេត្ត Bac Ninh អភិវឌ្ឍន៍ទីក្រុងឆ្លាត

13:17 | 12/08/2019 (យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ខេត្ត Bac Ninh កំពុងកសាងទីក្រុងឆ្លាត រដ្ឋាភិបាលអេឡិចត្រូនិច និងមានគោលបំណងទទួលបានការគាំទ្រចែករំលែកបទពិសោធន៍និងដំណោះស្រាយទាក់ទងនឹងទិន្នន័យធំនិងអ្វីៗដែលបានភ្ជាប់ពីទីក្រុងមូស្គូ។

គណៈប្រតិភូខេត្ត Bac Ninh បានថតរូបអនុស្សាវរីយ៍ជាមួយតំណាងរដ្ឋាភិបាលទីក្រុងមូស្គូនៃប្រទេសរុស្ស៊ី។ (ប្រភព៖ Vietnam+)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងធ្វើការនៅប្រទេសរុស្ស៊ីនាថ្ងៃទី ៩ ខែសីហា គណៈប្រតិភូខេត្ត Bac Ninh ដឹកនាំដោយលោក Nguyen Nhan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Bac Ninh ធ្វើការជាមួយតំណាងរដ្ឋាភិបាលទីក្រុងមូស្គូដើម្បីពិភាក្សាពីទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរដោយផ្តោតលើបទពិសោធន៍អភិវឌ្ឍន៍ទីក្រុងឆ្លាត។

លោក Nguyen Nhan Chien បានឲ្យដឹងថាខេត្ត Bac Ninh កំពុងកសាងទីក្រុងឆ្លាត រដ្ឋាភិបាលអេឡិចត្រូនិក និងកំពុងស្វែងរកដំណោះស្រាយទាក់ទងនឹងទិន្នន័យធំនិងវត្ថុដែលមានទំនាក់ទំនង (Internet of Things) ។

នៅក្នុងដំណើរការអភិវឌ្ឍន៍នេះខេត្ត Bac Ninh ត្រូវស្វែងរកដំណោះស្រាយសម្រាប់បញ្ហាដែលកំពុងកើតឡើងមួយចំនួនដូចជាការបំពុលបរិស្ថាន ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់។

អ្នកតំណាងនៃទីក្រុងម៉ូស្គូបានណែនាំពីបទពិសោធន៍នៃការដាក់ពង្រាយទីក្រុងឆ្លាត។ (ប្រភព៖ Vietnam+)


ក្នុងនាមរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលទីក្រុងមូស្គូលោក Ilya Kuzmin ប្រធានមន្ទីរកិច្ចការបរទេសនិងទំនាក់ទំនងអន្តរជាតិបានណែនាំដល់គណៈប្រតិភូអំពីបទពិសោធន៍ក្នុងកិច្ចការកាលវិភាគនិងផែនការគ្រប់គ្រងទីក្រុង ជាពិសេស អនុវត្តបច្ចេកវិទ្យាក្នុងការគ្រប់គ្រងចរាចរណ៍និងត្រួតពិនិត្យចរាចរណ៍។ បទពិសោធន៍អភិវឌ្ឍន៍ទីក្រុងទាក់ទងនឹងការការពារបរិស្ថានការអភិវឌ្ឍន៍ឧបករណ៍ប្រើប្រាស់សម្រាប់ប្រជាជនការបណ្តុះបណ្តាលធនធានមនុស្ស សាងសង់មជ្ឈមណ្ឌលប្រតិបត្តិការ ប្រព័ន្ធស៊ីស៊ីធីវីនិងបញ្ញាសិប្បនិម្មិត។

អ្នកតំណាងរដ្ឋាភិបាលទីក្រុងមូស្គូបាននិយាយថាត្រៀមខ្លួនជាស្រេចដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ ការផ្តល់យោបល់​ ចែករំលែកបទពិសោធន៍ជាមួយខេត្ត Bac Ninh ដោយហេតុនេះរឹតបន្តឹងទំនាក់ទំនងប្រពៃណីនិងមិត្តភាពរវាងសហព័ន្ធរុស្ស៊ីនិងវៀតណាមជាទូទៅនិងវវាងខេត្ត Bac Ninh និង​ ទីក្រុងមូស្គូ​ជាពិសេស៕


(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន