Trending now

រដ្ឋាភិបាលវៀតណាមខិតខំប្រឹងប្រែងក្នុងកិច្ចការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស

12:48 | 22/07/2019 (យោងតាម dangcongsan.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកក្កដា វៀតណាមបានរៀបចំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់លើកទី ១៤ នៃក្រុមការងារទទួលបន្ទុកដំណើរការបាលី (Bali) ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការនាំជនអន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងដែន ( AHG SOM 14) នៅទីក្រុងដាណាង (Da Nang) - វៀតណាម។

កិច្ចប្រជុំមួយនៃក្រុមការងារទទួលបន្ទុកដំណើរការបាលី (Bali) ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការនាំជនអន្តោប្រវេសន៍ខុសច្បាប់និងការជួញដូរមនុស្ស (រូបថត៖ baliprocess.net)

កិច្ចប្រជុំនេះគឺជាឱកាសដើម្បីចូលរួមចំណែកលើកកម្ពស់តួនាទីរបស់វៀតណាម ក៏ដូចជា តួនាទីជាសមាជិកមានទំនួលខុសត្រូវចំពោះបញ្ហាដែលពិភពលោកយកចិត្តទុកដាក់រួម តាមរយៈនោះរួមចំណែកដល់សុខសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងសកលលោកផងដែរ។

ក្នុងបរិបទដែលសាកលភាវូបនីយកម្មបន្តបង្កើនដោយមានទំនាក់ទំនងគ្នាទៅវិញទៅមករវាងប្រទេសនានានោះ ការទូតពហុភាគីនៅលើវេទិកាសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិត្រូវបានគេទទួលស្គាល់និងគោរពកាន់តែខ្លាំងឡើង។ កិច្ចប្រជុំ AHG SOM 14 នៅទីក្រុងដាណាងលើកនេះក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងបញ្ហាដែលកំពុងបង្កឱ្យមានបញ្ហាប្រឈមជាច្រើននៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះផងដែរ។ ព្រឹត្តិការណ៍នេះមានអត្ថន័យពិសេសចំពោះ វៀតណាមនៅពេលដែលវៀតណាមបានអនុម័តលើកិច្ចព្រមព្រៀងសកលលោកស្តីពីការធ្វើចំណាកស្រុកស្របច្បាប់ប្រកបដោយសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ (កិច្ចព្រមព្រៀង GCM) នាខែធ្នូឆ្នាំ ២០១៨ កន្លងទៅដោយមានការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅគ្រប់គ្រងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដើម្បីគោលដៅអភិវឌ្ឍន៍ផងដែរ។ ការរៀបចំកិច្ចប្រជុំនេះក្នុងក្របខ័ណ្ឌនៃដំណើរការបាលី នឹងរួមចំណែកដល់ការលើកកំពស់ការយល់ដឹងជាទូទៅពីទីភ្នាក់ងារពាក់ព័ន្ធទាំងអស់ក្នុងដំណើរការចូលរួមកសាងផែនការអនុវត្តកិច្ចព្រមព្រៀង GCM ក្រោមអធិបតីភាពរបស់ក្រសួងការបរទេសវៀត ណាម។

គួរឲ្យ​បញ្ជាក់ថា វៀតណាមបានចូលរួមក្នុងដំណើរការបាលីចាប់តាំងពីដំណើរការនេះត្រូវបានបង្កើតឡើង។ វៀតណាមត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុមការងារជាលើកដំបូងនៅកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់លើកទី ៥ ជាមួយហ្វីលីពីននិងសហរដ្ឋអាមេរិក នាខែឧសភាឆ្នាំ ២០១១។ ក្នុងនាមជាសមាជិកនៃក្រុមការងារនេះ វៀតណាមតែងតែត្រូវបានអញ្ជើញចូលរួមក្នុងក្រុមការងារទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បង្រាបនិងបំផ្លាញបណ្តាញជួញដូរនិងនាំជនអន្តោប្រវេសន៍ខុសច្បាប់។ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះគឺជាឱកាសមួយសម្រាប់វៀតណាមក្នុងការអះអាងនូវកិច្ចខិតខំប្រឹងប្រែងរបស់ វៀតណាមក្នុងការងាតបង្ការនិងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយក៏បញ្ជាក់ពីតួនាទីជាសមាជិកដែលមានទំនួលខុសត្រូវរបស់វៀតណាមនៅក្នុងដំណើរការបាលីផងដែរ៕

(យោងតាម dangcongsan.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម dangcongsan.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ