Trending now

រដ្ឋមន្រ្តីការបរទេសលោក Jorge Faurie៖ វៀតណាមដើរតួនាទីសំខាន់ក្នុងទំនាក់ ទំនងអន្តរជាតិរបស់អាហ្សង់ទីន

00:54 | 14/05/2019

ឆ្លើយសម្ភាសន៍ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅ វៀតណាមរបស់ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែកុម្ភៈ រដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនលោក Jorge Faurie បានអះអាងថា វៀតណាម ជាដៃគូដ៏សែនសំខាន់របស់អាហ្សង់ទីន ជាពិសេសគឺក្នុងវិស័យទំនាក់ទំនងសេដ្ឋ កិច្ចពាណិជ្ជកម្ម។

រដ្ឋមន្រ្តីការបរទេសអាហ្សង់ទីនលោក Jorge Faurie ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអាហ្សង់ទីន (រូបថត៖ TTXVN)

ក្នុងរយៈពេលមួយទសវត្សកន្លងទៅ រាល់ជោគជ័យរបស់វៀត ណាមជាគំរូចំពោះអាហ្សង់ទីន។ រដ្ឋមន្រ្តីការបរទេសលោក Jorge Faurie ចាត់ទុកថា ត្រូវជំរុញយ៉ាងខ្លាំងក្លា នូវកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងអាហ្សង់ ទីន ដើម្បីដម្លើងទំហំពាណិជ្ជកម្មទ្វេភាគី ពីកម្រិត ៣ពាន់លានដុល្លាអាមេរិកនា បច្ចុប្បន្នឡើងដល់ទៅ៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ឬឆ្នាំ២០២១ ហើយខិតខំប្រឹងប្រែងសម្រេចបាននូវកម្រិត១០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២៥។ អមដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាហ្សង់ទីនលើកនេះ មានវត្តមានរបស់ សហគ្រិនជាច្រើនក្នុងវិស័យប្រៀបខ្លាំងនានារបស់អាហ្សង់ទីន ក្នុងគោល បំណងចង់ជួបប្រាស្រ័យជាមួយដៃគូវៀតណាមដើម្បីស្វែងយល់អំពីទីផ្សារ។

រដ្ឋមន្រ្តីការបរទេសលោក Jorege Faurie ក៏បានសម្ដែងនូវការចាប់អារម្មណ៍ ចំពោះទឹកដីនិងមនុស្សវៀតណាម ព្រមទាំងចាត់ទុកថា មុខមាត់រដ្ឋធានីហាណូយ និងទីក្រុងធំៗនៃវៀតណាមមានការផ្លាស់ប្ដូរថ្មីគួរអោយងឿងឆ្ងល់ខ្លាំង ហើយជីវភាពរស់នៅរបស់ប្រជាជនវៀតណាមក៏ត្រូវបានលើកស្ទួយជាច្រើនបើប្រៀបធៀបនឹងរយៈ ពេលមុននេះ២ទសវត្សផង ដែរ។ វៀតណាមបានសរអោយពិភពលោកឃើញ នូវការឈានឡើងយ៉ាងខ្លាំងក្លាគួរអោយកោតសរសើរ៕

(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់