Trending now

រដ្ឋមន្រ្តីក្រសួងការពារប្រទេសលោក Ngo Xuan Lich បានធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី

14:10 | 08/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - រដ្ឋមន្រ្តីក្រសួងការពារប្រទេសលោក Ngo Xuan Lich បានជូនប័ណ្ណសរសើរដល់មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ីនិងបុគ្គលដែលមានសមិទ្ធិផលលេចធ្លោក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ។

រដ្ឋមន្រ្តីក្រសួងការពារប្រទេសលោក Ngo Xuan Lich បានជូនប័ណ្ណសរសើរដល់មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ីនិងបុគ្គលដែលមានសមិទ្ធិផលលេចធ្លោក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ

នារសៀលថ្ងៃទី ៧ ខែកក្កដា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Ngo Xuan Lich សមាជិកការិយាល័យនយោបាយ រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានធ្វើទស្សនកិច្ចនិងធ្វើការនៅមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ដែលជាទីភ្នាក់ងារដែលដំណើរការក្រោមយន្តការសហប្រតិបត្តិការទ្វេភាគីតែមួយគត់ដែលមានតាំងពីអតីតសហភាពសូវៀតរហូតមកដល់ពេលនេះនៅវៀតណាម។

នៅក្នុងជំនួបនេះលោកបណ្ឌិត Kuznetsov អគ្គនាយកមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ីបានមានប្រសាសន៍ថា៖ ក្នុងរយៈពេលកន្លងមក មជ្ឈមណ្ឌលនេះទទួលបានលទ្ធផលលេចធ្លោជាច្រើន។ ជាពិសេសគឺការកំណត់ពីស្ថានភាពនិងការប្រែប្រួលនៃប្រព័ន្ធអេកូឡូស៊ីរាក់ ៗ បន្ទាប់ពីសង្គ្រាមគីមីនៅវៀតណាម។ ការស្រាវជ្រាវលើផលវិបាកនៃសង្គ្រាមគីមី បញ្ជាក់ពីលក្ខណៈនៃជាតិពុលបរិស្ថានវិទ្យានៃជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីតជាដើម។

ក្នុងជំនួបនេះលោកឧត្តមសេនីយ៍ឯក Ngo Xuan Lich បានទស្សនាមន្ទីរពិសោធន៍; ជូនប័ណ្ណសរសើរដល់មជ្ឈមណ្ឌលនិងបុគ្គលពីរនាក់ ដោយសមិទ្ធិផលលេចធ្លោរបស់ពួកគេក្នុងសកម្មភាពសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលរួមចំណែកដល់ការអភិវឌ្ឍមិត្តភាពនិងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី; ជូនពរនិងប្រគល់អំណោយដល់មន្រ្តីនិងអ្នកជំនាញរុស្ស៊ីដែលកំពុងធ្វើការនៅមជ្ឈមណ្ឌលនេះក្នុងឱកាសខួបលើកទី ៧៥ ឆ្នាំនៃជ័យជំនះនៃសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។

ថ្លែងនៅក្នុងសម័យធ្វើការនេះ លោកឧត្តមសេនីយ៍ឯក Ngo Xuan Lich បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់មជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ដោយចាត់ទុកថា ទាំងនេះគឺជាការរួមចំណែកវិជ្ជមានក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ - បច្ចេកវិទ្យា សេដ្ឋកិច្ច សង្គម ការពារប្រទេសនិងសន្តិសុខនៃប្រទេសទាំងពីរ រួមចំណែកកសាងនិងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងនិងល្អ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯក Ngo Xuan Lich បានស្នើឱ្យមជ្ឈមណ្ឌលបន្តអនុវត្តឱ្យបានល្អនូវគោលនយោបាយ មាគ៌ាការបរទេសស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់បក្ស រដ្ឋ គណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារជាតិ; អនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងស្តីពីមជ្ឈមណ្ឌលត្រូពិកវៀតណាម - រុស្ស៊ី ក៏ដូចជាពិធីសារដែលធ្វើវិសោធនកម្មនិងបំពេញបន្ថែមកិច្ចព្រមព្រៀងនេះ។

ព្រមជាមួយគ្នានោះ លើកកម្ពស់ធនធានផ្ទៃក្នុង ពង្រីកកិច្ចសហប្រតិបត្តិការ បង្កើនប្រសិទ្ធភាពសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បំរើជាក់ស្តែងសម្រាប់កាតព្វកិច្ចយោធា ការពារប្រទេស អភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៃប្រទេសទាំងពីរ; ខិតខំប្រឹងប្រែងកសាងមជ្ឈមណ្ឌលនេះក្លាយទៅជាមូលដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដ៏មានកិត្យានុភាព។

លោករដ្ឋមន្រ្តី Ngo Xuan Lich បានស្នើឱ្យរដ្ឋាភិបាលសហព័ន្ធរុស្ស៊ីយកចិត្តទុកដាក់ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនិងដៃគូរបស់សហព័ន្ធរុស្ស៊ីដើម្បីបន្តជំរុញសកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌមជ្ឈមណ្ឌល ហើយស្នើឱ្យអ្នកជំនាញសហព័ន្ធរុស្ស៊ីសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហសេវិកវៀតណាម ដោយបង្កើតកម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: nhandan.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ