Trending now

"យុទ្ធជនលោកអ៊ុំហូ" នៅខ្សែជួរមុខប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ១៩ (COVID-19)

17:34 | 03/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ចំណងទំនាក់ទំនងរវាងកងទ័ពនិងប្រជាជនប្រដូចជា“ត្រីនិងទឹក” ដែលមិនអាចកាត់ផ្តាច់ចេញពីគ្នាបានឡើយ ចំណុចនេះជាភស្ដុតាងដែលបង្ហាញយ៉ាងច្បាស់នៅពេលដែលប្រទេសទាំងមូលចូលរួមជាឯកច្ឆន្ទក្នុងការការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩(COVID-19)។

យុទ្ធជនកងកងវរសេនាធំលេខ៧៣៨ នៃបញ្ជាការដ្ឋានយោធាខេត្ត Long An កំពុងយាមល្បាតនៅកន្លែងដាក់នៅដាច់ដោយឡែកប្រជាជនសង្ស័យឆ្លងជម្ងឺរាតត្បាតកូវីដ១៩ (រូបភាព៖ vnanet)

មិនខ្លាចការលំបាកនិងគ្រោះថ្នាក់យុទ្ធជននៅខ្សែជួរមុខប្រឆាំងនឹងការរាតត្បាតជំងឺឆ្លងបានយកចិត្តទុកដាក់និងថែទាំយ៉ាង ដិតដល់ការទទួលទានម្ហូបចុក ការស្នាក់នៅ និងជីវភាពរស់នៅរបស់ប្រជាជនដែលសង្ស័យឆ្លងជម្ងឺកូវីដ១៩ ត្រូវបានដាក់នៅដាច់ដោយឡែកផងដែរ។ មន្ទីរពេទ្យជំងឺផ្លូវដង្ហើមស្រួចស្រាវនិងតំបន់ដាក់នៅដាច់ដោយឡែកលេខ ១ របស់ខេត្ត Long An មានទីតាំងនៅសាលាយោធាខេត្ត។ នេះគឺជាទីតាំងមួយក្នុងចំណោមទីតាំងដាក់នៅដាច់ដោយឡែកទាំង ៨ របស់ខេត្ត Long An ដែលបំពេញភារកិច្ចដាក់ប្រជាពលរដ្ឋវៀតណាមនិងអាណិកជនឲ្យនៅដាច់ដោយឡែក ដែលចូលមកប្រទេសវៀតណាមដែលភាគច្រើនមកពីព្រលានយន្តហោះ Tan Son Nhat និងច្រកព្រំដែន វៀតណាម - កម្ពុជានៅខេត្ត Long An។ បច្ចុប្បន្ននេះចំណុចទាំង ៨ នេះត្រូវបានដាក់នៅដាច់ដោយឡែក ជាង ៤២០ នាក់ដែលក្នុងនោះកន្លែងដាក់នៅដាច់ដោយឡែកនៅសាលាយោធាខេត្តមានពលរដ្ឋជាង ១២០ នាក់។

ទន្ទឹមនឹងការរៀបចំយ៉ាងហ្មត់ចត់និងដិតដល់ពីកម្លាំងជំនាញ ជាពិសេសស្មារតីនៃកម្មាភិបាលនិងយុទ្ធុទ្ជនា់យ Tan Son Nhat ប្រជាពលរដ្ឋវៀតណាមឲ្យនល់សច្ចបកងកងវរសេនាធំលេខ៧៣៨ (នៃបញ្ជាការដ្ឋានយោធាខេត្ត Long An) ក្នុងការស្វាគមន៍និងរបៀបដាក់នៅដាច់ដោយឡែក ដើម្បីថែរក្សាប្រជាជនដែលវិលត្រឡប់មកពីតំបន់ផ្ទុះជម្ងឺរាតត្បាតវិញចាប់ពីថ្ងៃទទួលបានដំបូង តំបន់ដាក់នៅដាច់ដោយឡែកនៃសាលាយោធាខេត្តត្រូវបានដាក់ឲ្យដំណើការដ៏សមស្របនិងគោរពតាមបទកំណត់ពីថ្នាក់លើ។

កម្មាភិបាលនិងយុទ្ធជនកងវរសេនាធំលេខ ៧៣៨ ថែទាំនិងពិនិត្យសុខភាពប្រជាជននៅកន្លែងដាក់នៅដាច់ដោយឡែក (រូបភាព៖ vnanet)

យោងតាមលោកអនុសេនីយ៍ឯក Nguyen Van Ngoan នៃកងវរសេនាធំលេខ ៧៣៨ បានឲ្យដឹងថានៅពេលទទួលបានបញ្ជាឱ្យបម្រើប្រជាពលរដ្ឋនៅតំបន់ដាក់នៅដាច់ដោយឡែកកម្មាភិបាលនិងយុទ្ធជននៃជួរកងទ័ពបានកំណត់ភារកិច្ច "ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ។ " រួមទាំងខ្នះខ្នែងក្នុងការបំពេញភារកិច្ចរបស់ខ្លួនផងដែរ។ ទោះបីជាជំងឺរាតត្បាតកូវីដ១៩ ត្រូវបានគេដឹងថាមានគ្រោះថ្នាក់ខ្លាំងនិងប៉ះពាល់ដល់សុខភាពនិងអាយុជីវិតរបស់ខ្លួនក៏ដោយ ប៉ុន្តែនៅពេលដែលប្រជាជនត្រូវការហើយបានបំរើឲ្យប្រជាជនក្នុងនាមជាយុទ្ធជនលោកអ៊ុំហូរគេក៏ត្រៀមរួចជាស្រេចបំពេញបេសក កម្មដោយការពេញចិត្តតែម្តង។

អនុសេនីយ៍ឯកបំរុង Do Tan Phuong លោកគ្រូផ្នែកភស្តុភារនៃបញ្ជាការដ្ឋានយោធាខេត្ត Long An បានមានប្រសាសន៍ថា “តាំងពីដំបូងខ្ញុំចូលរួមក្នុងលំហាត់ការការពារនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ដែលរៀបចំឡើងដោយតំបន់យោធា ហើយនៅពេលដែលមានបញ្ជាបំរើប្រជាន រាល់ថ្ងៃខ្ញុំនិងសហការីរបស់ខ្ញុំនៅមន្ទីរពេទ្យជំងឺផ្លូវដង្ហើមស្រួចស្រាវបានតាមដានសុខភាពប្រជាពលរដ្ឋយ៉ាងតឹងរ៉ឹងនៅតំបន់ដាក់នៅដាច់ដោយឡែកនិងការប្តេជ្ញាចិត្តបង្ការនិងប្រយុទ្ធប្រឆាំជម្ងឺរាតត្បាតកូវីដ១៩ដោយកបដោយជោគជ័យ "។

ពិតណាស់ថាបញ្ជាការដ្ឋានយោធាខេត្ត Long An បានត្រៀមខ្លួនជាស្រេចកៀងគរកម្លាំងកងទ័ព និងកងជីវពលដើម្បីបម្រើប្រជាពលរដ្ឋនៅតំបន់ដាក់នៅដាច់ដោយឡែកក្នុងការរួមដៃគ្នាជាមួយប្រជាជននៅទូទាំងប្រទេស បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ប្រកបដោយជោគជ័យ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន