Trending now

មហាបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019៖ ពង្រីកស្មារតីសាមគ្គីភាពនិងក្តីមេត្តាករុណាអាណិតអាសូរ

04:28 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគស័យ - បន្តកម្មវិធីនៃមហាបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ Vesak 2019 នាថ្ងៃទី ១២ ខែឧសភា គណៈប្រតិភូបានស្តាប់សាររបស់មេដឹកនាំពុទ្ធសាសនាពិភពលោក ពោលកឺសុន្ទរកថារបស់ប្រធានាធិបតីមីយ៉ាន់ម៉ា, នាយករដ្ឋមន្ត្រីនេប៉ាល់, អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ, ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម, ប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាមជាដើម។ អនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌាលោក Venkaiah Naidu អញ្ជើញជាវាគ្មិន ដែលបង្ហាញនូវប្រធានបទនៃមហាពិធីបុណ្យ គឺ “វិធីសាស្រ្តអភិក្រមរបស់ព្រះពុទ្ធសាសនាសម្រាប់ភាពជាអ្នកដឹកនាំសកលនិងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមមួយប្រកបដោយចីរភាព”។

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint ថ្លែងក្នុងពិធី (រូបថតៈ daidoanket.vn)

អញ្ជើញថ្លែងនៅឯមហាពិធីបុណ្យ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Win Myint បានជឿជាក់ថា ការប្រារព្ធមហាពិធីបុណ្យ Vesak ជាប្រចាំឆ្នាំ បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួម ដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព ជាពិសេសក្តី​មេត្តា​ករុណា​អាណិតអាសូរ និង​សេចក្ដី​ស្រឡាញ់របស់​ព្រះអង្គ​ចំពោះ​សព្វ​សត្វ​មាន​ជីវិត​ទាំង​ឡាយ​ទាំងពួង បាន​បង្ហាញ​ប្រាប់​ឱ្យ​យើង​ទាំង​អស់​គ្នា​បើក​បេះដូង យោគយល់គ្នាទៅវិញទៅមករវាងប្រជាជន ថ្វីត្បិតតែមានវប្បធម៌និងជំនឿខុសគ្នាក៏ដោយ នៅក្នុងភាពសម្បូរបែបនៃពិភពលោក។

នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លោក Khadga Prasad Sharma Oli អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ TTXVN)

រី​ឯនាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លោក Khadga Prasad Sharma Oli បានផ្ញើជូនមហាបុណ្យវិសាខបូជា នូវសារស្តីពី៖ យើងកំពុងរស់នៅក្នុងពិភពលោកដែលរីកចម្រើន រុងរឿងជាងពេលណាៗទាំងអស់ ប៉ុន្តែនៅមានប្រជាជនមួយភាគប្រាំនៃពិភពលោកកំពុងរស់នៅក្នុងភាពក្រីក្រខ្លាំង ខណៈពេលដែលនៅពិភពលោក ការចំណាយលើផ្នែកយោធាកំពុងកើនឡើង។ ហេតុដូច្នេះ បំណងប្រាថ្នាដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិកំពុងប្រឈមនឹងឧបស័គ្គនិងបញ្ហាសាកល្បងជាច្រើន។ ចំពោះមុខបម្រែបម្រួលទាំងអស់នេះ តម្លៃគោលក្នុងទ្វីបអាស៊ីអំពីមិត្តភាពនិងស្មារតីចែករំលែក បានក្លាយទៅជាប្រការសំខាន់ណាស់។ ប្រសិនបើយើងអនុវត្តតាមការហាមឃាត់ទាំងប្រាំក្នុងព្រះពុទ្ធសាសនា វានឹងជួយបង្កើតនូវការណែនាំដ៏សំខាន់មួយដើម្បីអាចយោគយល់គ្នាទៅវិញទៅមកនិងទទួលបានភាពសុខដុមដល់សង្គមជាមិនខាន។

Ảអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិលោកស្រី Armida Salsiah Alisjahbana អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ TTXVN)

អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិនិងជាលេខាធិការនៃគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ លោកស្រី Armida Salsiah Alisjahbana បានសង្កត់ធ្ងន់លើក្តី​មេត្តា​ករុណា​អាណិតអាសូរ និងយុត្តិធម៌សង្គមនៅក្នុងពិភពលោកដែលកំពុងមានការតភ្ជាប់គ្នាជាង។ យោងតាមលោកស្រី Armida Salsiah Alisjahbana ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងខ្វះក្តី​មេត្តា​ករុណា​អាណិតអាសូរ និង​សេចក្ដី​ស្រឡាញ់ហើយយើងមិនអាចធ្វើព្រងើយកន្តើយនឹងរឿងទាំងនេះបានទេ។ លោកស្រីបានលើកឡើងថា “ព្រះធម៌នៃព្រះពុទ្ធសាសនាបានលើកទឹកចិត្តមនុស្សទាំងអស់គ្នា ឲ្យធ្វើសកម្មភាព និងពង្រីកស្មារតីសាមគ្គីភាពនិងទឹកចិត្តមេត្តាករុណាអាណិតអាសូររបស់ខ្លួន”។ លោកស្រីក៏បានចាត់ទុកថា វិសមភាពកំពុងតែកើនឡើង ហើយជនក្រីក្រកាន់តែកាន់តែងាយរងគ្រោះចំពោះវិបត្តិជាង។ បញ្ហាចោតឡើងគឺធ្វើយ៉ាងម៉េច ដើម្បីមនុស្សម្នាក់ៗរស់នៅដោយមានទំនួលខុសត្រូវ អនុវត្តន៍សារនិងពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ យើងនឹងមានទិសដៅជាក់លាក់ មានគុណតម្លៃ និងឆ្លងផុតរាល់ឧបស័គក្នុងដំណើរការអភិវឌ្ឍន៍។

ទិដ្ឋភាពនៃវាគ្មិនព្រះពុទ្ធសាសនានៃប្រទេសនានាបង្ហាញនូវសាររបស់ខ្លួន (រូបថតៈ TTXVN)

លោកស្រីអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិបានវាយតម្លៃថា ដោយមានការជំរុញរាល់តម្លៃនៃការអភិវឌ្ឍន៍គ្រប់ដណ្តបនៃរូបសណ្ឋាននិរន្តរភាពនោះ វៀតណាមដែលបានទទួលអត្ថប្រយោជន៍ជាច្រើនពីគោលនយោបាយរបស់ខ្លួន។ គោលនយោបាយទាំងនោះបានជួយប្រទេសវៀតណាមរីកចម្រើនយ៉ាងឆាប់រហ័សជាង។ លោកស្រី Armida Salsiah Alisjahbana បានអបអរសាទរចំពោះជោគជ័យទាំងនេះ ហើយមានបំណងចង់ឱ្យវៀតណាមបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីអភិវឌ្ឍប្រទេសឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងបានអះអាងថា អង្គការសហប្រជាជាតិបានត្រៀមជាស្រេច បង្កើនកិច្ចសហប្រតិបត្តិការដើម្បីតភ្ជាប់ក្នុងតំបន់។

ប្រតិភូបួងសួងសូមសេចក្តីសុខសន្តិភាព (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិនៅឯមហាពិធីបុណ្យ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានមានប្រសាសន៍ថា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាធំៗ អំពើភេរវកម្ម អំពើហឹង្សា ការជម្លោះជាតិសាសាន៍ សាសនា ការបំពុលបរិស្ថាន ផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ វិសមភាពនិងភាពក្រីក្រជាដើម។ ហេតុដូច្នេះ ការអនុវត្តនិងការលើកកម្ពស់នូវគំនិតដ៏ជ្រៅរបស់ព្រះពុទ្ធនឹងរួមចំណែកដល់តម្លៃល្អប្រពៃរបស់មនុស្សលោក ដើម្បីពិភពលោកមួយប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាព។ ប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមបានជឿជាក់ថា មហាបុណ្យវិសាខបូជា Vesak 2019 ជាឱកាស ជាស្ពានតភ្ជាប់សាមគ្គីភាព សន្តិភាពនិងការអភិវឌ្ឍរបស់មនុស្សជាតិ ដើម្បីជួយឲ្យមនុស្សគ្រប់រូបអាចយល់យ៉ាងជ្រាលជ្រៅអំពីតម្លៃដ៏ខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា ដើម្បីធ្វើសកម្មភាព ដោយឆ្ពោះទៅសង្គមយុត្តិធម៌ ប្រជាធិបតេយ្យនិងរួមគ្នាអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ TTXVN)

ដោយបានវាយតម្លៃថា មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ជាពិធីបុណ្យវប្បធម៌សាសនា ដើម្បីលើកតម្កើងនិងពង្រីកនូវគុណតម្លៃសីលធម៌ និងស្មារតីនៃភាពសុខដុមរមនាល្អរបស់ព្រះពុទ្ធ ប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាម លោក Vu Chien Thang បានមានប្រសាសន៍ថា ការប្រារព្ធមហាពិធីបុណ្យ Vesak 2019 នៅវៀតណាមបានរួមចំណែកបន្តភ្ជាប់ស្មារតីព្រះពុទ្ធសាសនា តភ្ជាប់ពុទ្ធបរិស័ទនៅទូទាំងទ្វីបទាំងប្រាំ តាមរយៈសារនៃសេចក្តីស្រឡាញ់ ​ការចែករំលែកនិងការយល់ដឹងជ្រៅជ្រះ ដើម្បីបន្ធូរបន្ថយការឈឺចាប់របស់មនុស្សជាតិ បន្ធូបន្ថយអស្ថេរភាពក្នុងសង្គម និងដើម្បីនាំមកនូវសុភមង្គល សន្តិភាពនិងភាពសុខដុមរម្យនាជូនមនុស្សគ្រប់រូបនៅទូទាំងពិភពលោក។

ប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាម លោក Vu Chien Thang អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

“មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ ២០១៩ ត្រូវបានរៀបចំឡើងដោយសមាគមព្រះពុទ្ធសាសនាវៀតណាម ដោយមានការជួយឧបត្ថម្ភពីប្រជាជននិងរដ្ឋវៀតណាម ដែលបានប្រារព្ធឡើងយ៉ាងឧឡារិក ដែលបង្ហាញឱ្យឃើញច្បាស់នូវសេរីភាពខាងជំនឿសាសនា ព្រមទាំងអះអាងថា វៀតណាមជានិច្ចកាលជាសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមជាមួយគ្នានោះ ក៏សរបញ្ជាក់ឲ្យឃើញពីសមត្ថភាពនិងតួនាទីរបស់សមាគមព្រះពុទ្ធសាសនាវៀតណាម ដែលកំពុងរីកចម្រើនដ៏រឹងមាំនៅក្នុងបេះដូងនៃប្រទេសជាតិនិងមិត្តភក្តិពុទ្ធសាសនាអន្តរជាតិ” នេះបើយោងតាមប្រសាសន៍របស់ប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាម លោក Vu Chien Thang។

លោក Vu Chien Thang អញ្ជើញមានប្រសាសន៍បន្តថា បន្ទាប់ពីលំហូរនិងប្រពៃណីនោះ ព្រះពុទ្ធសាសនានៅវៀតណាមសព្វថ្ងៃបានបញ្ជាក់ជំហរ តួនាទីនៃការអមដំណើរជាមួយប្រជាជាតិរបស់ខ្លួន ធ្វើសម្មភាពដើម្បីផលប្រយោជន៍របស់ប្រជាជន និងចលនាឲ្យពុទ្ធសាសនិកទាំងអស់គ្នាប្រតិបត្តិតាមច្បាប់របស់រដ្ឋ សាមគ្គីសាសនា និងចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសន្ដិសុខសង្គម រួមចំណែកជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈដើម្បីកសាងប្រទេសវៀតណាមសម្បូរធូធារ ប្រជាធិបតេយ្យ យុត្តិធម៌និងស៊ីវិល័យ។

អនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា លោក Venkaiah Naidu អញ្ជើញថ្លែងក្នុងពិធី (រូបថតៈ daidoanket.vn)

អញ្ជើញថ្លែងបទបញ្ហាញក្នុងមហាពិធីបុណ្យ អនុប្រធានាធិបតីនិងជាប្រធានព្រឹទ្ធសភាឥណ្ឌា លោក Venkaiah Naidu បានវិភាគនូវព្រះធម៌នៃព្រះពុទ្ធសាសនា ដោយនាំមនុស្សឆ្ពោះទៅរកសន្តិភាព ជៀងវាងជម្លោះ និងរួមគ្នា ធ្វើសកម្មភាពល្អ ដើម្បីសង្គមមួយល្អប្រសើរជាង និងពិភពលោកមួយប្រកបដោយនិរន្តរភាព៕



(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន