Trending now

ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ នៅវៀតណាម​រំពឹងកើនខ្ពស់​នៅឆ្នាំ២០២១

13:57 | 26/03/2021

វៀតណាម​ត្រូវ​បាន​ចាត់ទុក​​ជា​ប្រទេស​ ១​ ដែល​មាន​ទីផ្សារ​​ e-commerce រីក​ចម្រើន​លឿន​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​បន្ថែម​ថា ប្រជាជន​ជាង​ ៩៧​ លាន​នាក់​ ​និងមានសមាមាត្រ​ប្រជាជន​វ័យ​ក្មេង​ច្រើន​ដែល​ប្រើប្រាស់​អ៊ីនធឺណិតទីផ្សារ​ e-commerce​ របស់​វៀតណាម​នឹង​បន្ត​រីក​ចម្រើន។

អតិថិជន​វៀតណាម​​រក​មើល​ទំនិញ​តាមប្រព័ន្ធអនឡាញ​ដើម្បី​បញ្ជាទិញ។

ក្រសួង​ឧស្សាហកម្ម​ និង​ពាណិជ្ជកម្ម​មាន​ផែនការ​ពន្លឿន​ការ​អនុវត្ត​​ផែនការ​មេ​ (Master Plan) នៃ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ (E-commerce) ថ្នាក់​ជាតិ​ សម្រាប់​ឆ្នាំ​២០២១-២០២៥ ដើម្បី​រក្សា​កំណើន​សកម្មភាព​ពាណិជ្ជកម្ម​ឌីជីថល។

លោក Dang Hoang Hai ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ចឌីជីថល​ និង​ E-Commerce នៃ​ក្រសួង​ឧស្សាហកម្ម ​និង​ពាណិជ្ជកម្មបាន​និយាយថា «ត្រឹមឆ្នាំ​ ២០២០ ​ប្រជាជន​ ៥៣​ ភាគរយ​នៃ​ប្រជាជន​សរុប​បាន​ចូលរួម​ក្នុង​ការ​ទិញ​ទំនិញ​តាម​អនឡាញ»។​

លោកបាន​បន្ថែមថា ​ទោះបី​ជា​ផលិតប៉ះពាល់​នៃការរីករាល​ដាល​កូវីដ​​ ១៩ ​ចំណូល​ពី​ e-commerce កើន​ឡើង​ ១៨​ ភាគរយ​ ដល់​តម្លៃ​​ ១១,៨​ ពាន់​លាន​ដុល្លារ ​ដែល​មាន​ចំណែក ​៥,៥​ ភាគរយ​នៃ​​ការ​លក់​រាយ​​សរុប ទំនិញ​ប្រើប្រាស់​​ និងសេវាកម្ម​ទូទាំង​ប្រទេស។ ​

​តំណាង​ក្រសួង​នេះ បាន​និយាយ​ថា ​ជាមួយ​ការ​គំាទ្រ​​ការ​ទូរទាត់​តាម​អេឡិច​ត្រូនិក​ វា​ផ្តោត​​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ e-commerce កសាង​​និង​ធ្វើ​ឲ្យ​ស្ថាប័ន​ល្អ ​និងក្របខ័ណ្ឌ​ច្បាប់សម្រាប់​ e-commerce បង្កើត​បរិយាកាស​តម្លាភាព និងច្បាប់​គាំទ្រសម្រាប់​ធុរកិច្ច​​​ និងអតិថិជន​ក្នុង​ប្រទេស​វៀតណាម។

លោក​និយាយ​ថា វៀតណាម​ត្រូវ​បាន​ចាត់ទុក​​ជា​ប្រទេស​ ១​ ដែល​មាន​ទីផ្សារ​​ e-commerce រីក​ចម្រើន​លឿន​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​បន្ថែម​ថា ប្រជាជន​ជាង​ ៩៧​ លាន​នាក់​ ​និងមានសមាមាត្រ​ប្រជាជន​វ័យ​ក្មេង​ច្រើន​ដែល​ប្រើប្រាស់​អ៊ីនធឺណិតទីផ្សារ​ e-commerce​ របស់​វៀតណាម​នឹង​បន្ត​រីក​ចម្រើន។

យោង​តាម​អ្នក​នៅក្នុង​ឧស្សាហកម្ម​ e-commerce នឹង​បន្ត​រីក​ចម្រើន​កាន់តែខ្លាំង​ក្នុង​ឆ្នាំ​ ២០២១ និងបង្កើត​កម្លាំង​ថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច​បង្កើត​បរិយាកាស​សម្រាប់​ធុរកិច្ច​វៀតណាម ​ដើម្បី​កសាង​យុទ្ធសាស្ត្រ​ធុរកិច្ច​ថ្មី​ និងប្រព័ន្ធ​ចែក​ចាយ​​ទំនើប​ ដើម្បី​ពង្រីក​ទីផ្សារ​ និងងើបឡើង​វិញ​ពី​ការរីករាល​ដាល៕

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស