Trending now

ពលរដ្ឋវៀតណាមប្រមាណ ៣៥០ នាក់ពីអូស្ត្រាលីបានវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

11:42 | 14/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ១២ - ១៣ ខែកក្កដា ស្ថាប័នសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅអូស្ត្រាលី ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយស្ថាប័នសមត្ថកិច្ចអូស្ត្រាលីដើម្បីអនុវត្តជើងហោះហើរដឹកពលរដ្ឋវៀតណាមប្រមាណ ៣៥០ នាក់ពីអូស្ត្រាលីវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

ពលរដ្ឋវៀតណាមតម្រង់ជួរសម្រាប់ធ្វើនីតិវិធីដើម្បីឡើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline នៅអាកាសយានដ្ឋានអន្តរជាតិស៊ីដនី

អ្នកដំណើរនៅលើជើងយន្ដហោះនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សដែលឈឺនិងមានជំងឺផ្ទៃខាងក្រោយ ស្ត្រីមានផ្ទៃពោះ និស្សិតបរទេសដែលមិនមានកន្លែងស្នាក់នៅ ពលករផុតកំណត់ទិដ្ឋាការនិងកិច្ចសន្យាការងារ ដោយសារសាលារៀននិងអន្តេវាសិកដ្ឋានត្រូវបានបិទ អ្នកទេសចរមួយចំនួនដែលបានជាប់គាំងដោយសារឥទ្ធិពលនៃការរីករាលដាលនៃជំងឺរាតត្បាត Covid-19។ ក្រៅពីនេះ ស្ថាប័នតំណាងវៀតណាមប្រចាំអូស្ត្រាលីនៅបញ្ជូនមន្ត្រីមកដល់អាកាសយានដ្ឋានស៊ីដនីដើម្បីជួយប្រជាពលរដ្ឋក្នុងការបំពេញនីតិវិធីឡើងជើងហោះហើរ។

ជាមួយនឹងគោលបំណងធានាសុខភាពរបស់ពលរដ្ឋ បង្ការការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍ស្តីពីសន្តិសុខ សុវត្ថិភាពនិងអនាម័យក្នុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានជាតិ Noi Bai អ្នកចូលរួមនៃជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយត្រូវបាននាំយកទៅកន្លែងដាច់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។

អនុវត្តទិសដៅរបស់នាយករដ្ឋមន្ត្រ ក្នុងរយៈពេលខាងមុខនេះ ផ្អែកលើគោលបំណងរបស់ប្រជាជន វិវត្តន៍ប្រែប្រួលជាក់ស្តែងនៃជំងឺរាតត្បាតទាំងក្នុងនិងក្រៅប្រទេស និងសមត្ថភាពដាក់នៅដាច់ដោយឡែករបស់មូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថាប័នតំណាងវៀតណាមនៅបរទេសនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីរៀបចំជើងហោះហើរដើម្បីនាំពលរដ្ឋដែលជាប់គាំងដោយសារជំងឺរាតត្បាតសកល ត្រឡប់មកកាន់ប្រទេសវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ