Trending now

ពលរដ្ឋវៀតណាមជិត ៣០០ នាក់មកពីថៃបានវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

11:48 | 19/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១៨ ខែឧសភា ពលរដ្ឋវៀតណាមជិត ៣០០ នាក់ដែលជាប់នៅក្នុងថៃដោយសារតែ Covid-19 ត្រូវបានជួយគាំទ្រឱ្យវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។ អ្នកចូលរួមក្នុងជើងហោះហើរត្រូវបានពិនិត្យសុខភាពនិងដាក់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសបានឱ្យដឹងថា នាថ្ងៃទី ១៨ ខែឧសភា ស្ថាប័នមានសមត្ថកិច្ចអាវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅថៃ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមនិងស្ថាប័នមានសមត្ថកិច្ចថៃបានសហការគ្នាដើម្បីអនុវត្តជើងហោះហើរនេះដឹកពលរដ្ឋវៀតណាមជិត ៣០០ នាក់ពីថៃវិលត្រឡប់មកកាន់ប្រទេសវិញ ហើយបានចុះចតដោយសុវត្ថិភាពនៅវៀតណាម។

ពលរដ្ឋទាំងនេះជាអ្នកដែលជួបការលំបាករួមមានក្មេងជំទង់ដែលមានអាយុក្រោម ១៨ ឆ្នាំ និស្សិតគ្មានកន្លែងស្នាក់នៅដោយសារសាលារៀននិងអន្តេវាសិកដ្ឋានបិទទ្វារ មនុស្សចាស់វស្សា មនុស្សកំពុងទទួលការព្យាបាលជំងឺនៅថៃ ពលករគ្មានកិច្ចសន្យាធ្វើការ អ្នកទេសចរកំពុងជាប់នៅក្នុងថៃដែលមិនបានវិលត្រឡប់មកកាន់ប្រទេសវិញដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 និងបណ្ដាករណីដែលជួបការលំបាកពិសេសផ្សេងទៀត។

ពលរដ្ឋវៀតណាមជិត ៣០០ នាក់មកពីថៃបានវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

ស្ថានទូតវៀតណាមប្រចាំនៅថៃបានជួយគាំទ្រយ៉ាងសកម្មដល់ពលរដ្ឋក្នុងការណែនាំក្នុងការចុះឈ្មោះ បំពេញបែបបទទិញសំបុត្រ ហើយបញ្ជូនមន្ត្រីទៅសម្របសម្រួលដោយផ្ទាល់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដើម្បីជួយគាំទ្រដល់ពលរដ្ឋដើម្បីបំពេញនីតិវិធីចាំបាច់មុនពេលហោះហើរ។

ជើងហោះហើរត្រូវបានធានាយ៉ាងតឹងរឹងទាក់ទងនឹងសន្តិសុខ សុវត្ថិភាព បទប្បញ្ញត្តិស្តីពីការទប់ស្កាត់នឹងជំងឺនិងអនាម័យរោគរាតត្បាត។ បន្ទាប់ពីចុះចត អ្នកចូលរួមហោះហើរទាំងអស់ត្រូវបានពិនិត្យសុខភាពនិងដាក់នៅដាច់ដោយឡែកតាមបទប្បញ្ញត្តិ។

ការអនុវត្តទិសដៅរបស់នាយករដ្ឋមន្រ្តីវៀតណាម នាពេលខាងមុខនេះ ដោយឈរលើមូលដ្ឋាននៃការវិវត្តនៃជំងឺរាតត្បាតក្នុងស្រុកនិងអន្តរជាតិ ពលរដ្ឋមានបំណងប្រាថ្នាវិលត្រឡប់មកកាន់ប្រទេសវិញ និងសមត្ថភាពក្នុងការដាក់នៅដាក់ដោយឡែកនៅក្នុងមូលដ្ឋាន បណ្ដាស្ថាប័នតំណាងរបស់វៀតណាមនៅបរទេស និងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនឹងបន្តធ្វើជើងហោះហើរដើម្បីនាំពលរដ្ឋវិលត្រឡប់មកកាន់ប្រទេសវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់