Trending now

ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥១

20:43 | 06/09/2019 (ហេង វុធ្ធី)

យុគសម័យ - ប្រសិនបើយើងមិនរួមដៃជាមួយគ្នាដើម្បីកសាងសហគមន៍អាស៊ាន នោះប្រាកដជាគ្មានប្លុកអាស៊ានមួយដ៏រឹងមាំដូចសព្វថ្ងៃនេះទេ។

នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ថតរូបជាមួយតំណាងទាំងឡាយក្នុងពិធី (រូបថត៖ vietnamplus.vn)

នាព្រឹកថ្ងៃទី ៦ ខែកញ្ញា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥១ (AEM ៥១) និងសន្និសីទពាក់ព័ន្ធនានាបានបើកជាផ្លូវការនៅទីក្រុងបាងកកប្រទេសថៃ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចមកពី ១០ ប្រទេសជាសមាជិកអាស៊ាននិងបណ្តាប្រទេសដៃគូ។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំជាច្រើនទាំងនេះ។

នៅក្នុងក្របខ័ណ្ឌនៃ AEM ៥១ ដែលបានធ្វើឡើងនៅទីក្រុងបាងកកចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១០ ខែកញ្ញា កិច្ចប្រជុំដែលពាក់ព័ន្ធជាច្រើនត្រូវបានធ្វើឡើងផងដែររួមមានកិច្ចប្រជុំស្តីពីក្រុមប្រឹក្សាពាណិជ្ជកម្មសេរីអាស៊ាន លើកទី ៣៣ កិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននិងក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (AEM-AIA) កិច្ចប្រជុំពិគ្រោះយោបល់លើក ២២ រវាងអាស៊ាននិងបណ្តាប្រទេសជាដៃគូ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាដើម។

នេះគឺជាឱកាសសម្រាប់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនៃប្រទេសសមាជិកអាស៊ានទាំង ១០ និងដៃគូបរទេសផ្លាស់ប្តូរយោបល់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងអាស៊ាន ក៏ដូចជារវាង អាស៊ាននិងដៃគូក្រៅប្លុកនេះដែរ ដោយឯកភាពគ្នាលើខ្លឹមសារនៃឯកសារដែលដាក់ជូន ទៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងសន្និសីទពាក់ព័ន្ធក្នុងខែវិច្ឆិកាខាងមុខនេះនៅទីក្រុងបាងកកប្រទេសថៃផងដែរ។

នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha ថតរូបជាមួយតំណាងទាំងឡាយក្នុងពិធី (រូបថត៖ vietnamplus.vn)

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានមានប្រសាសន៍ថានៅក្នុងកិច្ចប្រជុំនេះ វៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មពាណិជ្ជកម្មអាស៊ាន (ATISA) ។ ទាក់ទិននឹងការតំរង់ទិសនិងគំនិតផ្តួចផ្តើមដែលរំពឹងទុកក្នុងអាស៊ាន ២០២០ របស់វៀតណាម លោក Tran Tuan Anh បានលើកឡើងថាវៀតណាមកំពុងត្រៀមខ្លួនជាស្រេចក្នុងការរៀបចំគ្រប់ផ្នែកយ៉ាងសកម្ម ដើម្បីទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ប្រកបដោយជោគជ័យផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់