Trending now

ពិធីបុណ្យភូមិផ្កាឈូកឆ្នាំ ២០១៨ បានបើកនៅខេត្ត Nghe An

21:10 | 18/05/2018

នាយប់ថ្ងៃទី ១៧ ខែឧសភា ភូមិ Kim Lien ស្រុក Nam Dan ខេត្ត Nghe An (ភាគខាងកណ្តាលវៀតណាម) បាន បើកពិធីបុណ្យភូមិផ្កាឈូក ឆ្នាំ ២០១៨។ នេះគឺជាសកម្មភាពមួយដ៏មានអត្ថន័យ ដើម្បីរំលឹកខួបលើទី ១២៨ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភាឆ្នាំ១៨៩០ - ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០១៨)។

ទិដ្ឋភាពនៃពិធីបើកបុណ្យភូមិផ្កាឈូក

ពិធីបុណ្យភូមិផ្កាឈូកឆ្នាំ២០១៨ មានសកម្មភាពជាច្រើនដូចជា ការបញ្ចាំងខ្សែភាពយន្តឯកសារអំពីលោកប្រធានហូជី មិញការរៀបចំបោះជំរុំយុវជន ការប្រឡងច្រៀងភូមិផ្កាឈូកជាដើម។ អញ្ជើញថ្លែងមតិក្នុងពិធិនេះ លោក Le Minh Thong អនុប្រធានគណះកម្មាធិការ ប្រជាជនខេត្ត Nghe An បានអះអាងច្បាស់ថា៖"ការបើកពិធីបុណ្យភូមិផ្កាឈូកឆ្នាំ២០១៨នៅស្រុកកំណើតរបស់ប្រធានហូជីមិញ គឺជាឱកាសល្អសម្រាប់ប្រជាជននៅទូទាំងប្រទេសនិយាយរួមនិងគណៈ កម្មាធិការបក្សប្រជាជនខេត្ត Nghe An និយាយដោយឡែក ដោយសំដែងនូវការគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះវិញ្ញាណក្ខន្ធនិងគុណូបការៈយ៉ាងអនេត ចំពោះលោកប្រធានហូជីមិញដ៏មហិមាក៏ដូចជា រួមចំណែកក្នុងការលើកកម្ពស់ការសិក្សានិងធ្វើតាមគំរូរបស់លោកប្រធានហូជីមិញផងដែរ។ នេះក៏ជាឱកាសសម្រាប់បក្ស ប្រជាជន កងទ័ព ទាំងមូល យល់ដឹងកាន់ តែជាក់ស្តែងថែមទៀតអំពី ការទទួលខុសត្រូវរបស់ខ្លួនក្នុងការលើកកម្ពស់ប្រពៃណីស្នេហាជាតិនិងគុណធម៌ ”ផឹកទឹកនឹកប្រភពដើម” ដើម្បីពង្រឹងនិងកសាងធ្លុងសាមគ្គីភាពប្រជាជាតិដើម្បី ផលបុព្វហេតុប្រជាជនប្រកបដោយសម្បូរធូធារ ប្រទេសខ្លាំងក្លានិងប្រជាធិបតេយ្យសមភាពនិងស៊ីវិល័យ "។

ពិធីបុណ្យភូមិផ្កាឈូកបានក្លាយទៅជាពាណិជ្ជសញ្ញាទេសចរណ៍មួយរបស់ខេត្ត Nghe An និងជាឱកាសមួយសម្រាប់ខេត្ត Nghe An ធ្វើការផ្សព្វផ្សាយ រូបភាពអំពីស្រុកកំណើតរបស់លោកប្រធានហូជីមិញដល់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ នេះក៏ ជាព្រឹត្តិការណ៍វប្បធម៍ដែលមានសារៈសំខាន់ក្នុងជីវភាពរស់នៅនិងស្មារតីរបស់ប្រជាជន Nghe An។ តាមរយៈពិធីបុណ្យនេះប្រជាជននឹងយល់ដឹងយ៉ាងជ្រាលជ្រៅថែមទៀតអំពីជីវិតបុព្វហេតុបដិវត្តន៍របស់លោកប្រធានហូជីមិញ ព្រមទាំងផ្សព្វផ្សាយនិងអប់រំសតិអារម្មណ៍របស់ហូជីមិញក្នុងការសិក្សានិងធ្វើតាមគំរូសីលធម៌និងរចនាបថ របស់ប្រធានហូជី មិញដ៏មហិមាផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ