Trending now

ពិធីដាក់ឲ្យដំណើរការផ្លូវល្បឿនលឿនដែលមានដើមទុនវិនិយោគជាង ៦៣០០ ពាន់លាន បានតភ្ជាប់ពីខេត្ត Can Tho និងខេត្ត Kien Giang

14:17 | 13/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ១២ ខែមករា ក្រសួងដឹកជញ្ជូនបានរៀបចំពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវ Lo Te – Rach Soi ផ្លូវល្បឿនលឿនដែលមានប្រវែងជាង ៥១ គីឡូម៉ែត្រ ដោយមានទុនវិនិយោគចំនួន ៦.៣៥៥ ពាន់លានដុង។

លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Nguyen Van The អញ្ជើញ​ថ្លែងសុន្ទរកថា ក្នុងពិធីនោះ។ (រូបថត៖ Phuong Vu)

លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Nguyen Van The បានមាន ប្រសាសន៍ថា ផ្លូវល្បឿនលឿន Lo Te - Rach Soi គឺជាគម្រោង សំខាន់ណាស់ដែលបង្ហាញពីចំណងមិត្តភាព រវាង វៀតណាម និងកូរ៉េខាងត្បូង។ នៅពេលដែលគម្រោងនេះ​បានបញ្ចប់​នឹងតភ្ជាប់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នៃតំបន់ដីសណ្តទន្លេមេគង្គ ព្រមទាំង​បើកផ្លូវថ្មីមួយដែលតភ្ជាប់ពីកណ្តាលទីក្រុង Ho Chi Minh ទៅ កាន់ បណ្តាខេត្តនៅភាគនិរតី ចូលរួមចំណែកយ៉ាងសំខាន់​ក្នុងដំណើរ​ការឧស្សាហូបនីយកម្ម - ទំនើបកម្ម អភិវឌ្ឍសេដ្ឋកិច្ច - វប្បធម៌ - ធានាការពារជាតិនិងសន្តិសុខ ដោះស្រាយការកកស្ទះ​ចរាចរណ៍​កែលម្អជីវភាពរស់នៅរបស់ប្រជាជននៃខេត្តនានា​នៅតំបន់ដីសណ្តទន្លេមេគង្គនិងតំបន់ជុំវិញ។

ប្រតិភូកាន់ខ្សែបូរនិងដាក់ឲ្យដំណើរការផ្លូវល្បឿនលឿន Lo Te - Rach Soi ។

គម្រោងនេះត្រូវបានសាងសង់ស្របតាមខ្នាតនៃផ្លូវល្បឿនលឿន ថ្នាក់ A ល្បឿនកំណត់ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង មាន​គន្លងផ្លូវចំនួន​ ៤ ។ ដំណាក់កាលដែលបានបញ្ចប់​នឹង​មានគន្លងផ្លូវចំនួន ៦ និងផ្លវបេតុងជ័រ ដូច្នេះ​ល្បឿនកំណត់ឡើងដល់ ១០០ គីឡូម៉ែត្រ / ម៉ោង./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស