Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ក្រុមសមាជិក​សភា​នៃប្រទេសទាំង​ពីរវៀតណាម- កូរ៉េខាងត្បូង

09:30 | 04/11/2020

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug បានអះអាងថាកូរ៉េខាងត្បូងជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាម។

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចាប់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២០ នោះ នាថ្ងៃទី ៣ ខែវិច្ឆិកា នៅទីក្រុងហាណូយលោក Park Byeong Seug ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានទទួលជួបប្រធានគណកម្មការទទួលបន្ទុកប្រតិភូ និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - កូរ៉េខាងត្បូង លោក Tran Van Tuy ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug បានអះអាងថាកូរ៉េខាងត្បូងជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាម។ កូរ៉េខាងត្បូងមានបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធិភាពលើគ្រប់វិស័យ។ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug សង្ឃឹមថានាពេលខាងមុខ ក្រុមសមាជិកសភានៃប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងថែមទៀត ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីមួយ។ ជាការឆ្លើយតប ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - កូរ៉េខាងត្បូង លោក Tran Van Tuy បានឲ្យដឹងថា ក្រុមសមាជិកសភានៃប្រទេសទាំងពីរនឹងបន្តពូនជ្រុំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ក្រុមសមាជិកសភានៃប្រទេសទាំងពីជានិច្ចកាលជួយឧបត្ថម្ភសហគ្រាសរបស់ប្រទេសទាំងពីរក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅប្រទេសរៀងៗខ្លួនផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម