Trending now

ផ្តល់អាទិភាពដល់ការប្រើប្រាស់ប្រព័ន្ធច្ចេកវិទ្យាស្តីពីការរៀបចំសន្និសីទតាមអនឡាញ “ MADE IN VIETNAM”

17:02 | 30/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ២៩ ខែឧសភា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានប្រារព្ធឡើងពិធីបើកសម្ពោធដំណោះស្រាយស្តីពីសន្និសិទតាមប្រព័ន្ធអនឡាញដែលផ្គត់ផ្គង់ដោយសម្ព័ន្ធភាព CoMeet ។

ទិដ្ឋភាពនៃពិធីបើកសម្ពោធដំណោះស្រាយស្តីពីសន្និសិទតាមប្រព័ន្ធអនឡាញដែលផ្គត់ផ្គង់ដោយសម្ព័ន្ធភាព CoMeet (រូបថត៖ vnanet)

នៅក្នុងពិធីនេះ តំណាងសម្ព័ន្ធភាព CoMeet បានរៀបចំពិធីតភ្ជាប់ទីតាំងចំនួន ៧ កន្លែងតាមតំបន់នានានៅភាគខាងត្បូង និងខាងជើងវៀតណាម ព្រមទាំងប្រើប្រាស់ដំណោះស្រាយស្តីពីការរៀបចំសន្និសីទតាមអនឡាញ CoMeet។ ដំណោះស្រាយនិងសេវាកម្មធ្វើសន្និសីទតាមអនឡាញត្រូវបានវាយតម្លៃថានាំមកនូវដំណោះស្រាយការរៀបចំសន្និសីទតាមប្រព័ន្ធវីដេអូប្រកបដោយប្រសិទ្ធភាពលើគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈបុគ្គល ព្រមទាំងតភ្ជាប់យ៉ាងបត់បែនសម្រាប់បណ្តាអង្គការ អង្គភាពអាជីវកម្មក្នុងការប្រើប្រាស់អ៊ីនធឺរណែតក្នុងស្រុកផងដែរ។

ផ្តល់អាទិភាពដល់ការប្រើប្រាស់ប្រព័ន្ធច្ចេកវិទ្យាស្តីពីការរៀបចំសន្និសីទតាមអនឡាញ “ MADE IN VIETNAM”

ថ្លែងក្នុងពិធីបើកសម្ពោធ CoMeet អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Thanh Hung បានសង្កត់ធ្ងន់ថា«ការបង្កើតប្រព័ន្ធ CoMeet បានបញ្ជាក់សារជាថ្មីម្តងទៀតថាដោយមានសាមគ្គីភាពនិងការឯកភាពគ្នា អង្គភាពអាជីវកម្មវៀតណាមនឹងបង្កើតសេវាកម្មនិងផលិតផល MADE IN VIETNAM កាន់តែច្រើនឡើងៗតាមស្តង់ដារអនុ្តរជាតិដើម្បី រួមចំណែកក្នុងអាជីពស្វ័យភាពក្នុងការគ្រប់គ្រងលើវិស័យបច្ចេកវិទ្យា កាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យារបស់បរទេស ព្រមទាំងរួមចំណែកក្នុងការលើកកំពស់ផ្លាស់ប្តូរឌីជីថលជាតិផងដែរ។ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយអបអរសារទរ ចំពោះដំណោះស្រាយស្តីពីការរៀបចំសន្និសីទតាមអនឡាញរបស់សម្ព័ន្ធភាព CoMeet ព្រមទាំងអំពាវនាវស្ថាប័ន អង្គការនិងអង្គភាពនានាផ្តល់អាទិភាពក្នុងការប្រើប្រាស់ដំណោះស្រាយនិងសេវាកម្មដែលផ្គត់ផ្គង់ដោយសហគ្រាសវៀតណាម »។

បច្ចុប្បន្នអ្នកប្រើប្រាស់អាចប្រើប្រព័ន្ធសន្និសីទតាមអ៊ិនធឺរណែតរបស់ CoMeet យ៉ាងងាយស្រួលនៅលើកម្មវិធីដែលពេញនិយមទាំងអស់ដូចជា MS Windows, MAC OS, iOS, Android ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vietnam.vnanet.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ