Trending now

បើកសម្ពោធផ្លូវហាយវែ Ha Long – Hai Phong

19:27 | 01/09/2018

ក្រោយរយៈពេល៤ឆ្នាំសាងសង់ ផ្លូវហាយវៃ Ha Long – Hai Phong និង ស្ពាន Bach Dang បានសម្រេចរួចរាល់។ ពិធីបើកសម្ពោធសំណង់ចរាចរណ៍ដ៏ សំខាន់ទាំងនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១ ខែកញ្ញា ដោយមានការអញ្ជើញ ចូលរួមរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។

ទិដ្ឋភាពនៃពិធីបើកសម្ពោធ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅពិធីកាត់ខ្សែកាដូបើកសម្ពោធសំណង់នេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ខ្សែផ្លូវហាយវែនិងស្ពានទំនើបនេះគឺជាការវិនិយោគធំមួយអំពីប្រភពធនធាន កម្លាំង និងបញ្ញារបស់ប្រទេសជាតិ។ ភារកិច្ចសំខាន់ជាបន្តទៀតគឺយើងត្រូវធ្វើ យ៉ាងម៉េចដើម្បីការវិនិយោគនេះមានប្រសិទ្ធភាពជាពិតប្រាកដ។ ប្រការនេះពឹង ផ្អែកទៅលើទិសដៅអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនិងទេសចរណ៍នៃខេត្ត Quang Ninh និងទីក្រុង Hai Phong នាពេលខាងមុខ។ ខ្ញុំស្នើឲ្យថ្នាក់ដឹកនាំខេត្ត Quang Ninh និងទីក្រុង Hai Phong បន្តផ្លាស់ប្ដូរថ្មីវិធីសាស្ត្រទាក់ទាញការវិនិយោគ កែលំអ បរិយាកាសធ្វើអាជីវកម្ម ដើម្បីអភិវឌ្ឍន៍ឲ្យបានលឿនជាង ពេញលេញជាង និងមានគុណភាពខ្ពស់ជាងមុន ដើម្បីតំបន់នេះក្លាយទៅជាមជ្ឈមណ្ឌលទេស ចរណ៍ ផលិតកម្ម និងច្នៃប្រឌិតជួរមុខនៃប្រទេសជាតិ”។

លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា នេះជាគម្រោងការណ៍ដែលមាន អត្ថន័យសំខាន់មិនត្រឹមតែចំពោះខេត្ត Quang Ninh ប៉ុណ្ណោះទេ ថែមទាំងចំពោះ ការអភិវឌ្ឍនៃតំបន់ភាគខាងជើងនិងប្រទេសជាតិទាំងមូលទៀតផង។ ជាពិសេស នេះជាខ្សែផ្លូវហាយវែដើមដំបូងក្នុងទូទាំងប្រទេសដែលត្រូវបានអនុវត្តន៍ដោយប្រភពថវិកាខេត្តនិងកិច្ចសហការសាធារណៈ ឯកជន ដែលបង្ហាញនូវទិសដៅថ្មីក្នុង ការអភិវឌ្ឍវិស័យគមនរាគមន៍។ ផ្លូវហាយវែ Ha Long – Hai Phong នឹងជួយកាត់ បន្ថយចម្ងាយពីទីក្រុង Ha Long ដល់រដ្ឋធានីហាណូយពី១៨០គ.មចុះនៅត្រឹម ១៣០គ.ម ហើយពេលវេលាធ្វើដំណើរនឹងចុះពី៣ម៉ោងកន្លះនៅត្រឹម១ម៉ោង កន្លះ។ ចម្ងាយពីទីក្រុង Ha Long ដល់ទីក្រុង Hai Phong ក៏ចុះពី៧៥គ.មនៅត្រឹម ២៥គ.មដែរ។ សូមគូសបញ្ជាក់ថា ស្ពាន Bach Dang ជាចំណែកមួយក្នុង គម្រោងការណ៍នេះដែលជាស្ពានមួយក្នុងចំណោមស្ពានខ្សែកាបទាំង៧ដែលមានសរសរសម្រាប់ព្យួរខ្សែកាបច្រើនបំផុតលើពិភពលោក។ ស្ពាននេះត្រូវបានជនវៀតណាម ផ្ទាល់វិនិយោគ គូប្លង់និងរៀបចំការសាងសង់៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់