Trending now

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់៖ វៀតណាមមានសុទិដ្ឋិនិយមអំពីការអេភិវឌ្ឍវិស័យសេដ្ឋកិច្ច

15:26 | 26/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - គេហទំព័រ DW (រលកអាឡឺម៉ង់) ទើបតែបានចុះផ្សាយអត្ថបទមួយដែលលើកឡើងថាទោះបីមានវិបត្តិសេដ្ឋកិច្ចពិភពលោកនិងលទ្ធភាពនៃខឿនសេដ្ឋកិច្ចនឹងធ្លាក់ចុះ នៅក្នុងប្រទេសជិតខាងមួយចំនួនក៏ដោយក៏ប្រទេសវៀតណាមនៅតែកំណត់ទិសដៅកំណើនសេដ្ឋកិច្ចចំនួន ៥ ភាគរយនៅឆ្នាំនេះ។ ។

ការប្រមូលផលផ្លែគូលែនសម្រាប់ការនាំចេញទៅកាន់បរទេស។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អត្ថបទនេះបានលើកឡើងថាគោលដៅនេះត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phucនៅក្នុងសន្និសីទមួយតាមអ៉ីនធើណិតនាពេលថ្មីៗនេះដោយមានការចូលរួមពីតំណាងសហគ្រាសក្នុងស្រុកនិងបរទេសរាប់ពាន់នាក់។ គោលដៅនេះជាខ្ពស់ជាងការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានបញ្ជាក់ថាផលិតផលក្នុងស្រុកសរុបរបស់ វៀតណាមនឹងកើនឡើង ២,៧% ។

ទោះបីជាយ៉ាងណាក៏ដោយសូម្បីតែការព្យាករណ៍របស់ IMF បានធ្វើឱ្យវៀតណាមនាំមុខប្រទេសជិតខាងរបស់ខ្លួនហើយធានាថាប្រទេសវៀតណាមនឹងនៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងអាស៊ីអាគ្នេយ៍ទោះបីជាមានការធ្លាក់ចុះយ៉ាងខ្លាំងបើប្រៀបធៀបនឹងអត្រាកំណើន ៧%នៅឆ្នាំ ២០១៩ ក៏ដោយ។

រហូតមកដល់ពេលនេះប្រទេសវៀតណាមមានករណីឆ្លងមេរោគCovid-19 ចំនួន ៣២៤ នាក់ហើយមិនមានអ្នកស្លាប់នៅឡើយទេ។ ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះប្រទេសវៀតណាមមិនបានរកឃើញករណីថ្មីនៃការឆ្លងនៅក្នុងសហគមន៍​ទេ។ រាល់ករណីវិជ្ជមានថ្មីៗត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺនេះ។ ក្រុមអ្នកជំនាញជឿជាក់ថាប្រទេស វៀតណាមអាចទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដោយមានសកម្មភាពយ៉ាងឆាប់រហ័សនិងម៉ឺងម៉ាត់។

ប្រទេសវៀតណាមបានសំរេចចិត្តបិទសាលារៀនព្រំដែននិងផ្អាកការធ្វើដំណើរអន្តរជាតិលឿនជាងប្រទេសដទៃទៀត។ ប្រទេស វៀតណាមក៏បានបង្កើតទីកន្លែងដាក់ឲ្យនៅដាច់ដោយឡែកពីគេសម្រាប់ប្រជាជនរាប់ម៉ឺននាក់មកពីបរទេស។

វិធានការយ៉ាងខ្លាំងក្នុងការឆ្លើយតបនិងបង្ការការរីករាលដាលដែលវៀតណាមបានអនុវត្តបានទទួលការកោតសរសើរពីជុំវិញពិភពលោកនិងលើកកម្ពស់ទីតាំង​របស់វៀតណាមលើឆាកអន្តរជាតិ។ ជាមួយនឹងការចាប់ផ្តើមសារសេដ្ឋកិច្ចឡើងវិញប្រទេស វៀតណាមសង្ឃឹមថានឹងទាក់ទាញវិនិយោគិននិងអាជីវកម្មបរទេសឱ្យកាន់តែច្រើន។

ប្រធានសេដ្ឋវិទូលោក Adam McCarty មកពីក្រុមហ៊ុនសាវជ្រាវនិងប្រឹក្សាយោបល់ Mekong Economics បាននិយាយថាប្រទេសវៀតណាមបានបង្ហាញឲ្យពិភពលោកឃើញនូវសមត្ថភាពក្នុងការដោះស្រាយការគំរាមកំហែងស្មុគស្មាញដូចជាវិបត្តិជំងឺ Covid-19 មានប្រសិទ្ធភាពជាងបណ្តាប្រទេសអឺរ៉ុបនិងអាមេរិកហើយនោះជាសញ្ញាល្អសម្រាប់វិនិយោគិនបរទេសនិងរដ្ឋាភិបាលបរទេសផងដែរ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់