Trending now

ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី៖ វៀតណាមបានឈ្នះជំងឺ Covid-19 ពីព្រោះប្រជាជនហ៊ានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន

11:48 | 19/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - យោងតាមសេដ្ឋវិទូអូស្ត្រាលីដែលកំពុងធ្វើការនៅទីក្រុង Ho Chi Minh សមិទ្ធិផលនេះបានមកពីការដែលប្រជាជនវៀតណាមបានដឹងច្បាស់អំពីគ្រោះថ្នាក់នៃជំងឺ Covid-19 និងអនុវត្តបទប្បញ្ញត្តិរបស់រដ្ឋវៀតណាមប្រកបដោយម៉ឹងម៉ាត់ ។

ស្ថានីយ៍ទូរទស្សន៍ដ៏ល្បី 7NEWS ប្រទេសអូស្រ្តាលី​បានចំណាយពេលជាច្រើន ក្នុងការចាក់ផ្សាយកម្មវិធីដែល​និយាយអំពី​កិច្ចខិតខំប្រឹងប្រែងបង្ការនិង​ប្រយុទ្ធប្រឆាំងនឹង Covid-19 នៅប្រទេស វៀតណាម។

នៅក្នុងសេចក្តីសង្ខេបនៃស្ថានីយ៍ទូរទស្សន៍នេះ ការងារ​បង្ការនិង​ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅប្រទេសវៀតណាម ត្រូវ​បាន​គេកោតសរសើរជាច្រើន។ នៅពេលចាប់ផ្តើម​ព័ត៌មាន ​ពិធីការិនីមួយ រូប​បានសួរសំនួរ​មួយថា៖ "នៅលើពិភពលោកសព្វថ្ងៃនេះ​មានប្រទេសដែលបានបង្ក្រាបលើ Covid-19 ប្រកបដោយជោគជ័យ។ តើអ្នកស្គាល់ប្រទេសណាដែរ?"

ពិធីករមួយ​រូបទៀត​បាន​ឆ្លើយថា “ នេះគឺជាប្រទេសវៀតណាម​ជាប្រទេសមួយដែលមានប្រជាជនជិត ១០០ លាននាក់ ប៉ុន្តែមានតែ ករណី​ផ្ទុក​ជំងឺ Covid-19 មានចំនួនច្រើនជាង ៣០០ នាក់​ ហើយមិនបាន​កត់ត្រាពីការស្លាប់ណាមួយដោយជំងឺនេះ ។ នៅពេលដែល​អ្នកមានការ​សង្ស័យថា ទិន្នន័យនេះអាចត្រូវបានធ្វើក្លែង​ក្លាយ ​ហើយតួលេខជាក់ស្តែង​គឺខ្ពស់ជាងនេះ យើងសូមទាក់ទង​ជាមួយ​លោក​ Matt Young រដ្ឋលេខាធិការសភាពាណិជ្ជកម្មអូស្ត្រាលី ប្រចាំនៅប្រទេសវៀតណាម (AusCham) បច្ចុប្បន្នកំពុងធ្វើការនៅទីក្រុងHo Chi Minh” ។

លេខាធិការសភាពាណិជ្ជកម្មអូស្ត្រាលីបានបញ្ជាក់យ៉ាងច្បាស់ថា ស្ថិតិករណីផ្ទុកជំងឺនេះនៅវៀតណាមពិតជាត្រឹមត្រូវទាំងស្រុង។ លោកវាយតម្លៃខ្ពស់​ចំពោះការយក​ដាក់ឲ្យនៅ​ដាច់ដោយឡែកពីគេនិង ការអនុវត្តគម្លាត​ក្នុង​សង្គមប្រកបដោយហ្មត់ចត់នៅ វៀតណាម។

យោងតាមសេដ្ឋវិទូអូស្ត្រាលីរូបនេះដែលកំពុងធ្វើការនៅទីក្រុង Ho Chi Minh សមិទ្ធិផលនេះ បានមកពីការដែលប្រជាជន វៀតណាម បានដឹងច្បាស់អំពីគ្រោះថ្នាក់នៃជំងឺ Covid-19 និង​អនុវត្តបទប្បញ្ញត្តិ​របស់​រដ្ឋវៀតណាមប្រកដោយ​ម៉ឹងម៉ាត់ ។

លោក Matt Young បានចែករំលែកថា“ ខ្ញុំគិតថា​ការយល់ដឹងរបស់​សហគមន៍​ដើរតួយ៉ាងសំខាន់ក្នុងភាព​ជោគជ័យនៃការបង្ការ​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ Covid-19 នៅវៀតណាម។ ប្រហែលជា​មកពីប្រជាជនរាល់​គ្នា​យល់​ថា នឹងគ្មាននរណាម្នាក់មានសុវត្ថិភាព​ ប្រសិនបើសហគមន៍ទាំង​មូលស្ថិត​នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។

គោលនយោបាយរួមជាមួយវិធានការរក្សាគម្លាត​ក្នុង​សង្គម​ដែល​រដ្ឋាភិបាល​វៀតណាម​បានអនុវត្ត សុទ្ធតែបាន​​​ប្រជាជននៅទីនេះ យកចិត្តទុក​ដាក់យ៉ាងខ្លាំងនិង​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់។ ប្រទេសនេះបានបង្កើតនូវវិធានការណ៍​បង្ការជំងឺដែលមានប្រសិទ្ធិភាព ដូចជា៖ ​លាងដៃឱ្យបានទៀងទាត់ រក្សាគម្លាត​ជាជាក់លាក់ ត្រួតពិនិត្យសីតុណ្ហភាពរាងកាយជាប្រចាំ ... ប្រការ​ជាអស្ចារ្យមួយនៅ វៀតណាមដែលគឺជាមនុស្សទាំងអស់បានបង្កើត សង្គមដែលមានភាពស្អិតរមួតបំផុត រួបរួមគ្នា​ជំរុញថមថយជំងឺ​រាតត្បាត​ Covid-19” ។

ជាមួយគ្នានេះ លោក​ Matt Young ក៏បានវាយតម្លៃខ្ពស់​ចំពោះការខិតខំ​ប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ​បន្ទាប់ពីបញ្ចាប់​ការរីករាលដាលនៃជំងឺនេះក្នុងសហគមន៍ ​ ដោយមាន​វិធានការ​រឹងមាំ​ គាំទ្រដល់វិស័យទេសចរណ៍…

នៅក្នុងផ្នែកចុងក្រោយនៃការចែករំលែករបស់លោក​ Matt Young លោកក៏បានអំពាវនាវដល់ប្រជាជនអូស្រ្តាលីឱ្យមកប្រទេសវៀតណាមដើម្បីមកទេសចរ ពីព្រោះវៀតណាមគឺជាប្រទេស​ដែលមានសុវត្ថិភាព​ប្រជាជនមានភាពរួសរាយរាក់ទាក់ និងមានទេសភាពស្រស់ស្អាតជាច្រើន - ក្នុងបរិបទដែលវៀតណាមនឹងបើកទ្វារ​និងទទួលភ្ញៀវទេសចរ​នៅពេល​ឆាប់ៗនេះ។

បន្ទាប់ពីការចាក់ផ្សាយរឿងរ៉ាវអំពីភាពជោគជ័យរបស់វៀតណាមក្នុងការទប់ស្កាត់ជំងឺ Covid-19 ដែល​គេបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ 7NEWS និងទទួលបានការកោតសរសើ​រ​រាប់មិនអស់​ពីអ្នកប្រើប្រាស់​បណ្តាញសង្គម./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស